ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​នឹង​កាត់​បន្ថយ​ចំនួន​កងទ័ព​នៅ​អាហ្វហ្គានីស្ថាន​និង​អ៊ីរ៉ាក់​នៅ​ត្រឹម​ពាក់​កណ្ដាល​ខែ​មករា


រូបឯកសារ៖ ទាហានអាមេរិក (កណ្តាល) អង្គុយនិយាយគ្នាជាមួយទាហានអាហ្វហ្គានីស្ថានក្នុងអំឡុងវគ្គហ្វឹកហ្វឺនមួយនៅខេត្ត Helmand ប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃទី ៥ ខែកក្កដា ឆ្នាំ២០១៧។
រូបឯកសារ៖ ទាហានអាមេរិក (កណ្តាល) អង្គុយនិយាយគ្នាជាមួយទាហានអាហ្វហ្គានីស្ថានក្នុងអំឡុងវគ្គហ្វឹកហ្វឺនមួយនៅខេត្ត Helmand ប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃទី ៥ ខែកក្កដា ឆ្នាំ២០១៧។

ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក នឹង​ដក​កងទ័ព​អាមេរិក​ជាច្រើន​អ្នក​មក​កាន់​មាតុប្រទេស​វិញ ក្នុង​រយ:​ពេល​ប៉ុន្មាន​សប្ដាហ៍​ខាងមុខ បន្ទាប់ពី​លោក​ប្រធានាធិបតី Donald Trump បាន​បញ្ជា​ឲ្យ​ដកទ័ព​ប្រមាណ ២.០០០ នាក់ ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន និង ៥០០ នាក់ ​ចេញ​ពី​ប្រទេស​អ៊ីរ៉ាក់ មុន​ពេល​ការ​ស្បថ​ចូល​កាន់​តំណែង​របស់​ប្រធានាធិបតី​អាមេរិក​អាណត្តិ​បន្ទាប់​ នៅ​ថ្ងៃ​ទី ២០ ខែ​មករា ឆ្នាំក្រោយ។

រដ្ឋមន្ត្រី​ស្ដីទី​នៃ​ក្រសួង​ការពារ​ជាតិ​អាមេរិក លោក Chris Miller បាន​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ក្រសួង​ការពារ​ជាតិ​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា៖ «ត្រឹម​ថ្ងៃ​ទី ១៥ ខែ​មករា​ខាង​មុខ ចំនួន​កងទ័ព​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ នឹង​មាន​តែ ២.៥០០ នាក់ ហើយ​ចំនួន​កងទ័ព​របស់​យើង​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ក៏​នឹង​មាន​តែ ២.៥០០ នាក់​ដែរ»។

លោក Miller បាន​និយាយ​ថា ការ​កាត់​បន្ថយ​ចំនួន​កងទ័ព​នេះ​ មិន «ជះ​ឥទ្ធិពល​ដល់​គោល​នយោបាយ និង​គោល​បំណង​របស់​សហរដ្ឋ​អាមេរិក» នៅ​ក្នុង​សង្គ្រាម​លើ​សាកលលោក​ប្រឆាំង​នឹង​ភេរវកម្ម​នោះ​ទេ ហើយ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ក្នុង​វិធី​មួយ ​ដែល​ការពារ​កងទ័ព​អាមេរិក មន្ត្រី​ការទូត មន្ត្រី​ស៊ើបការណ៍​សម្ងាត់ និង​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋ​អាមេរិក។

លោក Miller មិន​បាន​ឆ្លើយ​សំណួរ​អ្នក​សារព័ត៌មាន​ទេ បន្ទាប់ពី​ការ​លើកឡើង​ដូច្នេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG