ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ចាក់​វ៉ាក់សាំង​កើន​ឡើង​នៅ ​Louisiana​ ខណៈ​វីរុស​​ដែលតា​រាតត្បាត​រដ្ឋ​នេះ


ស្ត្រី​ម្នាក់​ទទួល​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​នៅ​មណ្ឌល​សុខភាព North Oaks ខណៈ​ករណី​ឆ្លង​កូវីដ​កើន​ឡើង​យ៉ាង​គំហុក​នៅ​ក្រុង Hammond រដ្ឋ Louisiana​ កាល​ពី​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ​២០២១។
ស្ត្រី​ម្នាក់​ទទួល​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​នៅ​មណ្ឌល​សុខភាព North Oaks ខណៈ​ករណី​ឆ្លង​កូវីដ​កើន​ឡើង​យ៉ាង​គំហុក​នៅ​ក្រុង Hammond រដ្ឋ Louisiana​ កាល​ពី​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ​២០២១។

ស្រា​ដោយ​ឥត​គិត​ថ្លៃ​និង​ត្រូវ​ឆ្នោត​មួយ​លាន​ដុល្លារ​មិន​មែន​ជា​ហេតុ​ផល​នាំ​ឱ្យ​អត្រា​នៃ​ការចាក់​វ៉ាក់សាំង​កូវីដ១៩​បាន​កើន​ឡើង​បី​ដង​ក្នុង​រយៈ​ពេលមួយ​ខែ​ចុង​ក្រោយ​នេះ​នៅ​រដ្ឋ​ Louisiana​ សហរដ្ឋ​អាមេរិក​ដែល​ស្ទាក់​ស្ទើរ​ក្នុង​ការ​ចាក់​វ៉ាក់សាំង​នោះ​ទេ។ អ្នក​ជំនាញ​និយាយ​ថា​មូលហេតុ​ចម្បង​មិន​មែន​ជា​ការ​លើក​ទឹកចិត្ត​នៅ​ទូទាំង​រដ្ឋ​នោះ​ទេ​ប៉ុន្តែ​មក​ពី​កំណើន​គួរ​ឱ្យ​ព្រួយ​បារម្ភ​នៃ​វីរុស​កូរ៉ូណា​ប្រភេទ​ដែលតា​(delta)​ និង​ចំនួន​ឆ្លង​នៃ​អ្នក​ជំងឺ​វ័យ​ក្មេង។​

រដ្ឋ ​Louisiana​ ស្ថិត​ក្នុង​ចំណោម​រដ្ឋ​ដែល​មាន​ការ​ចាក់​វ៉ាក់សាំង​តិច​បំផុត​នៅ​ក្នុង​សហ​រដ្ឋ​អាមេរិក។​ប៉ុន្តែ​ចំនួន​មនុស្ស​ដែល​ទៅ​ចាក់​វ៉ាក់សាំង​នេះ​បាន​កើន​ឡើង​យ៉ាង​ខ្លាំង​ក្នុងពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​ដោយសារ​វីរុស​ប្រភេទ​ដែលតា​ដែល​បាន​ឱ្យ​ចំនួន​ឆ្លង​កើន​ឡើង​៧​ដង។​

ឥឡូវ​រដ្ឋ​នេះ​មាន​អត្រា​ឆ្លង​ជា​មធ្យម​ខ្ពស់​បំផុត​ក្នុង​ប្រទេស​រយៈពេល​៧​ថ្ងៃ​នេះ​បើធៀប​នឹង​អត្រា​ចំនួនប្រជាជនហើយ​ ​«កំណើន​អ្នក​ជំងឺ​ចូល​មន្ទីរពេទ្យ​គួរ​ឱ្យ​ចាប់​អារម្មណ៍​និង​ភ័យ​ខ្លាច»។​ នេះ​បើ​តាម​ប្រធាន​ផ្នែក​ជំងឺ​ឆ្លង​លោក​ Julio Figueroa​ នៅ​សាលា​វេជ្ជសាស្ត្រ​នៃ​សាកល​វិទ្យា​ល័យ​ ​Louisiana។​

លោក ​Figueroa ​បាន​ប្រាប់​វីអូអេ​ថា៖ «គ្មាន​ការ​សង្ស័យ​ទេ​ថា​ការ​ភ័យ​ខ្លាច​ជំរុញ​ការ​ចាក់​វ៉ាក់សាំង​កូវីដ១៩​ខ្លាំង​ជាង​ការ​លើក​ទឹក​ចិត្ត។​ហើយ​ខ្ញុំ​អាច​ប្រាប់​អ្នក​ថា​មាន​រឿង​ជាច្រើន​ដែល​ត្រូវ​ព្រួយ​បារម្ភ​អំពី​កំណើន​ការឆ្លង​នេះ»៕

XS
SM
MD
LG