ស.រ.អាកំពុងធ្វើចលនាទៅកាន់ការបង្ហាញភាពមានការអត់ធន់នៅថ្ងៃអាទិត្យនេះអំពីកម្មវិធីឃ្លាំមើលសម្ងាត់ខាងសន្តិសុខជាតិ ដោយមានអ្នករិះគន់ខ្លាំងម្នាក់នៅក្នុងព្រឹទ្ធសភាស.រ.អានិយាយថា លោកនឹងបង្ខិតបង្ខំឲ្យមានការបញ្ចប់ច្បាប់នេះដែលអនុញ្ញាតឲ្យឃ្លាំមើលការហៅទូរស័ព្ទដោយពួកជនជាប់សង្ស័យថាជាភេវជន។
លោក Rand Paul ដែលសង្ឃឹមថានឹងក្លាយទៅជាបេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋក្នុងឆ្នាំ២០១៦បាននិយាយកាលពីថ្ងៃសៅរ៍ថា នៅពេលព្រឹទ្ធសភាបើកការប្រជុំមួយនៅថ្ងៃអាទិត្យនេះ លោកនឹងប្រើបទបញ្ញត្តិនីតិរដ្ឋមួយ ដែលអនុញ្ញាតឲ្យលោករារាំងកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើឲ្យបានរួសរាន់នូវការជជែកដេញដោលគ្នាអំពីការបន្តរយៈពេលនៃច្បាប់បច្ចុប្បន្នដែលផុតកំណត់នៅពេលពាក់កណ្តាលអធ្រាត្រថ្ងៃអាទិត្យនេះឬមួយអនុម័តកំណែទម្រង់ដែលបានទទួលការយល់ព្រមហើយពីសភាតំណាងរាស្ត្រអាមេរិកាំង។
លោក Paul មានការខ្វែងគំនិតជាមួយភាគច្រើននៃសមាជិកសភាខាងគណបក្សសាធារណរដ្ឋ និងខាងគណបក្សប្រជាធិបតេយ្យអំពីការឃ្លាំមើលនេះ ដោយលោកបាននិយាយអះអាងថា ច្បាប់ Patriot Act របស់ប្រទេសអាមេរិក
ជ្រៀតជ្រែកក្នុងសិទ្ធិផ្ទាល់ខ្លួនរបស់ប្រជារាស្ត្រអាមេរិកាំង ដោយអនុញ្ញតឲ្យទីភ្នាក់ងារសន្តិសុខជាតិដែលមានការសម្ងាត់ច្រើនប្រមូលព័ត៌មានជាច្រើនអំពីការហៅទូរសព្ទរបស់ពួកគេដោយមានរួមបញ្ចូលលេខទូរសព្ទដែលបានត្រូវហៅក៏ប៉ុន្តែមិនមែនរឿងដែលមានចែងនៅក្នុងការនិយាយទូរសព្ទទាំងនោះទេ៕