ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេដ្ឋកិច្ច​អាមេរិក​ដាំ​ក្បាល​ចុះ​៩,៥% ពី​ខែមេសា​ដល់​ខែមិថុនា


រូបឯកសារ៖ ស្លាក​សញ្ញា​ដែល​សរសេរ​ថា «សម្រាប់ជួល» ព្យួរ​នៅ​លើ​ហាង​ដែល​បាន​បិទទ្វារ​ក្នុង​អំឡុងពេល​មាន​ការរាតត្បាត​ដោយ​ជំងឺ​កូវីដ១៩ នៅ​ទីក្រុង​ឆ្នេរ Miami រដ្ឋFlorida នៅ​ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០។
រូបឯកសារ៖ ស្លាក​សញ្ញា​ដែល​សរសេរ​ថា «សម្រាប់ជួល» ព្យួរ​នៅ​លើ​ហាង​ដែល​បាន​បិទទ្វារ​ក្នុង​អំឡុងពេល​មាន​ការរាតត្បាត​ដោយ​ជំងឺ​កូវីដ១៩ នៅ​ទីក្រុង​ឆ្នេរ Miami រដ្ឋFlorida នៅ​ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០។

វិបត្តិ​ជំងឺកូវីដ១៩​​នេះ​ ក៏​បាន​បណ្តាល​ឲ្យ​មាន​ផល​ប៉ះពាល់ដល់​​សេដ្ឋកិច្ចយ៉ាង​ធ្ងន់ធ្ងរ​ដោយ​ក្រសួង​ការងារ​បាន​រាយការណ៍​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា មាន​ពលរដ្ឋ​អាមេរិក​១,៤​លាន​នាក់​បន្ថែម​ទៀត ​បាន​ដាក់​ពាក្យ​សុំ​ជំនួយ​រដ្ឋ​ពេល​អត់​ការងារ​កាល​ពី​សប្តាហ៍​មុន។

រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​និយាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា សេដ្ឋកិច្ច​របស់​ប្រទេស​ដែល​ត្រូវ​បំផ្លិច​បំផ្លាញ​ដោយ​វិបត្តិ​ជំងឺ​រាតត្បាត​កូវីដ១៩ បាន​ធ្លាក់​ចុះ​រហូត​ដល់​៩,៥% ពីខែ​មេសា ដល់​ខែ​មិថុនា ដែល​ជា​ការ​ធ្លាក់​ចុះ​ ក្នុង​មួយ​ត្រីមាស​ខ្លាំង​បំផុត​ក្នុង​រយៈ​ពេល​៧​ទសវត្សរ៍​មកនេះ។

តួលេខ​ត្រីមាស​ទី​២​នេះ​ បើ​គិត​ជា​តួលេខ​ប្រចាំ​ឆ្នាំ​ស្មើ​នឹង​៣២,៩%។​

ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​នេះ ​ត្រូវបាន​រាយការណ៍ដោយ​ក្រសួង​ពាណិជ្ជកម្ម ដែល​បាន​រួម​បញ្ចូល​តួលេខ​ឱនភាព​សេដ្ឋកិច្ច​ពី​ត្រីមាស​ទី​១​ ចំនួន​៤,៨% ហើយ​ដែល​បាន​ដាក់​សេដ្ឋកិច្ច​សហរដ្ឋ​អាមេរិក​ ដែល​ធំ​ជាង​គេ​ក្នុង​ពិភពលោក​នេះ ក្នុង​ស្ថានភាព​សេដ្ឋកិច្ច​ធ្លាក់​ចុះ​ជា​ផ្លូវការ។

នៅ​ពេល​នេះ​វិបត្តិ​កូវីដ១៩ ​ដែល​គ្រប់គ្រង​មិនបាន និង​កំពុងមានករណី​ឆ្លង​ថ្មី​កើន​ឡើង​នោះ បាននាំ​ឲ្យ​ពលរដ្ឋ​អាមេរិក​ជាង​១៥០.០០០​នាក់​បាន​ស្លាប់ និង​ជាង​៤,៤លាន​នាក់​ បាន​ឆ្លង​ជំងឺ​នេះ។​

វិបត្តិ​សុខាភិបាល​នេះ​ ក៏​បាន​បណ្តាល​ឲ្យ​មាន​ផល​ប៉ះពាល់ដល់សេដ្ឋកិច្ចយ៉ាង​ធ្ងន់ធ្ងរ​ដោយ​ក្រសួង​ការងារ​បាន​រាយការណ៍​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា មាន​ពលរដ្ឋ​អាមេរិក​១,៤​លាន​នាក់​បន្ថែម​ទៀត ​បាន​ដាក់​ពាក្យ​សុំ​ជំនួយ​រដ្ឋ​ពេល​អត់​ការងារ​កាល​ពី​សប្តាហ៍​មុន។

ពេល​នេះ​មាន​ពលរដ្ឋ​អាមេរិកាំង​១៧​លាន​នាក់​ បន្ត​អត់​ការងារ​ដោយ​សារ​វិបត្តិ​នេះ ក្នុង​ចំណោម​ពលរដ្ឋ​សរុប​ជិត​៥៤​លាន​នាក់ ​ដែល​ធ្លាប់​បាន​បាត់បង់​ការងារចាប់​តាំង​ពី​ខែ​មីនា​មក។

នៅ​ពេល​នេះ​ទាំង​សេតវិមាន​ និង​សភា​សហរដ្ឋ​អាមេរិក​ បន្តជាប់​គាំង​នៅ​ក្នុង​ការ​ចរចា​អំពី​តើ​គួរបន្ត​ប្រាក់​ឧបត្ថម្ភ​របស់​រដ្ឋាភិបាល​សហព័ន្ធប្រចាំ​សប្តាហ៍​ចំនួន​៦០០​ដុល្លារដែរ ឬ យ៉ាងណា? លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ​ និង​អ្នក​តាក់តែង​ច្បាប់​ខាង​គណបក្ស​សាធារណរដ្ឋ​ ចង់​បន្ថយ​ចំនួន​ប្រាក់​ជំនួយ​នេះ​ មក​ត្រឹម​២០០ ​ដុល្លារ​ក្នុង​មួយ​សប្តាហ៍ ខណៈ​ដែល​អ្នក​តាក់តែង​ច្បាប់​ពី​គណបក្ស​ប្រជាធិបតេយ្យ​ចង់​រក្សា​ប្រាក់​ជំនួយ​ប្រចាំ​សប្តាហ៍​៦០០​ ដុល្លារ​រហូត​ដល់​ចុង​ឆ្នាំ​២០២០៕

XS
SM
MD
LG