ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

ទំនាក់ទំនង​រវាង​ស.រ.អា ចិន និង​រុស្ស៊ី​កាន់តែ​ប្រេះឆា​នៅ​ក្នុង​មហាសន្និបាតអ.ស.ប


ទិដ្ឋភាពទូទៅមួយ​​នៃ​​មហាសន្និបាត​អង្គការ​សហប្រជាជាតិលើកទី៧៥ ក្នុង​បុរីញូវយ៉ក ដែល​បាន​ធ្វើឡើងតាមអនឡាញដោយសារ​តែ​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩។

នៅក្នុងកិច្ចប្រជុំក្រៅមហាសន្និបាត​មួយ​ក្នុង​ក្រុមប្រឹក្សា​សន្តិសុខ ដែល​ត្រូវបាន​រៀបចំ​ឡើង​បន្ថែម​លើ​ប្រធានបទ​នេះ លោក Antonio Guterres អគ្គលេខាធិការ​អ.ស.ប បាន​សម្ដែង​ការ​ព្រួយបារម្ភ​ថា ការ​រាតត្បាត​ជា​សាកល​​នៃ​ជំងឺ​កូវីដ១៩​ នេះ ​កំពុង​តែ​លាតត្រដាង​នូវ​«ភាព​តានតឹង​ភូមិសាស្ត្រ​នយោបាយ​ដ៏​ខ្លាំងក្លា»។

ទំនាក់ទំនង​ដែល​កាន់​តែ​ប្រេះឆា​រវាង​សហរដ្ឋអាមេរិក ចិន និង​រុស្ស៊ី ត្រូវ​បាន​បង្ហាញ​កាន់​តែ​ច្បាស់​នៅ​ក្នុង​កិច្ចប្រជុំ​ក្រៅ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ដែល​គំរាមកំហែង​ដល់​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ក្នុង​ការ​ឆ្លើយតប​នឹង​ជំងឺ​កូវីដ១៩។ ​

មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ឆ្នាំ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​តាម​អនឡាញ ដោយសារ​តែ​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩ ហើយ​ប្រធានបទ​ឆ្នាំ​នេះ​ផ្ដោត​ទៅ​លើ​ការ​ទប់ទល់​នឹង​ជំងឺ​កូវីដ១៩ តាមរយៈ​កិច្ចសហប្រតិបត្តិការ​ចម្រុះ​ដ៏​មាន​ប្រសិទ្ធភាព។

នៅ​ក្នុង​កិច្ច​ប្រជុំ​ក្រៅ​មហាសន្និបាត​មួយ​ក្នុង​ក្រុមប្រឹក្សា​សន្តិសុខ​ ដែល​ត្រូវ​បាន​រៀបចំ​ឡើង​បន្ថែម​លើ​ប្រធានបទ​នេះ លោក Antonio Guterres អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ បាន​សម្ដែង​ការ​ព្រួយបារម្ភ​ថា ការ​រាតត្បាត​ជា​សាកលនៃ​ជំងឺ​កូវីដ១៩​ នេះ ​កំពុង​តែ​លាតត្រដាង​នូវ​«ភាព​តានតឹង​ភូមិសាស្ត្រ​នយោបាយ​ដ៏​ខ្លាំងក្លា»។

ភាព​តានតឹង​ទាំង​នោះ​ ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​ក្រុមប្រឹក្សា​អង្គការ​សហប្រជាជាតិ ដែល​រដ្ឋមន្ត្រី​ការបរទេស​ចិន និង​រុស្ស៊ី បង្ហាញ​ការ​បែកបាក់​របស់​ខ្លួន​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក។ ​

លោក Wang Yi រដ្ឋមន្ត្រី​ការបរទេស​ចិន បាន​ថ្លែង​ថា៖ «នៅ​ក្នុង​ស្ថានភាព​ដ៏​តានតឹង​បែប​នេះ ប្រទេស​ធំៗ​ជាច្រើន​គួរ​តែ​ត្រូវ​យក​ចិត្តទុកដាក់​លើ​អនាគត​របស់​មនុស្សជាតិ​ជា​ធំ ហើយ​ត្រូវ​បោះបង់​ចោលគំនិត​ធ្វើ​សង្គ្រាម​ត្រជាក់ និង​ភាព​លំអៀង​មនោគមវិជ្ជា ហើយ​ត្រូវ​រួម​គ្នា​ក្នុង​ភាព​ជាដៃគូ​ដើម្បី​យក​ឈ្នះ​ភាព​លំបាក​នេះ»។​

ដៃគូ​រុស្ស៊ី​របស់​លោក គឺ​លោក​រដ្ឋមន្ត្រី​ការបរទេស Sergei Lavrov ​បាន​និយាយ​ថា ការ​ខ្វែង​គំនិត​គ្នា​រវាង​ប្រទេស​មួយ​ចំនួន​បាន​កើតឡើង​វិញ​កាន់​តែខ្លាំង​ដោយសារ​តែ​ផលប៉ះពាល់​ពី​ជំងឺ​កូវីដ១៩។ ​

ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ អ្នកស្រី Kelly Craft បាន​តបត​វិញ​ ដោយស្តីបន្ទោស​ក្រុម​ប្រឹក្សា​សន្តិសុខដែល​ផ្ដោត​ទៅ​លើ«ភាព​តានតឹង​ផ្នែក​នយោបាយ»។ អ្នកស្រី​បាន​និយាយ​ផ្ដោត​ទៅ​លើ​ប្រទេស​ចិន និង​បាន​និយាយ​ឡើង​វិញ​នូវ​ជំហរ​ដ៏​រឹងមាំ​របស់​លោក​ប្រធានាធិបតី Donald Trump ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​គួរ​តែ​ត្រូវ​ទទួល​ខុសត្រូវ​ ដែល​ខ្លួន​ជា​ប្រភព​នៃ​ជំងឺ​កូវីដ១៩ ដែល​បាន​រាតត្បាត​ជា​សាកល​នេះ៕

XS
SM
MD
LG