ស.រ.អា និងឥណ្ឌាបានចុះហត្ថលេខាលើកតិការសញ្ញាការពារប្រទេសថ្មី ហើយមានគម្រោងធ្វើកិច្ចសហប្រតិបត្តិខាងវិស័យការពារប្រទេសចំនួន១០នៅសប្តាហ៍នេះ ដែលពួកមន្រ្តី និយាយថា តំណាងឲ្យសក្តានុពលថ្មីនៅក្នុងកិច្ប្រឹងប្រែងរបស់ប្រទេសទាំងពីរ ដើម្បីបង្កើនទំនាក់ទំនងខាងសន្តិសុខរបស់ខ្លួន។ ពួកគេក៏និយាយផងដែរថា ចំណាត់ការខាងនាវាចរណ៍ដ៏គឃ្លើនកាលពីពេលថ្មីៗនេះដោយប្រទេសចិននៅក្នុងសមុទ្រចិនខាងត្បូង បានជួយប្រទេសនានានៅក្នុងតំបន់ឲ្យធ្វើសម្ព័ន្ធមិត្តកាន់តែជិតស្និទ្ធឡើងជាមួយស.រ.អា។
ក្រុមមន្រ្តីនិយាយថា លោករដ្ឋមន្រ្តីការពារស.រ.អា Ash Carter និងរដ្ឋមន្រ្តីការពារប្រទេសឥណ្ឌា លោកManohar Parrikar បានចុះហត្ថលេខាលើគម្រោងការងារឆ្នាំ២០១៥ សម្រាប់ទំនាក់ទំនងវិស័យការពារប្រទេសរវាងឥណ្ឌា និងស.រ.អា ដែលស្ថាបនាលើគម្រោងការងារមុនៗ និងភាពជោគជ័យឆ្ពោះទៅកាន់វិស័យការពារជាតិទ្វេភាគី ក៏ដូចជាភាពជាដៃគូយុទ្ធសាស្រ្តសម្រាប់រយៈពេល១០ឆ្នាំបន្ទាប់ទៀត។ កិច្ចព្រមព្រៀងរួមមាន ផលិតផលរួម និងការអភិវឌ្ឍន៍រួមនៃសមត្ថភាពខាងនាវាចរណ៍។ យោងទៅតាមកិច្ចព្រមព្រៀងនោះស.រ.អានឹងជួយឥណ្ឌាស្ថាបនា និងរចនានាវផ្ទុកយន្តហោះ និងម៉ាស៊ីនយន្តហោះ។
កាលពីប៉ុន្មានថ្ងៃមុន ប្រទេសវៀតណាម បានចុះហត្ថលេខាជាមួយស.រ.អាដើម្បីស្វែងរកអាវុធធុនធ្ងន់ ដើម្បីធ្វើឲ្យប្រសើឡើងនូវការការពារនាវារបស់ខ្លួន៕