រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិកលោក Mark Esper បាននិយាយថា លោក «មិនបានចេញបញ្ជាណាមួយឲ្យដកទាហានសហរដ្ឋអាមេរិកចេញពីឧបទ្វីបកូរ៉េ» នោះទេ។
ដោយថ្លែងចេញពីក្រសួងការពារជាតិអំពីកិច្ចការទ្វីបអាស៊ី លោក Esper កាលពីថ្ងៃអង្គារម្សិលមិញ នៅទុកឱកាសសម្រាប់ការកាត់បន្ថយកងទ័ពនៅពេលអនាគតនៅក្នុងប្រទេសកូរ៉េខាងត្បូង ដោយលោកបាននិយាយថា ក្រសួងការពារជាតិនឹងនៅតែបន្តមើលលើឱកាសកែសម្រួលទំហំកងទ័ព ដើម្បីធ្វើឲ្យប្រាកថថា មានភាពប្រសើរជាងមុន។
កាលពីសប្ដាហ៍មុន កាសែត The Wall Street Journal បានរាយការណ៍ថា ក្រសួងការពារជាតិសហរដ្ឋអាមេរិកបានព្រាងគម្រោងនៅក្នុងការកាត់បន្ថយកងកម្លាំងនៅក្នុងប្រទេសកូរ៉េខាងត្បូងឲ្យនៅក្រោមចំនួន ២៨.៥០០ នាក់ ដែលជាចំនួនបច្ចុប្បន្ន ស្របពេលដែលប្រទេសទាំងពីរនៅជាប់គាំងទាក់ទិននឹងការទាមទាររបស់លោកប្រធានាធិបតី Donald Trump ដែលចង់ឲ្យរដ្ឋាភិបាលក្រុងសេអ៊ូលបង្កើនការចំណាយឲ្យបានច្រើនជាងមុនសម្រាប់ទាហានអាមេរិកាំងដែលឈរជើងនៅប្រទេសកូរ៉េខាងត្បូង៕