ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​នៅ​ឆ្នេរ​ភាគ​ខាង​កើត​សហរដ្ឋ​អាមេរិក​កំពុង​ប្រុងប្រៀប​ទប់ទល់​ព្យុះ​ព្រិល


ប្រជាជន​ដើរ​នៅ​លើ​ផ្លូវ​ឆ្នេរ​សមុទ្រ​ដែល​គ្រប​ដណ្តប់​ដោយ​ព្រិល​អំឡុង​ព្យុះ​ព្រិល​ដែល​បាន​បក់​កាត់ ​New Jersey Shore។
ប្រជាជន​ដើរ​នៅ​លើ​ផ្លូវ​ឆ្នេរ​សមុទ្រ​ដែល​គ្រប​ដណ្តប់​ដោយ​ព្រិល​អំឡុង​ព្យុះ​ព្រិល​ដែល​បាន​បក់​កាត់ ​New Jersey Shore។

មនុស្ស​៤០​លាននាក់​នៅឆ្នេរសមុទ្រ​ភាគ​ខាង​កើត​សហរដ្ឋ​អាមេរិក​កំពុង​ប្រុង​ប្រៀប​ទប់​ទល់​អ្វី​ដែល​អ្នក​ព្យាករណ៍​អាកាស​ធាតុ​ហៅថា ​ព្យុះ​ទឹកក​ករដូវ​រងា​យ៉ាង​ធំមួយ​ដែល​កំពុង​បក់​បោក​កាត់​តាម​មហាសមុទ្រ​អាត្លង់​ទិក។

​ការ​ធ្លាក់​ទឹកកក​លើ​ក​ដំបូង​បាន​ចាប់​ផ្តើម​ធ្វើ​ចលនា​កាត់​តាមតំបន់ឆ្នេរ​ខាង​កើត​ ជាប់កណ្តាល​មហាសមុទ្រ​អាត់​តាឡង់ទិក​សហរដ្ឋ​អាមេរិក​កាល​ពី​យប់​ថ្ងៃ​ពុធ​រហូត​មក​ដល់​ថ្ងៃ​ព្រហស្បតិ៍​ម៉ោង​នៅ​សហរដ្ឋ​អាមេរិក។

ព្យុះ​ត្រូវ​គេ​រំពឹង​នឹង​មានការ​ប៉ះពាល់​យ៉ាង​ខ្លាំង​នៅ​តំបន់​ភាគ​ឦសាន្ត​សហរដ្ឋ​អា មេរិក​ដែល​អាច​ធ្វើ​ឲ្យ​ធ្លាក់​ព្រិលជាង​២០​សង់​ទីម៉ែត្រ​នៅ​ទីក្រុងBostonនៃ​រដ្ឋ Massachusettsដែល​នៅ​ទី​នោះ​សាលា​រៀន​បាន​ត្រូវ​បិទ​ទ្វារ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។

​ខ្យល់​ដោយ​កម្លាំង​ព្យុះ​សង្ឃរា​ត្រូវ​គេ​រំពឹង​នឹង​បក់​បោក​នៅ​ឆ្នេរសមុទ្រ​រដ្ឋ New Englandហើយ​នឹង​នៅ​ក្នុង​ប្រទេស​កាណាដា។​ ការ​ព្រមាន​ពី​ព្យុះ​ទឹកកក​សម្រាប់​ទីក្រុង​នៅ​ក្បែឆ្នេរ​សមុទ្រ​មាន​ចាប់​តាំង​ពី​រដ្ឋ Virginia រហូត​ដល់​រដ្ឋ Maine។ ពួក​អ្នកព្យាករណ៍​អាកាសធាតុ​ប្រដូច​ព្យុះ​នេះ​ទៅ​នឹង​គ្រាប់​បែកពីព្រោះ​តែ​ការ​ធ្លាក់​ចុះ​សម្ពាធ​យ៉ាង​ខ្លាំង​នៅ​ក្នុង​រយៈ​ពេល​២៤​ម៉ោង ​ដែលធ្វើ​ឲ្យ​មានការ​ធ្លាក់​ខ្យល់​យ៉ាង​ខ្លាំង។

​ក្នុង​ខណៈ​នោះ​ដែរ ​អាកាស​ធាតុរដូវ​រងា​ខ្លាំង​បាន​ធ្វើ​ឲ្យមានការ​ធ្លាក់​ព្រិល ​ទឹកកក ​ហើយ​និង​សីតុណ្ហភាព​ត្រជាក់​កក​នៅ​ផ្នែក​នានារបស់​សហរដ្ឋ​អាមេរិក។

​ព្រិល​បាន​គ្រប​ដណ្តប់​នៅ​ក្នុង​ទីក្រុង Tallahassee ​រដ្ឋ Florida ​ជា​លើក​ទី​មួយ​នៅ​ក្នុង​រយៈ​ពេល​៣០​ឆ្នាំ​កាល​ពី​ថ្ងៃ​ពុធ។ ​ទឹកកក​បាន​ធ្វើ​ឲ្យ​ផ្លូវ Highwaysនៅ​ក្នុង​រដ្ឋ​Georgia ​និង​រដ្ឋ Carolinas ​មាន​គ្រោះ​ថ្នាក់​បំផុត៕

XS
SM
MD
LG