ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋអាមេរិកអាចវាយប្រហារនាវាចម្បាំងអ៊ីរ៉ង់ បើមានការរំខានយាយីនាវាចម្បាំងរបស់ខ្លួន


រូបឯកសារ៖ រូបថតបង្ហាញពីនាវាឆ្មាំសមុទ្រអ៊ីរ៉ង់ជិះជិតនាវាចម្បាំងអាមេរិកនៅតំបន់ឈូងសមុទ្រពែក កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០។
រូបឯកសារ៖ រូបថតបង្ហាញពីនាវាឆ្មាំសមុទ្រអ៊ីរ៉ង់ជិះជិតនាវាចម្បាំងអាមេរិកនៅតំបន់ឈូងសមុទ្រពែក កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០។

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធម្សិលមិញបានបញ្ជាឲ្យមានការវាយប្រហារខាងយោធាដោយមានកម្រិតប្រឆាំងនឹងនាវាអ៊ីរ៉ង់ បន្ទាប់ពីការប្រឈមមុខដាក់គ្នានៅឈូងសមុទ្រពែករវាងប្រទេសទាំង២នេះ។

លោកប្រធានាធិបតីត្រាំបានផ្ញើរសារតាម Twitter កាលពីថ្ងៃពុធថា លោក «បានបញ្ជាឲ្យនាវាសហរដ្ឋអាមេរិកបាញ់និងកម្ទេចនាវាអ៊ីរ៉ង់ទាំងអស់ បើពួកគេរំខានយាយីនាវាអាមេរិកនៅសមុទ្រ»។

ចំណាត់ការរបស់លោកប្រធានាធិបតីត្រាំកើតមានឡើងប៉ុន្មានថ្ងៃបន្ទាប់ពីឆ្មាំការពារបដិវត្តន៍របស់អ៊ីរ៉ង់បាននិយាយថា កងទ័ពរបស់ខ្លួនបានធ្វើសមយុទ្ធនៅក្នុងឈូងសមុទ្រពែក នៅពេលដែលខ្លួនប្រឈមចំណាត់ការគ្មានវិជ្ជាជីវៈនិងបង្កហេតុពីនាវាចំបាំងសហរដ្ឋអាមេរិកកាលពីសប្តាហ៍មុន។

ក៏ប៉ុន្តែវីដេអូដែលបានចេញផ្សាយដោយកងនាវាសហរដ្ឋអាមេរិកបានបង្ហាញពីទូកលឿនតូចៗរបស់អ៊ីរ៉ង់ បានបើកមកជិតនាវាចំបាំងរបស់សហរដ្ឋអាមេរិក។

ប៉ុន្មានម៉ោងមុនបទបញ្ជារបស់លោកប្រធានាធិបតីត្រាំឆ្មាំការពារបដិវត្តន៍អ៊ីរ៉ង់ បាននិយាយថា ខ្លួនបានបាញ់បង្ហោះផ្កាយរណបយោធាលើកទី១របស់ខ្លួនចូលក្នុងគន្លងផែនដីបន្ទាប់ពីការបរាជ័យជាច្រើនលើកមក។

សហរដ្ឋអាមេរិកបានជំទាស់ប្រឆាំងកម្មវិធីផ្កាយរណបរបស់អ៊ីរ៉ង់នេះ ដោយនិយាយថា កម្មវិធីផ្កាយរណបនេះត្រូវបានប្រើប្រាស់ដើម្បីអភិវឌ្ឍកាំជ្រួចបាល់លីស្ទិកដែលអាចបំពាក់ក្បាលនុយក្លែអ៊ែរ។

អ៊ីរ៉ង់បាននិយាយទទូចថា កម្មវិធីនុយក្លែងអ៊ែររបស់ខ្លួនសម្រាប់តែការប្រើប្រាស់ខាងស៊ីវិលតែប៉ុណ្ណោះ៕

XS
SM
MD
LG