ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកឧតុនិយម​ព្យាករណ៍​ថា នឹង​មាន​ព្យុះ​ទឹកកក​ធំ​មួយ​បោកបក់​ទៅ​កាន់​ភាគ​ខាង​កើត​នៃ​ស.រ.អា


កម្មករ​បោស​ព្រិល​ចេញពី​ចិញ្ចើម​ផ្លូវ​ជិត​វិមាន Capitol នៅ​រដ្ឋធានីវ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មិនា ឆ្នាំ​២០១៤។
កម្មករ​បោស​ព្រិល​ចេញពី​ចិញ្ចើម​ផ្លូវ​ជិត​វិមាន Capitol នៅ​រដ្ឋធានីវ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មិនា ឆ្នាំ​២០១៤។

បន្ទាប់​ពី​រដូវ​រងារ​បាន​ចាប់​ផ្តើម​ជាមួយ​នឹង​អាកាសធាតុ​មិន​សូវ​ត្រជាក់​ខ្លាំង ឥឡូវ​នេះ​មាន​ការព្យាករណ៍​ថា នឹង​មាន​សីតុណ្ហភាព​ត្រជាក់​ខ្លាំង​នៅ​ប៉ែក​ខាងកើត​នៃ​ស.រ.អា​នៅ​ចុង​សប្តាហ៍​នេះ។

អ្នកឧតុនិយម​បាន​ព្យាករណ៍​ថា នឹង​មាន​ព្យុះ​ទឹកកក​ធំ​មួយ​ដែល​អាច​ប៉ះពាល់​ដល់​មនុស្សរាប់​លាន​នាក់​ដែល​រស់នៅ​ពី​រដ្ឋ Kentucky ដល់​រដ្ឋ New England នៅ​យប់​ថ្ងៃ​សុក្រ​រហូត​ដល់​ថ្ងៃ​អាទិត្យ។

អ្នកឧតុនិយម​ភាគច្រើន​មិន​បាន​ហៅ​ព្យុះ​ទឹកកក​នេះ​ថា​ ជា​ព្យុះ​មួយ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​នោះ​ទេ។ ប៉ុន្តែ​ពួកគេ​បាន​និយាយ​ថា គំរូ​នៃ​ការព្យាករណ៍​ជាច្រើន​ដែល​ជា​រឿយៗ​មិន​បាន​បង្ហាញ​ដូចគ្នា​ទៅ​លើ​សក្តានុពល​នៃ​ព្យុះ​ធំៗ​កាល​ពី​លើក​មុនៗ​នោះ​ បាន​បង្ហាញ​ដូចគ្នា​លើក​នេះ​ថា នឹង​មាន​ព្យុះ​ទឹកកក​ដ៏​ខ្លាំង​មួយ ដែល​មក​ពី​មហាសមុទ្រ​អាត្លង់ទិច​ និង​បង្ក​ឲ្យ​មាន​សំណើម​យ៉ាង​ច្រើន។ ​

តំបន់​ខ្លះ​អាច​នឹង​មាន​ព្រិល​ទឹកកក​រហូត​ដល់​កម្រាស់​៦១​សង់ទីម៉ែត្រ​ឬ​ច្រើន​ជាង​នេះ។ ដោយសារ​ព្យុះ​នេះ​ទំនង​ជា​នឹង​កើតមាន​នៅ​ចុង​សប្តាហ៍ នោះ​គេ​រំពឹង​ថា ​ផលប៉ះពាល់​ទៅ​លើ​សាលារៀន​និង​ក្រុមហ៊ុន​នានា​នឹង​មាន​តិចតួចបំផុត ប៉ុន្តែ​ការធ្វើ​ដំណើរ​នឹង​ជួប​ការលំបាក​ខ្លាំង​។​

ថ្វីដ្បិត​តែ​វា​ឆាប់​ពេក​ក្នុង​ការសន្និដ្ឋាន​ក៏​ដោយ​ ក៏​គំរូ​ព្យាករណ៍​តាម​កុំព្យូទ័រ​បង្ហាញ​ថា នឹង​មាន​ព្យុះ​មួយ​ដែល​បោកបក់​ក្នុង​ល្បឿន​យឺត​ជាមួយ​នឹង​កម្លាំង​ខ្យល់​ខ្លាំង។​ ប៉ុន្តែ​សំណួរ​គឺ​នៅ​ត្រង់​ថា តើ​ព្យុះ​នេះនឹង​កើត​មាន​នៅ​កន្លែង​ណា​ខ្លះនិង​ក្នុង​កម្រិត​ប៉ុណ្ណា៕

XS
SM
MD
LG