ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​អាមេរិក​ចោទ​ប្រកាន់​អតីត​ជំនួយ​ការ​ឃោសនា​បោះឆ្នោត​របស់​​លោក​ប្រធានាធិបតី


លោក Paul Manafort​ ចាកចេញ​ពី​តុលាការ​សហព័ន្ធ Federal District Court នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧។
លោក Paul Manafort​ ចាកចេញ​ពី​តុលាការ​សហព័ន្ធ Federal District Court នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧។

លោក​ Paul Manafort ​ដែល​ធ្វើជា​ប្រធានរយៈ​ពេល​ខ្លី​របស់​យុទ្ធនាការ​បោះ​ឆ្នោត​របស់​លោក​ប្រធានាធិបតី​ Donald Trump​ កាលពី​ឆ្នាំមុន ​ត្រូវ​បានចោទ​ប្រកាន់​កាលពី​ថ្ងៃ​ចន្ទ ​ពី​បទសម​គំនិត​ប្រឆាំង​ស.រ.អា.​ បទ​លាង​លុយ​កខ្វក់ និង​ភូតកុហក​រដ្ឋាភិបាល​ ក្នុង​ការ​ធ្វើយុទ្ធនាការ​បញ្ចុះបញ្ចូល​ដើម្បី​ប្រយោជន៍​លោក​ Viktor Yanukovych ​អតីត​ប្រធានាធិបតី​ប្រទេស​អ៊ុយក្រែន។ ​លោក ​ Manafort ​និងលោក ​Rick Gates ​ដែល​អតីត​សហការី​ជំនួញ​ជាមួយគ្នា​ ត្រូវ​អង្គ​ចៅក្រម​ពលរដ្ឋ​សហព័ន្ធ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ចោទ​ប្រកាន់​ ដែល​ជាផ្នែក​មួយ​នៃការ​ស៊ើប​អង្កេត​របស់​លោក​ Robert Mueller​ ទី​ប្រឹក្សា​ពិសេស​ពីបទ​ឧក្រិដ្ឋកម្ម​ទាក់ទង​នឹង​ការជ្រៀតជ្រែក​របស់​រុស្ស៊ី​ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​កាលពី​ឆ្នាំ២០១៦។​

លោក​ Manafort ​បាន​បង្កាញ​ខ្លួន​នៅ​ការិយាល័យ​ FBI នៅរដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ព្រឹក​ថ្ងៃចន្ទ។ ក្រៅពីនេះ ​លោក ​Mueller ​បាន​បញ្ចេញ​ឲ្យ​ដឹង​ថា ​លោក​ George Papadopoulos ​អតីត​ទីប្រឹក្សា​កិច្ចការ​បរទេស​របស់​លោក Trump ​បាន​ទទួល​កំហុស​កាលពី​ថ្ងៃទី៥ ​ខែ​តុលា ​ថា ​លោក​បាន​ភូតកុហក​មន្ត្រី​សហព័ន្ធ​កាលពី​ខែ​មករា​អំពីការ​ទាក់ទង​របស់លោក​ជាមួយ​មនុស្ស​ ដែល​លោក​យល់​ថា ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​មន្ត្រីរដ្ឋាភិបាល​រុស្ស៊ី។ ​លោក​ប្រធានាធិបតី​ Trump​ មិន​ទាន់​ធ្វើអធិប្បាយ​អំពី​ករណី​របស់​លោក​ Papadopoulosទេ៕

XS
SM
MD
LG