របាយការណ៍ដែលចាត់ទុកជាព័ត៌មានសម្ងាត់របស់រដ្ឋាភិបាលសហរដ្ឋអាមេរិកស្តីពីការជ្រៀតជ្រែកបរទេសក្នុងការបោះឆ្នោតសភាឆ្នាំ២០១៨ បានសន្និដ្ឋានថា ការជ្រៀតជ្រែកពីខាងក្រៅមិនមានផលប៉ះពាល់លើសុចរិតភាពនិងសន្តិសុខនៃការបោះឆ្នោត ដែលបានបន្សុលទុកនូវសំណួរថាតើនឹងមានការដាក់ទណ្ឌកម្មសម្រាប់យុទ្ធនាការដ៏មានឥទ្ធិពលរបស់បរទេសដែរឬទេ។
ខណៈដែលការសន្និដ្ឋានដ៏ជាក់លាក់នៃរបាយការណ៍របស់ក្រសួងយុត្តិធម៌និងក្រសួងសន្តិសុខមាតុភូមិនៅជាព័ត៌មានសម្ងាត់នោះ ទីភ្នាក់ងារ២នេះបាននិយាយក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃអង្គារថា ពួកគេមិនបានរកឃើញភស្តុតាងមកដល់ពេលសព្វថ្ងៃនេះពីសកម្មភាពរបស់រដ្ឋាភិបាលបរទេស ឬភ្នាក់ងារបរទេសមានផលប៉ះពាល់លើសុចរិតភាព ឬសន្តិសុខនៃហេដ្ឋារចនាសម្ព័ន្ធបោះឆ្នោត ឬហេដ្ឋារចនាសម្ព័ន្ធខាងនយោ បាយឬយុទ្ធនាការឃោសនាបោះឆ្នោតដែលបានប្រើក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិទេ។
ទីភ្នាក់ងារទាំង២ មិនបាននិយាយថាតើយុទ្ធនាការជះឥទ្ធិពលរបស់បរទេសដែលដៅលើអ្នកបោះឆ្នោតអាមេរិកាំងបានទទួលជោគជ័យនៅក្នុងការធ្វើឲ្យប៉ះពាល់លទ្ធផលនៃការបោះឆ្នោតដែឬទេ នេះជាសំណួរមួយដែលក្រុមមន្រ្តីស៊ើបការណ៍សម្ងាត់សហរដ្ឋអាមេរិក បាននិយាយថា ពួកគេមិនមានបំណងឆ្លើយទេ។
របាយការណ៍នេះ ត្រូវបានរៀបចំឡើងនៅក្រោមបទបញ្ជាប្រធានាធិបតីដែលលោកប្រធានាធិបតីដូណាល់ ត្រាំ បានចុះហត្ថលេខាកាលពីខែកញ្ញា ឆ្នាំទៅ អនុញ្ញាតិឲ្យដាក់ទណ្ឌកម្មភ្នាក់ងារបរទេស ដែលបានជ្រៀតជ្រែកក្នុងការបោះឆ្នោតសហរដ្ឋអាមេ រិក។ លោក Matthew Whitakerរដ្ឋមន្រ្តីមន្រ្តីក្រសួងយុត្តិធម៌ស្តីទី និងលោកស្រី Kirstjen Nielsen រដ្ឋមន្រ្តីក្រសួងសន្តិសុខមាតុភូមិ បានប្រគល់ជូនប្រធានាធិបតីត្រាំកាលពីថ្ងៃចន្ទ៕