ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឧត្តមសេនីយ៍​សហរដ្ឋ​អាមេរិក​មាន​ទំនុក​ចិត្ត​១០០​ភាគរយ​ប្រឆាំង​កាំជ្រួច​មីស៊ីល​កូរ៉េ​ខាង​ជើង


រូបឯកសារ៖ លោក John Hyten ​អគ្គសេនា​ធិការ​រង​សហរដ្ឋ​អាមេរិក ថ្លែង​នៅ​គណៈ​កម្មការ​កង​កម្លាំង​ប្រដាប់​អាវុធ​ព្រឹទ្ធសភា កាល​ពី​ឆ្នាំ​២០១៧។
រូបឯកសារ៖ លោក John Hyten ​អគ្គសេនា​ធិការ​រង​សហរដ្ឋ​អាមេរិក ថ្លែង​នៅ​គណៈ​កម្មការ​កង​កម្លាំង​ប្រដាប់​អាវុធ​ព្រឹទ្ធសភា កាល​ពី​ឆ្នាំ​២០១៧។

សហរដ្ឋ​អាមេរិក​មើល​ឃើញ​ជា​យូរ​យា​ណាស់​មក​ហើយ​ពី​ការ​ចង់​បានអាវុធ​នុយ​ក្លេអ៊ែ​របស់​កូរ៉េខាង​ជើង​ដែល​ជា​ការ​គំរាម​កំហែង​សន្តិសុខ​ជាតិ​យ៉ាង​ខ្លាំង​មួយ។ ក៏ប៉ុន្តែ ​កាំជ្រួច​មីស៊ីល​ដែល​កូរ៉េខាង​ជើង ​នឹង​ប្រើ​ដើម្បី​ដាក់​គ្រាប់​បែក​នុយក្លេអ៊ែ ​ទំនង​ជា​បញ្ហា​មួយ​ផ្សេង​ទៀត។

ឧត្តម​សេនីយ៍​កំពូល​ម្នាក់​របស់​សហរដ្ឋ​អាមេរិក ​បាន​ច្រាន​ចោល​ការ​ព្រួយ​កង្វល់​កាល​ពី​ថ្ងៃ​សុក្រ​ពី​ការ​អភិវឌ្ឍ​កម្មវិធី​កាំជ្រួច​មីស៊ីល​ដ៏​ឆាប់​រហ័ស​របស់​កូរ៉េខាង​ជើង​ដែលឥឡូវ​នេះ​មាន​លទ្ធភាព​ផលិត​អ្វីៗ​ដែល​អាច​ស្មី​នឹង​វិស័យ​ការពារ​ប្រទេស​សហរដ្ឋ​អាមេរិក។

លោក​ឧត្តមសេនីយ៍ ​John Hyten ​អគ្គសេនា​ធិការ​រង​សហរដ្ឋ​អាមេរិក ​បាន​ប្រាប់​ពួក​អ្នក​ស្តាប់​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន​ថា៖ «ខ្ញុំ​មាន​ទំនុក​ចិត្ត​១០០​ភាគរយ។ ខ្ញុំ​មិន​និយាយ​មាន​ទំនុក​ចិត្ត​មួយ​រយ​ភាគរយ​ជា​ញឹក​ញាប់​ទេ។ ខ្ញុំ​មាន​ទំនុក​ចិត្ត​១០០​ភាគរយ​នៅ​ក្នុង​សមត្ថភាព​ប្រឆាំង​នឹង​កូរ៉េខាង​ជើង»។

ពួក​មន្រ្តី​យោ​ធា​និង​ស៊ើបការណ៍​សម្ងាត់​របស់​សហរដ្ឋ​អាមេរិក ​បាន​ពិនិត្យ​មើល​យ៉ាង​ដិត​ដល់​លើ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ចាប់​តាំង​កាល​ពី​ចុង​ឆ្នាំ​ទៅ​មក ​នៅ​ពេល​ដែល​មេដឹកនាំ​កូរ៉េខាង​ជើង គីម ​ជុងអ៊ុន ​បាន​គំរាម​កំហែង «ឲ្យរង្វាន់​នៅ​ថ្ងៃ​បុណ្យ​គ្រឹស្ត​ម៉ាស» ​ដល់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ដែល​ការណ៍​នេះ​ឮមិន​អាច​កើត​ឡើង។

នៅ​ពេល​នោះ​ពួក​មន្រ្តី​អាមេរិក ​រំពឹង​ថា​ មានការ​សាក​ល្បង​អាវុធ​ខ្លះឬ​ការ​សាក​ល្បង​កាំជ្រួច​មីស៊ីល​បាល់លីស្ទិក​វង់​ប្រតិបត្តិការ​ឆ្ងាយ​របស់​កូរ៉េខាង​ជើង។​ គ្មាន​ការ​សាក​ល្បង​ណាមួយ​បាន​កើត​ឡើងទេ។ ដោយ​ការចរចា​រវាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីតោន​និង​រដ្ឋាភិបាល​ក្រុងព្យុងយ៉ាង ​ហាក់​ដូចជា​ជាប់​គាំង ​ការ​ព្រួយ​កង្វល់ពី​ដំណោះ​ស្រាយ​ដោយ​សន្តិវិធី​និង​ការទូត ​អាច​មិន​កើត​មាន​ឡើង។

នៅ​ដើម​សប្តាហ៍​នេះ ​ក្នុង​អំឡុង​សន្និសីទកាសែត​នៅ​មន្ទីរ​បច្ចកោណ​ជាមួយ​លោក​ Taro Kono ​រដ្ឋ​មន្រ្តីការ​ពារប្រទេស​ជប៉ុន ​លោក ​Mark Esper ​រដ្ឋ​មន្រ្តី​ការពារ​ប្រទេស​អាមេរិក ​បាន​ប្រាប់​ពួក​អ្នកយកព័ត៌មាន​ថា ​ចំណាត់​ការ​បន្ទាប់ស្ថិត​នៅ​ដៃ​របស់​គីម ​ជុង​អ៊ុន៕

XS
SM
MD
LG