ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​ថ្កោលទោស​ចំពោះ​ការ​កាត់ទោស​អ្នក​កាសែត​ពីរ​នាក់​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ឲ្យ​ជាប់​ពន្ធនាគារ​៧​ឆ្នាំ


នាង Chit Suu Win ភរិយា​របស់​លោក Kyaw Soe Oo អ្នក​កាសែត Reuters យំ​ បន្ទាប់​ពី​បាន​ស្តាប់​សាលដីកា នៅ​តុលាការ Insein ក្នុង​ក្រុង​រ៉ង់ហ្គូន ប្រទេស​មីយ៉ាន់ម៉ា កាលពី​ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨។
នាង Chit Suu Win ភរិយា​របស់​លោក Kyaw Soe Oo អ្នក​កាសែត Reuters យំ​ បន្ទាប់​ពី​បាន​ស្តាប់​សាលដីកា នៅ​តុលាការ Insein ក្នុង​ក្រុង​រ៉ង់ហ្គូន ប្រទេស​មីយ៉ាន់ម៉ា កាលពី​ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨។

សហរដ្ឋអាមេរិក​បាន​ថ្កោលទោស​យ៉ាង​ខ្លាំង​ទៅ​លើ​ការ​កាត់ទោស​អ្នកកាសែត Reuters ពីរ​នាក់​កាល​ពី​ថ្ងៃ​ចន្ទ នៅ​ក្នុង​ប្រទេស មីយ៉ាន់ម៉ា ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​៧​ឆ្នាំ ចំពោះ​ការ​បំពាន​ច្បាប់​ការ​សម្ងាត់​នៅ​ក្នុង​ប្រទេស​នេះ ដោយ​បាន​ហៅ​ការ​កាត់ទោស​នេះ​ថា «ជា​ការ​រំខាន​យ៉ាង​ខ្លាំង‍» និង​ជា «ដំណើរ​វិវត្តន៍​ថយក្រោយ​ដ៏​ធំ​មួយ‍» នៅ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ប្រទេស​នៅ​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​កំណែទម្រង់​ប្រជាធិបតេយ្យ។ ​

ស្ថានទូត​អាមេរិក​ក្នុង​ប្រទេស មីយ៉ាន់ម៉ា បាន​ឲ្យ​ដឹង​ថា «កំហុស​ដ៏​ច្បាស់​ក្រឡែត» នៅ​ក្នុង​ករណី​កាត់ទោស​ទៅ​លើ​អ្នក​កាសែត​ទាំងពីរ​រូប គឺ​លោក Wa Lone និង​លោក Kyaw Soe Oo បង្ក​ឲ្យ​មាន​«ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំងក្លា​អំពី​នីតិរដ្ឋ​និង​ស្ថាប័ន​តុលាការ​ដែល​ឯករាជ្យ​នៅ​ក្នុង​ប្រទេស មីយ៉ាន់ម៉ា‍»។ ​

លោក Scot Marciel ឯកអគ្គរដ្ឋទូត​អាមេរិក បាន​ថ្លែង​ប្រាប់ VOA ថា សាលក្រម​នេះ​គឺ​ជា​រឿង​ដ៏​គួរ​ឲ្យ​សោកស្តាយ​សម្រាប់​អ្នក​កាសែត​ទាំងពីរ​រូប​និង​ក្រុមគ្រួសារ​របស់​ពួកគេ។ លើស​ពី​នេះ​ទៅ​ទៀត លោក​បាន​ថ្លែង​ថា «វា​ក៏​គួរ​ឲ្យ​សោកស្តាយ​ដែរ​សម្រាប់​ប្រជាពលរដ្ឋ​ដែល​ខិតខំ​ប្រឹងប្រែង​ធ្វើការ​ដើម្បី​ធ្វើ​ឲ្យ​សេរីភាព​សារព័ត៌មាន​ប្រសើរ​ឡើង‍»។ ខ្ញុំ​គិត​ថា យើង​ត្រូវ​តែ​សួរ​ថា តើ​ដំណើរការ​នេះ​នឹង​បង្កើន​ឬ​បន្ថយ​ការ​ជឿជាក់​ដែល​ថា ប្រជាពលរដ្ឋ​មីយ៉ាន់ម៉ា​មាន​ប្រព័ន្ធ​យុត្តិធម៌​របស់​ខ្លួន​នោះ‍»៕

XS
SM
MD
LG