ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​សភា​សហរដ្ឋ​អាមេរិក​កោត​សរសើរ​លោក​ Liu ​និង​រិះគន់​​​ចិន​ដែល​បាន​ធ្វើ​បាប​លោក


លោក Liu Xiaobo ​អ្នក​ប្រឆាំង​ចិន​និង​ជា​ជ័យលាភី​ណូបែល​សន្តិភាព ដែល​បាន​ស្លាប់​ក្នុង​អាយុ​៦២​ឆ្នាំ។
លោក Liu Xiaobo ​អ្នក​ប្រឆាំង​ចិន​និង​ជា​ជ័យលាភី​ណូបែល​សន្តិភាព ដែល​បាន​ស្លាប់​ក្នុង​អាយុ​៦២​ឆ្នាំ។

លោក Christer Smith ប្រធាន​អនុ​គណៈ​កម្មាធិការ​កិច្ច​ការ​បរទេស​សភា​តំណាង​រាស្រ្ត​សហរដ្ឋ​អាមេរិក​បាន​និយាយ​នៅឯ​សវនាការ​មួយ​កាល​ពី​ថ្ងៃ​សុក្រ​ម្សិលមិញ​ថា ​ការ​ស្លាប់​របស់​លោក ​Liu Xiaobo ​អ្នក​ប្រឆាំង​ចិន​និង​ជា​ជ័យលាភី​ណូបែល​សន្តិភាព​ គឺ​ជា​ការ​បាត់​បង់​ដ៏ធំ​មួយ​សម្រាប់​ប្រទេស​ចិនហើយនឹងសម្រាប់​ពិភព​លោក​ទាំង​មូល។

លោក​ Smith​ បាន​ពណ៌នា​ការ​ចាប់​លោក​ Liu​ ដាក់​ក្នុង​ពន្ធនាគា​រកាល​ពី​ឆ្នាំ​២០០៩​ ថា​ជា​ការកាត់​ទោស​ប្រហារ​ជីវិត​មួយ​ ហើយ​បាន​មាន​ប្រសាសន៍ទៀត​ថា តួនាទី​របស់ចិន​នៅ​ក្នុង​ការ​ស្លាប់​របស់​លោក​មិនត្រូវ​បាន​គេ​បំភ្លេច​ឡើយ។

លោក ​Smith បាន​មាន​ប្រសាសន៍​ថា៖ «គ្មាន​ប្រទេស​ណាមួយ​ត្រូវ​បាន​វិនិច្ឆ័យ​ ឧក្រិដ្ឋកម្ម​ពី​អតីតកាល ​ក៏ប៉ុន្តែ​ឧក្រិដ្ឋ​កម្ម​នេះគឺ​ការ​ស្លាប់​និង​ការ​បំបាត់​មាត់​លោក Liu Xiaobo ​ហើយ​វា​នឹង​ដេញ​តាម​គណបក្ស​កុម្មុយនិស្ត​ចិន​ដូចជា​ការ​ប្រឡាក់​ដែល​មិន​អាច​ដុស​លាង​បាន‍»។

លោក ​Ed Royce ប្រធាន​គណៈ​កម្មា​ធិការ​កិច្ច​ការ​បរទេស​របស់​សភា​តំណាង​រាស្រ្ត​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃ​សុក្រ​ដោយ​និយាយថា ​ការ​ខំ​ប្រឹង​ប្រែង​របស់​លោក​ Liu​ ដើម្បី​លើកស្ទួយ​លទ្ធិ​ប្រជា​ធិបតេយ្យ​«មិនអត់​ប្រយោជន៍​នោះ​ទេ‍»។

លោក ​Royce បាន​មាន​ប្រសាសន៍ទៀត​ថា៖ «ការ​ធ្វើ​ពលិកម្មនិង​ការ​ស្លាប់​របស់​លោក​ខណៈ​ដែល​ស្ថិត​នៅ​ក្នុងការ​ឃុំ​ឃាំង​របស់​រដ្ឋាភិបាល​ចិន​ក្នុង​ពេល​ដែល​ជាប់​ពន្ធ​នា​គារ​ដ៏​អយុត្តិធម៌​ចំនួន​១១​ឆ្នាំ​បាន​ឆ្លុះ​បញ្ចាំង​ពី​ស្ថាន​ភាព​សិទ្ធិ​មនុស្សដ៏​គួរ​ឲ្យ​សង្វែ​ក​មួយ​នៅ​ក្នុង​ប្រទេស​ចិន‍»។

លោក ​Yang Jianli ​ជា​អ្នក​ប្រឆាំង​ចិន​និង​ជា​ប្រធាន​អង្គការ​ការ​ផ្តួច​ផ្តើម​សម្រាប់​ចិន​ បាន​ផ្តល់​កសិណ​សាក្សី​នៅ​ឯ​សវនាការ​ថា ​លោក​ Liu ​បាន​ប្រឈម​របប​ដ៏​សាហាវ​និង​អមនុស្ស​ធម៌​បំផុត​មួយ​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​មនុស្ស​ជាតិហើយ​លោក​និ​យាយទៀត​ថា របបកុម្មុយនិស្ត​ចិន​ជា​អ្នក​ទទួល​ខុសត្រូវ​ចំពោះ​ស្ថានភាព​សុខ ភាពដ៏​អាក្រក់​បំផុត​និង​ការ​ស្លាប់​របស់​លោក Liu‍»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG