ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋសភា​​​អាមេរិក​នឹង​ពិចារណា​អំពី​ការ​បោះឆ្នោត​ជំនួស ​និង​ការ​ចូល​រួម​​ប្រជុំ​​ពី​ចម្ងាយ


រូបភាពឯកសារ៖ ទិដ្ឋភាពនៃរដ្ឋសភាអាមេរិក បន្ទាប់ពីសមាជិករដ្ឋសភាបានសម្រេចអនុម័តកញ្ចប់ជំនួយថវិកា ដល់ពលរដ្ឋអាមេរិកាំងដែលរងប៉ះពាល់ដោយសារជំងឺរាតត្បាតកូវីដ១៩ នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី២៥ មីនា ឆ្នាំ២០២០។
រូបភាពឯកសារ៖ ទិដ្ឋភាពនៃរដ្ឋសភាអាមេរិក បន្ទាប់ពីសមាជិករដ្ឋសភាបានសម្រេចអនុម័តកញ្ចប់ជំនួយថវិកា ដល់ពលរដ្ឋអាមេរិកាំងដែលរងប៉ះពាល់ដោយសារជំងឺរាតត្បាតកូវីដ១៩ នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី២៥ មីនា ឆ្នាំ២០២០។

គណៈកម្មាធិការ​មួយ​របស់​រដ្ឋសភា​សហរដ្ឋ​អាមេរិក​នឹង​ជួប​ប្រជុំ​គ្នា​នៅ​ក្នុង​ថ្ងៃ​ពុធ​នេះ ដើម្បី​ពិភាក្សា​គ្នា​អំពី​សេចក្តី​សម្រេច​មួយ​ដែល​ស្នើ​ឲ្យ​អ្នក​តាក់តែង​ច្បាប់​អាច​ត្រូវ​គេ​អនុញ្ញាត​ឲ្យ​តែងតាំង​សមាជិក​ម្នាក់​ទៀត​ឲ្យ​បោះឆ្នោត​ជំនួស និង​អនុញ្ញាត​ឲ្យ​គណៈកម្មាធិការ​រដ្ឋសភា​ជួប​ប្រជុំ​គ្នា​ពី​ចម្ងាយ។

វិធានការ​ដែល​ស្នើ​ឡើង​ថ្មី​នេះ​នឹង​អនុញ្ញាត​ឲ្យ​មានភាព​បត់បែន​ជាង​មុន​នៅ​ក្នុង​ការ​ធ្វើ​កិច្ចការ​របស់​រដ្ឋសភា​សហរដ្ឋ​អាមេរិក ក្នុង​អំឡុង​ពេល​មាន​ការ​ផ្ទុះរាតត្បាត​ជា​សាកល​នៃ​វីរុស​កូរ៉ូណា​ដែល​បង្ក​ជំងឺ​កូវីដ១៩ ហើយ​ដែល​បាន​នាំ​ឲ្យ​មាន​ការ​ព្រមាន​អំពី​ជួប​ប្រជុំ​គ្នា​ជា​ក្រុម​ធំៗ។

តាម​នីតិវិធី ប្រធាន​រដ្ឋសភាជា​ដំបូង​ត្រូវ​ប្រកាសថា វិធានការ​គ្រា​អាសន្ន​ពេល​មាន​ជំងឺ​រាតត្បាត​ជា​សាកល នឹង​ចូល​ជា​ធរមាន​ហើយវា​នឹង​មាន​អាជ្ញាយុកាល​៦០​ថ្ងៃ។

ក្នុង​អំឡុង​ពេល​នោះ អ្នក​តំណាងរាស្ត្រណា​ម្នាក់​អាច​សរសេរ​សំបុត្រ​ស្នើ​ឈ្មោះ​អ្នក​តំណាងរាស្ត្រម្នាក់​ទៀតឲ្យ​បោះឆ្នោត​ជំនួស​ខ្លួន ក្រោយ​ពីមាន​ការ​ណែនាំ​ឲ្យ​ធ្វើ​តាម​ជាក់លាក់។

ការ​តែងតាំង​ជំនួស​នេះ​អាច​ត្រូវ​គេ​ផ្លាស់​ប្តូរ​ឬ​លុប​ចោល​វិញ​នៅ​ពេល​ណា​ក៏​បាន ហើយ​នឹង​មាន​ស្មៀន​ម្នាក់​នឹង​រក្សា​បញ្ជី​ឈ្មោះ​មួយ​ដែល​ផ្សាយ​ជា​សាធារណៈ។

ចំពោះ​កិច្ច​ប្រជុំ​របស់​គណៈកម្មាធិការ​រដ្ឋសភា​វិញ សេចក្តី​សម្រេចដែល​ស្នើ​ថ្មី​នេះ​នឹង​អនុញ្ញាត​ឲ្យ​ទាំង​អ្នក​តំណាងរាស្ត្រ​និង​សាក្សី អាច​បង្ហាញ​ខ្លួន​ពី​ចម្ងាយ ហើយ​អ្នក​តំណាងរាស្ត្រ​អាច​បោះឆ្នោត​ពី​ចម្ងាយ​បាន៕

XS
SM
MD
LG