ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​កាន់​គ្រឹស្តសាសនា​នៅ​ប្រទេស​ស៊ីរី​រាប់​រយ​នាក់​រត់​គេចខ្លួន​ពី​រដ្ឋ​ឥស្លាម​មួយ​នេះ


យោធា​របស់​រដ្ឋ​ឥស្លាម​មួយ​កាន់​ទង់ជាតិ​របស់​ក្រុម​នេះ​ ខណៈ​ដែល​គាត់​ឈរ​នៅ​លើ​រថក្រោះ​ ដែល​ថត​បាន​ដោយ​កងកម្លាំង​របស់​រដ្ឋាភិបាល​ស៊ីរី នៅ​ក្នុងក្រុង al-Qaryatayn ភាគ​និរតី​នៃ​ក្រុង Palmyra ដែល​ស្ថិត​នៅ​កណ្តាល​ប្រទេស​ស៊ីរី។
យោធា​របស់​រដ្ឋ​ឥស្លាម​មួយ​កាន់​ទង់ជាតិ​របស់​ក្រុម​នេះ​ ខណៈ​ដែល​គាត់​ឈរ​នៅ​លើ​រថក្រោះ​ ដែល​ថត​បាន​ដោយ​កងកម្លាំង​របស់​រដ្ឋាភិបាល​ស៊ីរី នៅ​ក្នុងក្រុង al-Qaryatayn ភាគ​និរតី​នៃ​ក្រុង Palmyra ដែល​ស្ថិត​នៅ​កណ្តាល​ប្រទេស​ស៊ីរី។

ក្រុម​សកម្មជន​បាន​និយាយ​កាលពី​ថ្ងៃសៅរ៍​ថា​ គ្រួសារ​ដែល​ជា​អ្នក​កាន់​គ្រឹស្តសាសនា​ជា​ច្រើន​នាក់​បាន​រត់គេច​ខ្លួន​ចេញ​ពី​ក្រុង​មួយ​ក្នុង​ប្រទេស​ស៊ីរី​ដោយ​ព្រួយ​បារម្ភ​អំពី​ក្រុម​ជន​សកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម​កំពុង​រុល​ទៅ​កាន់​ក្រុង​នេះ​ហើយ​គ្រោង​ធ្វើ​ការ​វាយ​លុក​ធំ​មួយ​ផង​ដែរ។​

លោក​ Osama Edward ​នាយក​នៃ​បណ្តាញ​គ្រឹស្តសាសនិក​ Assyrian សម្រាប់​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​ស៊ីរី​បាន​និយាយ​ថា «គ្រួសារ​រាប់រយ» បាន​រត់គេច​ខ្លួន​ចេញ​ពី​ក្រុង​ Sadad ដែល​មាន​អ្នក​កាន់​គ្រឹស្តសាសនា​ច្រើន និង​ស្ថិត​នៅ​ក្នុង​ផ្នែក​កណ្តាល​នៃ​ប្រទេស​ស៊ីរី​ទៅ​កាន់​ក្រុង​ Homs ដែល​កាន់កាប់​ដោយ​រដ្ឋាភិបាល​នៅ​កណ្តាល​ប្រទេស និង​ទៅ​កាន់​រដ្ឋធានី​ដាម៉ាស់ (Damascus)។

លោក​ Edward បាន​និយាយ​ថា «ប្រជារាស្ត្រ​រស់​នៅ​ដោយ​មាន​ការ​ភ័យខ្លាច​នៅ​ក្នុង​តំបន់​នោះ។​ ក្រុម​អ្នក​គោរព​សាសនា​គ្រឹស្ត​ជាច្រើន​នាក់​នៅ​ជុំវិញ​ក្រុង​ Sadad ភ័យ​ខ្លាច​អំពី​អ្វី​ដែល​បាន​កើតមាន​ឡើង​ដល់​ជន​អំបូរ ​Yazidi ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ ​និង​ដល់​អ្នក​កាន់​គ្រឹស្តសាសនា​ឯទៀតៗ​នៅ​ក្នុង​ដែនដី​ត្រួតត្រា​ដោយ​ពួក​រដ្ឋ​ឥស្លាម​ អាច​កើតមាន​ឡើង​ដល់​ពួកគេ។ នេះ​គឺ​ការ​ជ្រើសរើស​រវាង​ការ​រត់​គេចខ្លួន ការ​ប្តូរ​សាសនា​ទៅ​កាន់​សាសនា​ឥស្លាម ឬ​មួយ​ប្រឈម​មុខ​នឹង​ការ​ស្លាប់»។

អង្គការ​ Syrian Observatory for Human Rights ​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​អង់គ្លេស​បាន​បញ្ជាក់​ថា​ ប្រាកដ​ជា​មាន​ការ​ប្រយុទ្ធគ្នា​យ៉ាង​ខ្លាំង​នៅ​ក្នុង​តំបន់​មួយ​នៅ​ចន្លោះ​ក្រុង​ Qaryatain នៅ​កណ្តាល​ប្រទេស​ និង​ភូមិ Mheen ​ដែល​ស្ថិត​នៅ​ពាក់​កណ្តាល​ផ្លូវ​ទៅ​កាន់​ក្រុង​ Sadad។​ ប្រមាណ​១០​ភាគរយ​នៃ​ប្រជារាស្ត្រ​ស៊ីរី​២៣លាន​នាក់​នៅ​មុន​សង្គ្រាម​ជា​ពួក​អ្នក​កាន់​គ្រឹស្តសាសនា៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG