ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​​ហុងកុង​ដំបូង​ត្រូវ​ចោទ​ពី​បទ​ភេរវកម្ម​​និង​ការ​បំបែក​រដ្ឋ​ក្រោម​​ច្បាប់​សន្តិសុខ​​ថ្មី​របស់​ចិន​


រូប​ឯកសារ៖ អ្នក​ចូល​រួម​បាតុកម្ម​មួយ​នៅ​ហុងកុង​គ្រវី​ទង់​ដែល​មាន​សរសេរ ​«រំដោះហុងកុង បដិវត្តន៍សម័យ​យើង» កាល​ពី​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០២០។

បុរស​ហុងកុង​ម្នាក់អាយុ​២៣​ឆ្នាំដែល​មាន​កាន់​បដា​សរសេរ​ថា​«រំដោះហុងកុង បដិវត្តន៍សម័យ​យើង» (Liberate Hong Kong Revolution Of Our Times) និង​បាន​បើក​ម៉ូតូ​បុក​ប៉ូលិស​ក្នុង​អំឡុង​បាតុកម្ម​ក្នុង​សប្តាហ៍​នេះ បាន​ក្លាយ​ជាជន​ទី​មួយ​ដែល​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​ភេរវកម្ម និង​ញុះញង់​ឲ្យ​មាន​ការ​បំបែក​រដ្ឋ ក្រោម​ច្បាប់​សន្តិសុខ​ថ្មី​របស់​ហុងកុង។​

រដ្ឋាភិបាល​ទី​ក្រុង​ប៉េកាំង​បានចាប់​អនុវត្ត​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​នេះ​កាល​ពី​យប់​ថ្ងៃ​អង្គារ​រំលងចូល​ថ្ងៃ​ពុធ ក្រោយពី​មាន​ភាព​មិន​ប្រាកដ​ប្រជា​ជា​ច្រើន​សប្តាហ៍ ដែលនេះ​បាន​ប្រែក្លាយ​ទី​ក្រុង​ដ៏​មាន​សេរីភាព​បំផុត​របស់​ចិនមួយ​និង​និង​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ពិភពលោក​មួយ​ផង​នោះ ឲ្យ​ធ្លាក់​ក្នុង​មាគ៌ា​បែប​ផ្តាច់ការ​ជាង​មុន​មួយ។

ច្បាប់​ថ្មី​នេះ​មាន​ការ​ដាក់​ទោស​រហូត​ជាប់​ពន្ធនាគារ​មួយ​ជីវិត​ចំពោះ​បទ​ដូច​ជា​ភេរវកម្ម​វិទ្ធង្សនា ការ​បំបែក​រដ្ឋ និង​ការ​សម​គំនិត​ជាមួយ​បរទេស។ប៉ុន្តែ​អ្នក​រិះគន់​ថា​ច្បាប់​នេះ​មាន​គោលដៅ​បញ្ចប់​នូវ​ចលនា​តវ៉​ទាមទារ​លទ្ធិប្រជាធិបតេយ្យ​ច្រើន​ជាង​មុន​នៅ​ក្នុង​ទី​ក្រុង​ហុងកុង។

ប៉ូលិស​ថា​បុរស​អាយុ​២៣​ឆ្នាំ​នោះ​បាន​បើក​ម៉ូតូ​បុក​មន្ត្រី​ប៉ូលិស​នៅបាតុកម្ម​មួយកាល​ពី​ថ្ងៃ​ពុធ ហើយសារព័ត៌មាន​ខ្លះ​បាន​រាយការណ៍​ថា​ដំបូង​លោកត្រូវ​បាន​ចាប់ខ្លួន​ដោយ​សារ​ការ​បើកបរ​គ្រោះថ្នាក់។

បទ​ចោទ​ទាំង​ពី​ចំពោះ​លោក​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​ឯកសារ​តុលាការ​កាល​ពី​ថ្ងៃ​សុក្រ គឺ​នៅ​តិច​ជាង​២៤​ម៉ោងប៉ុណ្ណោះ​ក្រោយ​ពី​រដ្ឋាភិបាល​ហុងកុង​ថា​ពាក្យ​ស្លោក «រំដោះហុងកុង»​នេះ​មាន​ទោស​ក្រោម​ច្បាប់​សន្តិសុខ​ថ្មី។

កាល​ពី​ថ្ងៃ​ពុធ អាជ្ញាធរ​បាន​ចាប់​ខ្លួន​បាតុករ​ប្រហែល​៣៧០​នាក់​ក្រោយ​ពីមនុស្ស​រាប់ពាន់​នាក់​បាន​តវ៉ា​ប្រឆាំង​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​របស់​ចិន​ដែល​បាន​ចូល​ជាធរមាន​កាល​ពីថ្ងៃពុធ​នោះ៕

XS
SM
MD
LG