ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​តំណាង​​អាមេរិក​​ថា​អាហ្វហ្គានីស្ថាន​នឹង​ក្លាយ​ជា​«រដ្ឋ​ឯកោ»​​បើ​ក្រុម​ឧទ្ទាម​តាលីបង់​​ដណ្តើម​គ្រប់គ្រង​​បាន​ដោយ​​យោធា​​


លោក​ Zalmay Khalilzad ​តំណាង​ពិសេស​​របស់​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​បង្រួប​បង្រួម​​​​​​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​​ក្នុង​បទសម្ភាសន៍​ជាមួយ​វីអូអេ​តាម​ប្រព័ន្ធ Zoom កាល​ពី​ថ្ងៃ​ទី​២ ខែ​សីហា ឆ្នាំ​២០២១។
លោក​ Zalmay Khalilzad ​តំណាង​ពិសេស​​របស់​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​បង្រួប​បង្រួម​​​​​​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​​ក្នុង​បទសម្ភាសន៍​ជាមួយ​វីអូអេ​តាម​ប្រព័ន្ធ Zoom កាល​ពី​ថ្ងៃ​ទី​២ ខែ​សីហា ឆ្នាំ​២០២១។

លោក​ Zalmay Khalilzad ​តំណាង​ពិសេសរបស់​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​បង្រួប​បង្រួមក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​បាន​លើក​ឡើង​ថា​សហ​រដ្ឋ​អាមេរិកនៅ​តែបេ្តជ្ញា​ចិត្ត​ជំរុញ​ឱ្យ​មាន​ដំណោះស្រាយ​នយោបាយ​ក្នុង​ចំណោម​ភាគី​ជម្លោះ​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ដោយ​លោក​បញ្ជាក់​ថា​មិន​មាន​ភាគី​ជម្លោះណា​មួយ​នៅ​ក្នុង​ប្រទេស​នេះអាច​យក​ឈ្នះ​ដោយ​កម្លាំង​យោធា​នោះ​ឡើយ។

នៅ​ក្នុង​បទ​សម្ភាសន៍​ជា​មួយ​វីអូអេ​ខណៈសហរដ្ឋ​អាមេរិក​កំពុង​ដក​កងទ័ពទាំង​អស់​ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាននៅ​ត្រឹមដំណាច់​ខែ​សីហា​នេះ​លោក Khalilzad​ បាន​គូស​បញ្ជាក់ពី​ការ​ទទួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោនចំពោះប្រទេស​អាហ្វហ្គានីស្ថាន​បន្ទាប់​ពី​ដក​កង​ទ័ព ​ហើយ​ថា​តើ​ក្រុម​ឧទ្ទាម​តាលីបង់​កំពុង​រំលោភ​បំពាន​ទៅ​លើ​កិច្ច​ព្រម​ព្រៀង​របស់​ខ្លួន​ជាមួយ​សហ​រដ្ឋ​អាមេរិក​កាល​ពី​ខែ​កុម្ភៈ​ឬ​យ៉ាង​ណា។​

អ្នក​តំណាង​អាមេរិក​រូប​នេះ​ដែលកើត​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​បាននិយាយ​ថា​ប្រសិន​បើ​ក្រុម​ឧទ្ទាម​តាលីបង់​ឈ្នះ​សង្រ្គាមហើយគ្រប់​គ្រង​ប្រទេសអាហ្វហ្គនីស្ថាន​ដោយ​កម្លាំង​យោធា​នោះ នោះ​ក្រុម​នេះនឹង​មិន​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​អន្តរជាតិ​ទេ​ហើយ​នឹង​ក្លាយ​ជា​រដ្ឋ​ឯកោមួយ។​ នេះ​បើ​តាមការ​បញ្ជាក់​របស់​លោក​ឯកអគ្គរដ្ឋ​ទូត​ Khalilzad​ ក្នុងបទ​សម្ភាសន៍​តាម​ប្រព័ន្ធ​អនឡាញ​ Zoom ​ជា​មួយអ្នក​រាយ​ការណ៍​ព័ត៌មានវីអូអេ​លោក ​Ayaz Gul​ ក្នុង​រដ្ឋធានី​អ៊ីស្លាម៉ាបាដ​ប្រទេស​ប៉ាគីស្ថាន៕

XS
SM
MD
LG