លោកប្រធានាធិបតីដូណាល់ ត្រាំ របស់សហរដ្ឋអាមេរិក នៅថ្ងៃសុក្រនឹងធ្វើដំណើរទៅកាន់វិមានភ្នំ Mount Rushmore នៅរដ្ឋ South Dakotaដើម្បីចូលរួមពីធីបុណ្យឯករាជ្យជាតិមួយថ្ងៃមុនពិធីបុណ្យផ្លូវការ ហើយពិធីនេះត្រូវរពឹងថានឹងមានការចូលរួមពីមនុស្សរាប់ពាន់នាក់។
ថ្វីបើសហរដ្ឋអាមេរិកកំពុងមានករណីឆ្លងកូវីដ១៩ច្រើនជាងគេក្នុងពិភពលោកក្តី ក៏មន្ត្រីក្នុងរដ្ឋ South Dakota ថាពួកគេនឹងមិនតម្រូវឲ្យមានការពាក់ម៉ាស់ឬរក្សាគម្លាតពីគ្នានៅក្នុងពិធីនោះទេ។ ម៉ាស់នឹងត្រូវគេចែកជូនសម្រាប់អ្នកចង់បាន។
កាសែតThe Washington Post បានរាយការណ៍ថា លោកអនុប្រធានាធិបតី Mike Pence បានពន្យារទស្សនកិច្ចលោកមួយថ្ងៃទៅកាន់រដ្ឋ Arizona ក្រោយពីកងការពារសម្ងាត់ Secret Service ម្នាក់បានធ្លាក់ខ្លួនឈឺនិងមានចេញរោគសញ្ញាកូវីដ១៩។
កាលពីថ្ងៃព្រស្បតិ៍ សហរដ្ឋអាមេរិកបានរាយការណ៍អំពីចំនួនឆ្លងកូវីដ១៩ថ្មីជាង៥០.០០០ករណី ដោយចំនួនពាក់កណ្តាលចេញមកពីរដ្ឋបួន គឺ Arizona California Florida និង Texas។
ត្រឹមថ្ងៃសុក្រនៅជុំវិញពិភពលោកវីរុសកូរ៉ូណាបានឆ្លងដល់មនុស្សជាង១០,៩លាននាក់ ហើយជំងឺកូវីដ១៩បានសម្លាប់មនុស្សជាង៥២១.០០០នាក់៕