វ៉ាស៊ីនតោន —
សភាសហរដ្ឋអាមេរិកបានស្នើសុំឱ្យមានការផ្លាស់ប្តូរគោលជំហររបស់សហរដ្ឋអាមេរិកចំពោះប្រទេសកម្ពុជាដោយសារតែការរៀបចំការបោះឆ្នោតនាពេលបច្ចុប្បន្ននេះបង្ហាញភាពមិនប្រក្រតីជាច្រើន។
នៅក្នុងសវនាការរបស់អនុគណៈកម្មាធិការការបរទេសនៃរដ្ឋសភាសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការតំបន់អាស៊ីប៉ាស៊ីហ្វិកដែលបានរៀបចំកាលពីថ្ងៃអង្គារ លោកស្ទីវ ស្សាបុត ប្រធានអង្គប្រជុំនិងជាអ្នកតំណាងរាស្រ្តនៃគណបក្សសាធារណរដ្ឋមកពីរដ្ឋអូហៃយូបានប្រកាសថា៖
«គោលជំហររបស់សហរដ្ឋអាមេរិកចំពោះប្រទេសកម្ពុជាត្រូវតែផ្លាស់ប្តូរហើយ ហើយរដ្ឋបាលលោកប្រធានាធិបតីអូបាម៉ាត្រូវតែប្រកាន់យកដំណោះស្រាយតឹងរឹងជាងមុនចំពោះជនផ្តាច់ការដែលកាន់អំណាចយូរជាងគេនៅក្នុងតំបន់អាស៊ី»។
លោកស្សាបុតបន្ថែមថាលោកទទូចសុំឱ្យលោករដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកចន ឃែរីធ្វើការថ្កោលទោសចំពោះការបោះឆ្នោតជាតិកម្ពុជាដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ខែកក្កដាខាងមុខនេះ។
ការបោះឆ្នោតនេះត្រូវបានក្រុមអ្នកការពារសិទ្ធិមនុស្សនិងក្រុមអ្នកឃ្លាំមើលការបោះឆ្នោតមើលឃើញថាមានភាពមិនប្រក្រតីច្រើនរាប់តាំងពីការចុះបញ្ជីឈ្មោះអ្នកបោះឆ្នោត ចំនួនអ្នកបោះឆ្នោត និងការចូលរួមយុទ្ធការរបស់គណបក្សប្រឆាំងជាដើម។
លោកប៉ាទ្រីក ម៉េឡូ នាយកកម្មវិធីបោះឆ្នោតរបស់វិទ្យាស្ថានប្រជាធិបតេយ្យជាតិរបស់សហរដ្ឋអាមេរិកបានប្រាប់ដល់សវនាការថា៖
«សូមជម្រាបដល់លោកប្រធានឱ្យបានជា្របថាដំណើរការបោះឆ្នោតនៅប្រទេសកម្ពុជាគឺមិនអាចវាស់បានឱ្យតាមស្តង់ដាអន្តរជាតិទេ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប) គឺមិនមែនជាស្ថាប័នឯករាជ្យទេ អនុសាសន៍ដែលអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិបានចេញផ្សាយដូចដែលលោកប្រធានបានកត់សម្គាល់ហើយថាគឺដើម្បីធានានូវការបោះឆ្នោតប្រកបដោយប្រជាធិបតេយ្យនោះ គឺមិនត្រូវបានដោះស្រាយទេដែលជាការធ្វើឱ្យសង្ស័យដល់ការបោះឆ្នោតដែលនឹងមកដល់ក្នុងពេលខាងមុខនេះ»។
មានគណបក្សនយោបាយចំនួន៨ដែលកំពុងចុះឈ្មោះចូលរួមការបោះឆ្នោតជាតិហើយមានតែគណបក្សពីរប៉ុណ្ណោះដែលមានសក្តានុពលថានឹងឈ្នះបានអាសនៈច្រើននៅក្នុងសភា នោះគឺគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនដែលជាមេដឹកនាំបានកាន់អំណាចយូរចូលដល់ឆ្នាំទី២៩ហើយនិងគណបក្សសង្គ្រោះជាតិដែលជាគណបក្សរួបរួមរបស់គណបក្សសិទ្ធិមនុស្សរបស់លោកកឹមសុខានិងគណបក្សសម រង្ស៊ី។
យ៉ាងណាក៏ដោយប្រធានបក្សនេះនៅកំពុងរស់នៅនិរទេសខ្លួនក្រៅប្រទេសដើម្បីគេចចេញពីការដាក់ទោសទណ្ឌជាង១០ឆ្នាំទាក់ទងនឹងការដកតម្រុយបង្គោលព្រំដែនជាមួយប្រទេសវៀតណាមនិងផ្សាយឯកសារព្រំដែន។ លោកសម រង្ស៊ីបានប្រកាសថាលោកនឹងធ្វើដំណើរទៅប្រទេសកម្ពុជាវិញនៅមុនពេលការបោះឆ្នោតមកដល់ដើម្បី ដឹកនាំការផ្លាស់ប្តូរមេដឹកនាំបច្ចុប្បន្នចេញបើទោះបីជាលោកអាចប្រឈមមុខនឹងការចាប់ដាក់ពន្ធនាគារក៏ដោយ។
