ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​សម្ដែង​ការ​សោក​ស្ដាយ​​ចំពោះ​ការ​កាត់​ទោស​អ្នក​បក​ប្រែ​ឲ្យ​បណ្ដាញ​ព័ត៌មាន​រុស្ស៊ី​ RT


លោករ៉ាត់ រត្នមុនី សកម្មជន​សហជីព បាន​មក​ដល់​សាលាដំបូងរាជធានី​ភ្នំពេញ ដើម្បី​ចូលរួម​សវនាការ​កាត់ទោស​រូបលោក ពាក់ព័ន្ធ​នឹង​តួនាទី​របស់​លោក​ក្នុងការ​ផលិត​ភាពយន្តឯកសារ​អំពី​ការ​ជួញដូរ​ផ្លូវ​ភេទនៅកម្ពុជា​ដែល​ដឹកនាំ​ផលិតដោយ​បណ្តាញ​ព័ត៌មាន​រដ្ឋរុស្ស៊ី RT កាលពី​ថ្ងៃទី២៦ ខែ​មិថុនា ឆ
លោករ៉ាត់ រត្នមុនី សកម្មជន​សហជីព បាន​មក​ដល់​សាលាដំបូងរាជធានី​ភ្នំពេញ ដើម្បី​ចូលរួម​សវនាការ​កាត់ទោស​រូបលោក ពាក់ព័ន្ធ​នឹង​តួនាទី​របស់​លោក​ក្នុងការ​ផលិត​ភាពយន្តឯកសារ​អំពី​ការ​ជួញដូរ​ផ្លូវ​ភេទនៅកម្ពុជា​ដែល​ដឹកនាំ​ផលិតដោយ​បណ្តាញ​ព័ត៌មាន​រដ្ឋរុស្ស៊ី RT កាលពី​ថ្ងៃទី២៦ ខែ​មិថុនា ឆ

​លោក​រ៉ាត់​​ រត្នមុនី វ័យ​៤៧​ឆ្នាំ​ ដែល​​ជា​អ្នក​បកប្រែ​ ​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​កាត់​ទោស​ពី​បទ​ ​«ញុះញង់​ឲ្យ​មាន​ការ​រើស​អើង»​ ​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចេញផ្សាយ​កុន​ឯកសារ​រឿង​ ​«ម្ដាយ​ខ្ញុំ​លក់​ខ្ញុំ»​ ​របស់​បណ្ដាញ​ទូរទស្សន៍​រដ្ឋ​រុស្ស៊ី RT។

ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​នៅ​សុក្រ​នេះ ​បាន​បង្ហាញ​ការ​សោក​ស្ដាយ​ចំពោះ​ការ​កាត់​ទោស​សកម្មជន​ការងារ​ លោក​រ៉ាត់ រត្នមុនី ​ឲ្យ​ជាប់​ក្នុង​ពន្ធនាគារ​រយៈពេល​ពីរ​ឆ្នាំ​ ចំពោះ​ការ​ជួយ​របស់​លោក​ក្នុង​ការ​ផលិតភាព​យន្ត​ឯកសារ​អំពី​ការ​ជួញដូរ​ផ្លូវ​ភេទ​ស្ត្រី​ និង​កុមារ​នៅ​កម្ពុជា ដែល​ត្រូវបាន​ដឹកនាំ​ផលិត​ដោយ​បណ្តាញ​ព័ត៌មាន​រដ្ឋ​រុស្ស៊ី Russia Today ឬ (RT)។​

ក្នុង​សារអេឡិចត្រូនិក​ ឬ​អ៊ីមែល​របស់​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​ដែល​ ​VOA​ ​បាន​ទទួលកាល​ពីថ្ងៃ​សុក្រ​ ​ស្ថានទូត​បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖ ​«សហរដ្ឋ​អាមេរិក​គាំទ្រ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​នៅ​ទូទាំង​ពិភព​លោក​ ដោយ​ចាត់​ទុក​វា​ជា​ផ្នែក​សំខាន់​មួយ​នៃ​អភិបាល​កិច្ច​តាម​លទ្ធិ​ប្រជាធិបតេយ្យ។ យើង​សូម​អំពាវ​នាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​អនុញ្ញាត​ឲ្យ​មនុស្ស​គ្រប់រូប​អនុវត្ត​ដោយ​សេរី​នូវ​សិទ្ធិ​នេះ​ ​ដែល​ត្រូវ​បាន​ការ​ពារ​នៅ​ក្រោម​ច្បាប់​អន្តរជាតិ​ និង​រដ្ឋធម្មនុញ្ញ​កម្ពុជា​ ​ដោយ​គ្មាន​រង​ការ​គំរាម​កំហែង​សង​សឹក»។​

​ស្ថាន​ទូត​បាន​បន្ថែម​ថា​ ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ក៏​មាន​សារៈសំខាន់​ចាំបាច់​ផង​ដែរ​ ​ដល់​ការ​ចង​ក្រង​ឯកសារ​ និង​លើក​កម្ពស់​ការ​យល់​ដឹង​ទៅ​លើ​បញ្ហា​ជួញដូរ​មនុស្ស​របស់​ប្រទេស​កម្ពុជា។

​លោក​រ៉ាត់ រត្នមុនី វ័យ​៤៧​ឆ្នាំ​ ដែលជា​អ្នក​បកប្រែ​ ​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​កាត់​ទោស​ពី​បទ​ ​«ញុះញង់​ឲ្យ​មាន​ការ​រើស​អើង»​ ​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចេញផ្សាយ​កុន​ឯកសារ​រឿង​ ​«ម្ដាយ​ខ្ញុំ​លក់​ខ្ញុំ»​ ​របស់​បណ្ដាញ​ទូរទស្សន៍​រដ្ឋ​រុស្ស៊ី RT។

ការ​កាត់​ទោស​លោក ​រ៉ាត់ រត្នមុនី​ បាន​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​ក្រុម​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ ដែល​បាន​ចាត់​ទុក​លោក​ មុនី​ ថា​ គ្រាន់​តែ​ជាអ្នក​បក​ប្រែ​មួយ​រូប​ឲ្យ​បណ្ដាញ​ព័ត៌មាន​ RT ​ដែល​មិន​គួរ​ណាត្រូវ​បាន​ចាប់ខ្លួន​ និង​គួរ​តែ​ត្រូវ​បាន​ដោះលែង​ដោយ​គ្មាន​លក្ខខណ្ឌ៕

XS
SM
MD
LG