ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​ប្រឹងប្រែង​ទប់ទល់​នឹង​ការកើន​ឡើង​នៃ​ករណី​ឆ្លង​ជំងឺ​កូវីដ១៩


រូបឯកសារ៖ មន្រ្តី​ប៉ូលិស​ម្នាក់ បាន​ដើរ​ចេញពី​អ្នកស្រុក​ក្នុង​តំបន់ ដែល​តវ៉ា​ប្រឆាំងនឹង​ការបិទ​ឆ្នេរសមុទ្រ​នៅ​ថ្ងៃទី៤ ខែកក្កដា ចំ​ពេល​មាន​ការផ្ទុះឡើង​នៃ​ជំងឺកូវីដ​១៩ នៅ​ទីក្រុង Galveston រដ្ឋ Texas នៅ​ថ្ងៃទី៤ ខែកក្កដា ឆ្នាំ ២០២០។
រូបឯកសារ៖ មន្រ្តី​ប៉ូលិស​ម្នាក់ បាន​ដើរ​ចេញពី​អ្នកស្រុក​ក្នុង​តំបន់ ដែល​តវ៉ា​ប្រឆាំងនឹង​ការបិទ​ឆ្នេរសមុទ្រ​នៅ​ថ្ងៃទី៤ ខែកក្កដា ចំ​ពេល​មាន​ការផ្ទុះឡើង​នៃ​ជំងឺកូវីដ​១៩ នៅ​ទីក្រុង Galveston រដ្ឋ Texas នៅ​ថ្ងៃទី៤ ខែកក្កដា ឆ្នាំ ២០២០។

លោក​វេជ្ជបណ្ឌិត Anthony Fauci ប្រធាន​វិទ្យាស្ថាន​ជាតិ​ផ្នែក​អាឡ៊ែកហ្ស៊ី និង​ជំងឺ​ឆ្លង បាន​បញ្ជាក់​ដូច្នេះ​ថា៖ «ករណី​ឆ្លង​បាន​កើន​ឡើង មិន​ដែល​ធ្លាក់​ចុះ​ឲ្យ​ដល់​ចំណុច​ទាប​បំផុត​នោះ​ទេ ហើយ​ឥឡូវ​នេះ ករណី​ឆ្លង​បាន​កើន​ឡើង​ជា​ថ្មី។ វា​ជា​ស្ថានការណ៍​ធ្ងន់ធ្ងរ ដែល​យើង​ត្រូវតែ​ដោះស្រាយ​ជា​បន្ទាន់»។

ដោយសារ​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩ ជា​រៀងរាល់​ថ្ងៃ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក បាន​កើន​ឡើង​ប្រហែល ២ ដង នៃ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​កាល​ពី​ខែ​មុន អ្នក​ជំនាញ​កំពូល​ខាង​ផ្នែក​ជំងឺ​ឆ្លង​របស់​សហរដ្ឋ​អាមេរិក បាន​ហៅ​ស្ថានភាព​នៃ​ការ​ឆ្លង​រាលដាល​នេះ​ថា «មិន​ល្អ​ទាល់តែ​សោះ»។

នៅ​ក្នុង​ការ​សន្ទនា​តាម​អនឡាញ​មួយ​កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ លោក​វេជ្ជបណ្ឌិត Anthony Fauci ប្រធាន​វិទ្យាស្ថាន​ជាតិ​ផ្នែក​អាឡ៊ែកហ្ស៊ី និង​ជំងឺ​ឆ្លង បាន​លើក​ឡើង​អំពី​ករណី​កើន​ឡើង​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ១៩ បន្ទាប់ពី​បណ្ដា​រដ្ឋ​នានា​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​បាន​ដក​ការ​ដាក់​កំហិត​ជា​ច្រើន​ចេញ ដែល​កន្លង​មក​បាន​ដាក់​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩ នេះ។

លោក Fauci បាន​ប្រៀបធៀប​ស្ថានការណ៍​នេះ ​ទៅ​នឹង​ស្ថានការណ៍​ដែល​កំពុង​កើត​ឡើង​នៅ​ទ្វីប​អឺរ៉ុប ដែល​នៅ​ទី​នោះ បណ្ដា​ប្រទេស​នានា​មាន​ករណី​ឆ្លង​កើន​ឡើង បន្ទាប់ពី​បាន​បើក​ដំណើរការ​ប្រទេស​ឡើង​វិញ ប៉ុន្តែ​ការ​កើន​ឡើង​នេះ ​គឺ​បាន​កើត​ឡើង​បន្ទាប់ពី​មាន​ការ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​កម្រិត​កំពូល​នៃ​ការ​ឆ្លង។

លោក Fauci បាន​បញ្ជាក់​ដូច្នេះ​ថា៖ «ករណី​ឆ្លង​បាន​កើន​ឡើង មិន​ដែល​ធ្លាក់​ចុះ​ឲ្យ​ដល់​ចំណុច​ទាប​បំផុត​នោះ​ទេ ហើយ​ឥឡូវ​នេះ ករណី​ឆ្លង​បាន​កើន​ឡើង​ជា​ថ្មី។ វា​ជា​ស្ថានការណ៍​ធ្ងន់ធ្ងរ ដែល​យើង​ត្រូវតែ​ដោះស្រាយ​ជា​បន្ទាន់»។

ករណី​ឆ្លង​ជំងឺ​កូវីដ១៩ បាន​កើន​ឡើង​នៅ​ក្នុង​រដ្ឋ​ចំនួន​ប្រហែល ៤០ ក្នុង​ចំណោម​រដ្ឋ​ទាំង ៥០ នៅ​ក្នុង​សហរដ្ឋ​អាមេរិក។

នៅ​ក្នុង​លិខិត​មួយ​ច្បាប់​កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ សមាគម​វេជ្ជសាស្ត្រ​អាមេរិក សមាជិក​គិលានុប្បដ្ឋាយិកា​អាមេរិក និង​សមាគម​មន្ទីរពេទ្យ​អាមេរិក បាន​ជំរុញ​ឲ្យ​ពលរដ្ឋ​អាមេរិកាំង​ពាក់​ម៉ាស់ រក្សា​គម្លាត​ពី​គ្នា និង​លាង​ដៃ​ឲ្យ​បាន​ស្អាត៕

អត្ថបទ​ទាក់ទង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG