ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​បដិសេធ​មិន​ចូលរួម​ក្នុង​កិច្ច​ប្រឹងប្រែង​របស់​សាកលលោក​ដើម្បី​បង្កើត​វ៉ាក់សាំង​ជំងឺ​កូវីដ១៩


រូបឯកសារ៖ អ្នកស្រាវជ្រាវម្នាក់បង្ហាញពីថ្នាំវ៉ាក់សាំងមួយនៅគ្រឹះស្ថាន CanSino Biologics ក្នុងក្រុង Tianjin ប្រទេសចិន កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០។
រូបឯកសារ៖ អ្នកស្រាវជ្រាវម្នាក់បង្ហាញពីថ្នាំវ៉ាក់សាំងមួយនៅគ្រឹះស្ថាន CanSino Biologics ក្នុងក្រុង Tianjin ប្រទេសចិន កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០។

សហរដ្ឋ​អាមេរិក​ប្រាប់​ឲ្យ​ដឹង​ថា ខ្លួន​នឹង​មិន​ចូលរួមនៅ​ក្នុង​ការផ្តួចផ្តើម​ជា​សាកល​ដើម្បី​បង្កើត ផលិត និង​ចែកចាយ​ឲ្យ​បាន​ស្មើ​គ្នា​នូវ​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩ នោះ​ទេ ដោយសារតែ​អង្គការ​សុខភាព​ពិភពលោក​កំពុង​ដឹក​មុខ​នៅ​ក្នុង​កិច្ច​ប្រឹងប្រែង​នេះ។

ប្រទេស​ជាង ១៧០ កំពុង​ពិភាក្សា​ដើម្បី​ចូលរួម​ក្នុង​កម្មវិធី​ទទួល​បាន​វ៉ាក់សាំង​ជំងឺ​កូវីដ១៩ ជា​សាកល ដែល​ហៅ​ថា Covax ដែល​ជា​គម្រោង​រួម​គ្នា​មួយ​ដែល​អនុវត្ត​ដោយ​អង្គការ​សុខភាព​ពិភពលោក អង្គការ​ក្រុម​ចម្រុះ​សម្រាប់​ការ​បញ្ចូល​របៀប​ថ្មី​ទប់ទល់​នឹង​ជំងឺ​ឆ្លង និង Gavi (Coalition for Epidemic Preparedness Innovations and Gavi) និង​សម្ព័ន្ធភាព​ថ្នាំ​វ៉ាក់សាំង (The Vaccine Allicance) ដែល​ជា​អង្គការ​មួយ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មូលនិធិ Bill and Melinda Gates ដើម្បី​ចាក់​វ៉ាក់សាំង​ការពារ​កុមារ​នៅ​តាម​បណ្តា​ប្រទេស​ក្រីក្រ​ក្នុង​ពិភពលោក។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​ដក​សហរដ្ឋ​អាមេរិក​ចេញពី​អង្គការ​សុខភាព​ពិភពលោក​កាលពី​ខែ​កក្កដា បន្ទាប់ពី​បាន​អះអាង​ថា ទីភ្នាក់ងារ​នេះ​មិន​បាន​ចាត់​វិធានការ​ឲ្យ​បានល្អ​ចំពោះ​ការផ្ទុះឡើង​នូវ​វីរុស​កូរ៉ូណា និង​អះអាង​ថា ទីភ្នាក់ងារ​នេះ​បាន​បង្ហាញ​ការធ្វើ​តាម​ប្រទេស​ចិន ដែល​ជា​កន្លែង​ដែល​វីរុស​នេះ​ត្រូវ​បាន​គេ​រកឃើញ​ដំបូង​កាលពី​ចុងឆ្នាំ​មុន។

លោក Jud Deere អ្នក​នាំពាក្យ​សេតវិមាន បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ក្នុងសេចក្តី​ថ្លែងការណ៍​មួយ​ថា សហរដ្ឋ​អាមេរិក «នឹង​បន្ត​ចូលរួម​ជាមួយ​ដៃគូ​អន្តរជាតិ​របស់​ខ្លួន​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា វីរុស​នេះ​អាច​កម្ចាត់​បាន ក៏​ប៉ុន្តែ​សហរដ្ឋ​អាមេរិក​នឹង​មិន​រង​ការ​បង្ខិតបង្ខំ​ដោយ​អង្គការ​ពហុជាតិ​នានា​ដែល​ទទួល​ឥទ្ធិពល​ពី​អង្គការ​សុខភាព​ពិភពលោក​ដែល​ជា​អង្គការ​ពុករលួយ និង​ពី​ប្រទេស​ចិន​នោះទេ៕

XS
SM
MD
LG