ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស.រ.អា.​ផ្តល់​កិត្តិយស​ដល់​អតីត​យុទ្ធជន​២០​លាន​នាក់​នៅ​ទិវា​អតីត​យុទ្ធជន


រូបឯកសារ៖ លោក Donald E. Hanson អាយុ​៩៤​ឆ្នាំ ដែល​ជា​ទាហាន​បម្រើ​ការ​នៅ​ក្នុង​កង​ទ័ព​ជើង​ទឹក​សម័យ​សង្គ្រាម​លោក​​លើក​ទី​២ នៅ​ក្នុង​ពិធី​នៅ​ទីបញ្ចុះសព Tahoma National Cemetery កាល​ពីឆ្នាំ​២០១៦។
រូបឯកសារ៖ លោក Donald E. Hanson អាយុ​៩៤​ឆ្នាំ ដែល​ជា​ទាហាន​បម្រើ​ការ​នៅ​ក្នុង​កង​ទ័ព​ជើង​ទឹក​សម័យ​សង្គ្រាម​លោក​​លើក​ទី​២ នៅ​ក្នុង​ពិធី​នៅ​ទីបញ្ចុះសព Tahoma National Cemetery កាល​ពីឆ្នាំ​២០១៦។

លោក ដូណាល់ ត្រាំ​ ប្រធានាធិបតី​ស.រ.អា.បាន​ថ្លែង​ថ្ងៃ​បុណ្យ​ជាតិ​អបអរ​ទិវា​យុទ្ធជន​កាល​ពី​ថ្ងៃ​សៅរ៍ ដោយ​និយាយ​ក្នុង​សារ​តាម​វីដេអូ​ថា​អតីតយុទ្ធជន​គឺ​ជារតន​សម្បត្តិ​ជាតិ​អស្ចារ្យ​បំផុត។

លោក​បាន​មាន​ប្រសាសន៍​ក្នុង​វីដេអូ​បង្ហោះ​តាម T​witter ថា៖ «នៅ​ទិវា​អតីត​យុទ្ធជន​ដ៏​អស្ចារ្យ​នេះ ​ខ្ញុំ​សូម​បង្ហាញ​គុណូបការៈ​ដ៏​ជ្រាល​ជ្រៅ​ចំពោះ​ប្រទេស​ជាតិ​អាមេរិកាំង​ទាំង​មូល ចំពោះ​អតីត​យុទ្ធជន​ច្រើន​លាន​នាក់​ ដែល​បាន​ការពារ​ប្រទេសជាតិ​របស់​យើង​យ៉ាង​ក្លាហាន​ក្នុង​នាម​ជាយុទ្ធជន​ ហើយ​និង​គ្រួសារ​ដែល​ស្រឡាញ់​ និងគាំទ្រ​មិនងាររេ​ដែល​អនុញ្ញាត​ឲ្យប្តី ប្រពន្ធ កូន ឪពុក ម្តាយ​ដែល​ជា​យុទ្ធជន​ចេញ​ទៅ​បម្រើ​កងទ័ព»។

លោក​បន្តថា​ យើង​សូម​កោត​សរសើរ​កិច្ច​ការ​របស់​លោក​អ្នក​បម្រើ​កងទ័ព៖​ «យើង​សូមគោរព​ការលះ​បង់​របស់​អ្នក​ និង​សូម​គោរព​ទឹក​ចិត្ត​ស្នេហា​ជាតិ​ដ៏ជ្រាល​ជ្រៅ​របស់​លោក​អ្នក និង​ទឹក​ចិត្ត​ស្នេហា​ជាតិ»។ នេះ​បើ​តាម​ការបង្ហោះតាម Twitter ដោយសេតវិមាន។

ប្រសាសន៍​របស់​លោក​ប្រធានាធិបតីត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ពេល​លោក​ធ្វើ​ដំណើរ​រយៈ​ពេល​១២​ថ្ងៃ​នៅ​ប្រទេស​អាស៊ី​ចំនួន​៥ ។​

លោក​អនុប្រធានាធិបតី​ Mike Pence ​បាន​ចូល​រួម​ក្នុង​ពិធី​ដាក់​កម្រង​ផ្កា​នៅ​កន្លែង​បញ្ចុះ​សព​ទាហាន​នៅ ​Arlington Nation Cemetery ​នៅ​ខាង​ជើង​រដ្ឋធានី​វ៉ាស៊ីនតោន​ដើម្បី​គោរព​អតីត​យុទ្ធជន​របស់​អាមេរិក​២០​លាន​នាក់៕

XS
SM
MD
LG