ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋបាល​​​អាហារ​និង​ឱសថ​អាមេរិក​នឹង​អនុញ្ញាត​វ៉ាក់សាំង​កូវីដ១៩​ដូស​ទី៣​ដល់​អ្នក​មាន​បញ្ហា​អង្គ​បដិប្រាណ​


និស្សិត​ម្នាក់​ទទួល​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​​ Pfizer ដូស​ទី​១ ​នៅ​គ្លីនិក​​ចល័ត​មួយ​នៅ​ទី​ក្រុង Long Beach រដ្ឋ California កាល​ពី​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០២១។
និស្សិត​ម្នាក់​ទទួល​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​​ Pfizer ដូស​ទី​១ ​នៅ​គ្លីនិក​​ចល័ត​មួយ​នៅ​ទី​ក្រុង Long Beach រដ្ឋ California កាល​ពី​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០២១។

រដ្ឋបាល​ចំណី​អាហារ​និង​ឱសថ​ (FDA) របស់សហរដ្ឋ​អាមេរិក​ត្រូវ​គេ​រំពឹង​ថា​នឹង​ផ្តល់​ការ​អនុញ្ញាត​ឲ្យ​ចាក់​វ៉ាក់សាំង​ជំងឺ​កូវីដ១៩​ដូស​ទី៣​ដល់​ប្រជា​ពលរដ្ឋ​ខ្លះ​ដែល​ខ្សោយ​ប្រព័ន្ធ​ស៊ាំ​នឹង​ជំងឺ។​

បណ្តាញ​ព័ត៌មាន​នានា​ឲ្យ​ដឹង​ថា​រដ្ឋបាល​ចំណី​អាហារ​និង​ឱសថ​ទំនង​ជា​នឹង​អនុញ្ញាត​ឲ្យ​ចាក់​វ៉ាក់សាំង​Pfizer ឬ Moderna​ដូស​ទី៣​យ៉ាង​ឆាប់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។​ ក្រុមប្រឹក្សា​ផ្តល់​យោបល់​នៃ​ទីភ្នាក់ងារ​គ្រប់គ្រង​និង​បង្ការ​ជំងឺ​ (CDC) ​នឹង​ជួប​ប្រជុំ​នៅ​ថ្ងៃ​សុក្រ​ដើម្បី​ពិភាក្សា​អំពី​ការ​ចាក់​វ៉ាក់សាំង​កូវីដ១៩​ដូស​ទីបី​សម្រាប់​មនុស្ស​ខ្លះ​ដែល​ខ្សោយ​ប្រព័ន្ធ​ស៊ាំ​នឹង​ជំងឺ។​

ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​ជជែក​ដេញដោល​អំពី​ការ​ចាក់ដូស​បន្ថែម​នៃ​វ៉ាក់សាំង​កូវីដ១៩ដល់​មនុស្ស​ខ្លះ​ដែល​ខ្សោយ​ប្រព័ន្ធ​ស៊ាំ​នឹង​ជំងឺ​ដូចជា​អ្នក​ជំងឺ​ដែល​ប្តូរ​សរីរាង្គ​ឬ​អ្នក​ជំងឺ​មហារីក។​ការ​សិក្សា​កាលពី​ពេល​ថ្មីៗ​នេះ​ដោយ​សាកល​វិទ្យាល័យ​ Johns Hopkins ​បាន​រក​ឃើញ​ថា​ អ្នក​ជំងឺ​ជា​ច្រើន​ដែល​ប្តូរ​សរីរាង្គ​មាន​អង្គ​បដិប្រាណ​តិច​ឬ​មិន​មាន​ទាល់​តែសោះបន្ទាប់​ពី​បាន​ចាក់​វ៉ាក់សាំង​២​ដូស​ក៏​ប៉ុន្តែ​វ៉ាក់សាំង​ដូស​ទី៣​បាន​ជួយ​បង្កើន​អង្គ​បដិប្រាណ​ពួក​គេ។​

ពលរដ្ឋ​អាមេរិកាំង​រវាង​ពី​៣​ទៅ​៩​លាន​នាក់​ខ្សោយ​ប្រព័ន្ធ​ស៊ាំ​នឹង​ជំងឺ​ដោយ​សារ​ជំងឺ​ ឬ​ថ្នាំ​ដែល​ពួក​គេ​ប្រើ។​

ម៉្យាង​ទៀត​រដ្ឋបាល​ចំណី​អាហារ​និង​ឱសថ​ផ្តល់​អនុសាសន៍​ឱ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ទាំង​អស់​ចាក់​វ៉ាក់សាំង​កូវីដ១៩។​ទីភ្នាក់ងារ​នោះ​បាន​ចេញ​សេចក្តី​ណែនាំ​នេះ​កាល​ពី​ថ្ងៃ​ពុធ​បន្ទាប់​ពី​ចេញ​ទិន្នន័យ​ដែល​បង្ហាញ​ថា​ស្ត្រី​មិន​បាន​ប្រឈម​ហានិភ័យ​នៃ​ការ​រលូត​ទារក​ទេ​បន្ទាប់ពី​បាន​ចាក់​វ៉ាក់សាំង​យ៉ាងហោច​ណាស់​មួយ​ដូស។​

កាលពី​ថ្ងៃ​ពុធ​រដ្ឋ​ California ​បាន​ក្លាយ​ជារដ្ឋ​មុន​គេ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​តម្រូវ​ឲ្យ​គ្រូ​បង្រៀន​និង​បុគ្គលិក​ចាក់​វ៉ាក់សាំង​ជំងឺ​កូវីដ១៩​ឬ​ធ្វើ​តេស្ត​ជា​រៀងរាល់​សប្តាហ៍៕​

ព័ត៌មាន​ខ្លះ​ក្នុងសេចក្តីរាយការណ៍នេះដកស្រង់​ពីទីភ្នាក់ងារសារព័ត៌មាន Associated Press និង Reuters។

XS
SM
MD
LG