ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយក​ខុទ្ទកាល័យ​សេតវិមាន​លោក Mark Meadows ឆ្លង​ជំងឺ​កូវីដ១៩


រូបឯកសារ៖ លោក Mark Meadows នាយក​ខុទ្ទកាល័យ​សេតវិមាន និយាយ​ទូរស័ព្ទ​នៅក្នុង​បរិវេណ​នៃ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០។
រូបឯកសារ៖ លោក Mark Meadows នាយក​ខុទ្ទកាល័យ​សេតវិមាន និយាយ​ទូរស័ព្ទ​នៅក្នុង​បរិវេណ​នៃ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០។

នាយក​ខុទ្ទកាល័យ​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក Mark Meadows បាន​ឆ្លង​ជំងឺ​កូវីដ​១៩​ ស្រប​ពេល​ករណី​ឆ្លង​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​ប្រទេស​កើនឡើង​ខ្លាំង​ជា​ពេល​ណាៗ​ទាំងអស់​ ក្នុងអំឡុង​ពេល​នៃ​ការ​រាត​ត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩ ​នេះ។

មន្ត្រី​ជាន់​ខ្ពស់​ពីរ​រូប​នៃ​រដ្ឋបាល​លោក​ Trump បញ្ជាក់​ថា​ លោក Meadows​ ពិត​ជា​រក​ឃើញ​ថា ​មាន​ផ្ទុក​ជំងឺ​កូវីដ១៩​ ដែល​ជាជំងឺ​ដែល​បាន​សម្លាប់​ពលរដ្ឋ​អាមេរិកាំង​ជាង​ ២សែន ៣ម៉ឺន ៦ពាន់​នាក់​នៅ​ក្នុង​ឆ្នាំ​នេះ ប្រាកដ​មែន។​

លោក​ ​Meadows បាន​ធ្វើ​ដំណើរ​ជា​មួយ​លោក​ Trump ក្នុង​អំឡុង​ពេល​មុន និងក្នុង​ថ្ងៃ​បោះ​ឆ្នោត ហើយ​បាន​ចេញ​មុខជា​សាធារណ:ចុងក្រោយ​កាល​ពី​ព្រឹក​ថ្ងៃពុធ​ ដោយគ្មាន​ពាក់​ម៉ាស់​ ខណ:ពេល​ដែល​លោក​ Trump ប្រកាស​ដោយ​មិន​ត្រឹមត្រូវ​ពី​ជ័យជម្នះ​របស់​លោក​នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី ក្នុង​ពេល​រាប់​សន្លឹក​ឆ្នោត។​

លោក Meadows គឺ​ជា​ជំនួយការ​ដ៏​ជិត​ស្និទ្ធ​ម្នាក់ ដែល​នៅ​កៀក​នឹង​លោក ​Trump នៅ​ពេល​លោក Trump ឆ្លង​ជំងឺ​កូវីដ១៩ កាល​ពី​ខែ​មុន ប៉ុន្តែ​លោក​បាន​ធ្វើតេស្តរាល់ថ្ងៃ ហើយ​ក៏​បាន​បំពេញការងារ​តាម​កាលវិភាគ​ប្រចាំថ្ងៃ​របស់​លោក​ផងដែរ៕

XS
SM
MD
LG