ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​អាមេរិក​ដែល​ត្រូវ​គេ​រារាំង​​មិន​ឲ្យ​ចេញ​ពី​​ប្រទេស​ចិន​បាន​ត្រឡប់​មក​អាមេរិក​​វិញ បន្ទាប់​ពី​ជាប់​​​នៅ​ចិន​អស់​៣​ឆ្នាំ​​


ការ​យល់ព្រម​ឲ្យ​ចាកចេញ​របស់​បង​ប្អូន​ទាំង​ពីរ​នាក់​នេះ បាន​ធ្វើ​ឡើង​បន្ទាប់ពី​មាន​កិច្ច​ព្រមព្រៀង​ដែល​អនុញ្ញាត​ឲ្យ​ប្រធាន​​ផ្នែក​ហិរញ្ញវត្ថុ​​របស់​ក្រុម​ហ៊ុន Huawei អ្នកស្រី Meng Wanzhou អាច​ចាកចេញ​ពី​ប្រទេស​កាណាដា​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​ចិន​វិញ​។
ការ​យល់ព្រម​ឲ្យ​ចាកចេញ​របស់​បង​ប្អូន​ទាំង​ពីរ​នាក់​នេះ បាន​ធ្វើ​ឡើង​បន្ទាប់ពី​មាន​កិច្ច​ព្រមព្រៀង​ដែល​អនុញ្ញាត​ឲ្យ​ប្រធាន​​ផ្នែក​ហិរញ្ញវត្ថុ​​របស់​ក្រុម​ហ៊ុន Huawei អ្នកស្រី Meng Wanzhou អាច​ចាកចេញ​ពី​ប្រទេស​កាណាដា​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​ចិន​វិញ​។

មន្ត្រី​សហរដ្ឋ​អាមេរិកមួយ​រូប​បាន​ឲ្យ​ដឹង​ថា ពលរដ្ឋ​អាមេរិក​២នាក់​ដែលត្រូវ​ជា​បង​ប្អូន​បង្កើត​នឹង​គ្នា​ ហើយ​ត្រូវបានរារាំង​មិន​ឲ្យ​ចាកចេញ​ពី​ប្រទេស​ចិន​ចាប់​តាំង​ពី​ឆ្នាំ​២០១៨​មក បានវិល​ត្រឡប់​មក​ដល់​សហរដ្ឋ​អាមេរិក​វិញ​កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ។ ការ​ដោះលែង​ពួក​គេ​ឲ្យ​វិល​ត្រឡប់​មក​កាន់​សហរដ្ឋ​អាមេរិក​វិញ​កើត​មាន​ឡើង​បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​បាន​បញ្ចប់​នូវ​ករណី​ក្តីក្តាំ​ផ្លូវ​ច្បាប់​មួយប្រឆាំងប្រធាន​ប្រតិបត្តិជាន់​ខ្ពស់​មួយ​រូប​របស់​ក្រុមហ៊ុន​ចិន Huawei ។

អ្នក​ស្រី Cynthia និង​លោក Victor Liu បាន​វិល​ត្រឡប់​មក​កាន់​ប្រទេស​អាមេរិក​វិញ​បន្ទាប់​ពី​ចំណាយ​ពេល​អស់​ជាង​៣​ឆ្នាំនៅ​ក្នុង​ប្រទេស​ចិន​ដែល​ពួកគេ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចាកចេញ​ពី​ប្រទេស​ចិន​ដោយ​ស្ថិត​ក្រោម​បម្រាម​នៃ​ការ​ចាក​ចេញ បើ​ទោះបី​ជា​ពួក​គេ​មិន​ទទួល​រង​ការ​ចោទប្រកាន់​ពី​បទ​ព្រហ្មទណ្ឌ​ណា​មួយ​ក្តី។ ឪពុក​របស់​ពួក​គេ​គឺ​លោក Liu Changming ជា​អតីតមន្ត្រី​ធនាគារ​ដែល​បាន​រត់គេច​ខ្លួន​ពី​ការតាមចាប់របស់​អាជ្ញាធរចិន​ពីបទ​លួច​បន្លំ​ប្រាក់។

ការ​យល់ព្រម​ឲ្យ​ចាកចេញ​របស់​បង​ប្អូន​ទាំង​ពីរ​នាក់​នេះ បាន​ធ្វើ​ឡើង​បន្ទាប់ពី​មាន​កិច្ច​ព្រមព្រៀង​ដែល​អនុញ្ញាត​ឲ្យ​ប្រធានផ្នែក​ហិរញ្ញវត្ថុរបស់​ក្រុម​ហ៊ុន Huawei អ្នកស្រី Meng Wanzhou អាច​ចាកចេញ​ពី​ប្រទេស​កាណាដា​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​ចិន​វិញ​បន្ទាប់​ពី​រដ្ឋអាជ្ញា​អាមេរិក​បាន​ទម្លាក់ចោលបទ​ចោទ​ប្រកាន់​ពី​ការគេង​បន្លំ​ប្រាក់​ប្រឆាំងអ្នកស្រី​នោះ។

សេតវិមានបាន​បញ្ជាក់​កាល​ពី​ថ្ងៃ​ចន្ទ​ថា ការ​ដោះ​លែង​នោះ​មិន​មែន​ជា​ការ​ដោះដូរ​អ្នក​ទោស​នោះ​ទេ ប៉ុន្តែ ករណី​របស់​ពួក​គេ​បាន​កើត​មាន​ឡើងនៅ​ក្នុង​ការ​សន្ទនា​តាម​ទូរស័ព្ទ​រវាង​ប្រធានាធិបតី​អាមេរិក​លោក Joe Biden និង​ប្រធានាធិបតី​ចិនលោក Xi Jinping កាល​ពី​ថ្ងៃ​ទី​៩ ខែ​កញ្ញា​កន្លងទៅ​នេះ។

ក្រសួង​យុត្តិធម៌​អាមេរិក បាន​និយាយ​ថា ការ​សម្រេច​ក្នុង​ការ​ដោះ​លែង​ប្រធាន​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​ចិន Huawei អ្នកស្រី Meng Wanzhou ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ឯករាជ្យ។

អ្នក​នាំ​ពាក្យក្រសួង​ការបរទេស​អាមេរិក​និយាយ​ថា៖ «យើង​ស្វាគមន៍ដល់​ការវិល​ត្រឡប់​របស់​អ្នកស្រី Cynthia និង​លោក Victor Liu មក​កាន់​សហរដ្ឋអាមេរិក​វិញ​កាលពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ»។ អ្នកនាំពាក្យ​រូបនេះ​បន្តថា មន្ត្រី​កុងស៊ុល​អាមេរិក​ក្នុង​ទីក្រុង​សៀងហៃ បាន​ជួយ​សម្រប​សម្រួល​ក្នុងការ​ចាកចេញ​របស់​បង​ប្អូន​ទាំង​ពីរ​រូប​នេះ។

អ្នកស្រី Sandra Han ដែល​ជា​ម្តាយ​របស់​អ្នកស្រី Cynthia និង​លោក Victor Liu កំពុង​បន្ត​ស្ថិត​ក្នុង​ការ​ឃុំឃាំង​ក្នុង​ប្រទេស​ចិន​នៅ​ឡើយ​ពីបទ​ព្រហ្មទណ្ឌ៕

XS
SM
MD
LG