លោក ចន ស៊ីបតុន ប្រធានផ្នែកតស៊ូមតិនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សសម្រាប់តំបន់អាស៊ីក៏បានបញ្ជាក់ថាការចាប់ខ្លួនលោកសម រង្ស៊ីគឺជាសញ្ញាពិតប្រាកដថាការបោះឆ្នោតនេះមិនស្របច្បាប់ឡើយ។
«សហរដ្ឋអាមេរិកបានប្រាប់លោកហ៊ុន សែននិងសហការីរបស់លោកហើយថាការបោះឆ្នោតណាដែលមានមេដឹកនាំបក្សប្រឆាំងត្រូវបានគេហាមឃាត់មិនឱ្យចូលរួមក្នុងការប្រកួតប្រជែងហើយនឹងការបង្ក្រាបក្រុមប្រឆាំងគឺនាំឱ្យមានការចោទសួរពីភាពស្របច្បាប់នៃការបោះឆ្នោតនេះ ហើយបើលោកសម រង្ស៊ីត្រូវបានគេចាប់ដាក់គុកនៅពេលដែលគាត់វិលត្រឡប់ទៅវិញគឺសំណួរនេះត្រូវបានឆ្លើយហើយថាការបោះឆ្នោតនេះគឺមិនមែនជាការអនុវត្តប្រកបដោយលទ្ធិប្រជាធិបតេយ្យស្របតាមផ្លូវច្បាប់ទេ»។
លោកចន ស៊ីបតុនបានយល់ស្របជាមួយនឹងការស្នើឡើងរបស់សភាសហរដ្ឋអាមេរិកក្នុងការសុំឱ្យរដ្ឋាភិបាលប្តូរគោលជំហរហើយធ្វើការជាមួយនឹងក្រុមប្រឆាំងនិងសកម្មជននានាឱ្យបានច្រើនជាងមុនដើម្បីបកអាក្រាតការរំលោភបំពាននានាដែលប្រព្រឹត្តឡើងដោយរដ្ឋាភិបាលរួមទាំងការមិនសេពគប់នឹងលោកហ៊ុន សែនផង។ លោកបន្ថែមថាការកាត់ផ្តាច់ជំនួយយោធាទៅរដ្ឋាភិបាលកម្ពុជាគឺជារឿងល្អមួយ។
សមាជិកសភាមួយរូបទៀតនៃអនុគណៈកម្មាធិការនេះគឺលោក ដាណា រ៉ូរាប៊ែកឃឺ តំណាងរាស្ត្រនៃគណបក្សសាធារណរដ្ឋមកពីរដ្ឋកាលីហ្វញ៉ាបានលើកឡើងថាឥឡូវនេះគួរដល់ពេលដែលគេត្រូវប្តូរលោកនាយករដ្ឋមន្ត្រីហ៊ុន សែនចេញហើយ ហើយលោកព្រមានថាការចាប់ខ្លួនលោកសម រង្ស៊ីគឺជាទង្វើដ៏អាក្រក់មួយ។
លោករ៉ូរាប៊ែកឃឺបានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មាននាពេលបញ្ចប់សវនាការថា៖
«ខ្ញុំគិតថាប្រសិនបើលោកហ៊ុន សែនចាប់ផ្តើមឃាត់ខ្លួនអ្នកប្រកួតប្រជែងនឹងគាត់គឺនឹងមានការងាកមកផ្តោតឡើងវិញនៃការចាប់អារម្មណ៍របស់យើងទៅប្រទេសកម្ពុជា។ ដូចលោកដឹងហើយថាប្រទេសកម្ពុជាបាននៅឆ្ងាយពីការចាប់អារម្មណ៍របស់យើងអស់រយៈពេល១០ឆ្នាំហើយ ដូច្នេះរឿងអាក្រក់បំផុតដែលលោកហ៊ុន សែនអាចធ្វើបានសម្រាប់ខ្លួនគាត់គឺចាប់អ្នកណាម្នាក់ដែលមានកម្រិតខ្ពស់។ យើងសង្ឃឹមថាគាត់មិនធ្វើអញ្ចឹងទេប៉ុន្តែការប៉ាន់ស្មានរបស់ខ្ញុំគឺថាជាជាងចាប់ខ្លួនអ្នកដែលប្រឆាំងនឹងគាត់គឺគាត់គ្រាន់តែលួចសន្លឹកឆ្នោតតែប៉ុណ្ណោះ»។
សាក្សីដទៃទៀតដែលចូលរួមផ្តល់សក្ខីកម្មក្នុងសវនាការមានទីប្រឹក្សាច្បាប់នៃសមាគមសិទ្ធិមនុស្សលីកាដូនិងតំណាងក្រុមហ៊ុនរបស់អាមេរិកាំងមួយ។
លោកដានីញ៉ែល ម៉ិចសែលនាយកគ្រប់គ្រងក្រុមហ៊ុន SRP អន្តរជាតិបានបញ្ជាក់ថាបរិយាកាសវិនិយោគនៅប្រទេសកម្ពុជាមានភាពអំណោយផលហើយថាលោកហ៊ុន សែនអាចជាបុរសខ្លាំងប៉ុន្តែមិនមែនជាជនផ្តាច់ការទេ៕