ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពួកមន្ត្រី​ស៊ើបការណ៍​សម្ងាត់​សហរដ្ឋ​អាមេរិក​ហៅ​មេដឹកនាំ​កូរ៉េ​ខាង​ជើង​ថា មិន បាន​វង្វេង​ស្មារតី​ទេ


នេះ​ជា​រូបភាព​បញ្ចូល​គ្នា​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ កាលពី​ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧ និង​លោក Kim Jong Un មេដឹកនាំ​កូរ៉េ​ខាង​ជើង ដែល​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​របស់​កូរ៉េ​ខាង​ជើង នៅ​ក្នុង​ក្រុង​ព្យុងយ៉ាង កាលពី​ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧។
នេះ​ជា​រូបភាព​បញ្ចូល​គ្នា​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ កាលពី​ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧ និង​លោក Kim Jong Un មេដឹកនាំ​កូរ៉េ​ខាង​ជើង ដែល​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​របស់​កូរ៉េ​ខាង​ជើង នៅ​ក្នុង​ក្រុង​ព្យុងយ៉ាង កាលពី​ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៧។

ថ្វីបើ​ការ​បង្ក​ហេតុ​ម្តង​ហើយ​ម្តងទៀត ​និង​មាន​បំណង​ភ្ជាប់​ទៅ​នឹង​សង្គ្រាម​វោហាសាស្ត្រ​ដ៏​ក្តៅ​គគុក​ក៏ដោយ ​ពួកមន្ត្រី​ស៊ើបការណ៍​សម្ងាត់​សហរដ្ឋ​អាមេរិក​និយាយ​ថា ​មេដឹកនាំ​កូរ៉េ​ខាង​ជើង គីម ​ជុង​អ៊ុន​ មិនមែន​ជា​មនុស្ស​ឆ្កួត​ទេ។

​ជំនួយ​ការ​រង​នៃ​មជ្ឈមណ្ឌល​បេសកម្ម​កូរ៉េ​នៃ​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធថា «គីម ​ជុង​អ៊ុន​ជា​តួអង្គ​ដែល​អាច​ដឹង​ខុស​ដឹង​ត្រូវ‍»។ ​លោក Yong Suk Lee ​បាន​និយាយ​នៅ​ឯ​សន្និសីទ​ស៊ើបការណ៍​សម្ងាត់​មួយ​ដែល​រៀប​ចំឡើង​ដោយ​ទីភ្នាក់​ងារ​ស៊ើបការណ៍​កណ្តាល​សហរដ្ឋ​អាមេរិក CIA ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ថា «ក្រៅពី​ការ​ក្អេងក្អាង​ និងវោហា​សាស្ត្រ គីម ជុង​អ៊ុន មិន​មាន​បំណង​ធ្វើ​ការ​ប្រយុទ្ធ​ជាមួយ​ទីបញ្ជាការ​នៃ​កងកម្លាំង​សហរដ្ឋ​អាមេរិក ​និង​កូរ៉េខាង​ត្បូង​ទេ‍»។

​លោក Lee ​និយាយ​ទៀត​ថា «គីម ជុង​អ៊ុន​ចង់​បាន​អ្វី​ដែល​ពួកមេដឹក​នាំ​ផ្តាច់ការ​ចង់​បាន​គឺ​ការ​កាន់​អំណាច​យូរអង្វែង​ហើយ​និង​ស្លាប់​ដោយ​ស្រួល‍»។

ការ​វាយ​តម្លៃ​របស់​ទីភ្នាក់​ងារ​ស៊ើបការណ៍​សម្ងាត់​ផ្ទុយ​ទៅ​នឹង​វោហា សាស្ត្រ​ដែល​ត្រូវ​បាន​ប្រើ​ប្រាស់​ដោយ​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ​ត្រាំ។

នៅ​ក្នុង​ការចេញ​ផ្សាយ​សារ​តាម​ប្រព័ន្ធ Twitter ​លោក​ប្រធានា​ធិបតី​បាន​ចាត់​ទុក​មេដឹកនាំ​កូរ៉េខាង​ជើង​ថា «ជា​បុរស​ចូលចិត្ត​កាំជ្រួច‍» ​ហើយ​សារ​តាម​ប្រព័ន្ធ Twitter ​កាល​ពី​ខែមុន ​ប្រធានា​ធិបតី​ត្រាំ​បាន​និយាយថា ​គីម ​ជុង​អ៊ុន​ ជា​មនុស្ស​ឆ្កួត​ពិត​ប្រាកដ។

ទោះ​ជាយ៉ាង​នោះ​ក៏​ដោយ លោក​ និង​មន្ត្រី​ CIA ផ្សេង​ទៀត​ជឿជាក់​ថា ​មាន​ការ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ​មេដឹកនាំ​កូរ៉េ​ខាង​ជើង​កំពុង​សម្តែង​នៅ​លើ​ឆាក​អន្តរជាតិ៕

XS
SM
MD
LG