ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋ​មន្រ្តីការ​ពារ​ជាតិ​​អាមេរិក​៖ ​រដ្ឋ​មន្រ្តីការ​ពារ​ជាតិ​ចិន​នឹង​បំពេញ​ទស្សន​កិច្ច​នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន


រូបឯកសារ៖ រដ្ឋមន្រ្តីការពារជាតិអាមេរិកលោក Jim Mattis ចាប់ដៃជាមួយ​រដ្ឋមន្រ្តីការពារជាតិចិន​លោក Wei Fenghe នៅប្រទេសសិង្ហបុរី​ កាល​ពីថ្ងៃព្រហស្បតិ៍ ទី១៨ ខែតុលា ឆ្នាំ២០១៨។ 

លោក Mattis និយាយ​​ថា៖ «ខ្ញុំ​បាន​ជួប​ជា​មួយរដ្ឋ​មន្រ្តី​ការ​ពារ​ប្រទេស​ចិន​នៅ​ក្នុង​ទីក្រុង​ប៉េកាំង​កាល​ពី​ខែមុន។ ខ្ញុំ​បាន​ជួប​ជាមួយ​លោក​ម្តងទៀត​នៅ​ក្នុង​ប្រទេសសិង្ហបូរី​កាល​ពី​មួយ​សប្តាហ៍​មុន។ លោក​នឹង​មក​​រដ្ឋ​ធានី​វ៉ាស៊ីនតោន​នៅ​សប្តាហ៍​ក្រោយ​ ដើម្បី​បន្ត​ការពិភាក្សា​របស់​យើង»។

រដ្ឋមន្រ្តី​ការ​ពារ​ប្រទេស​សហរដ្ឋ​អាមេរិក​លោក Jim Mattis បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា ​លោកWei Fenghe រដ្ឋ​មន្រ្តីការ​ពារ​ប្រទេស​ចិន ​នឹង​បំពេញ​ទស្សនកិច្ច​រដ្ឋ​ធានី​វ៉ាស៊ីនតោន​នៅ​សប្តាហ៍​ក្រោយ ​បន្ទាប់​ពីមានភាព​តាន​តឹង​រវាង​ប្រទេស​ទាំង២។ ​លោក​រដ្ឋ​មន្រ្តីការ​ពារ​ប្រទេស​សហរដ្ឋ​អាមេរិក Mattis ​បាន​និយាយ​នៅឯ​សន្និសីទសន្តិសុខ​តំបន់​មជ្ឈឹម​បូព៌ា​នៅ​ក្នុង​ប្រទេស​បារ៉ែន​ នៅ​ក្នុងការ​ឆ្លើយតប​អំពី​ភាព​តានតឹង​ថា «ខ្ញុំ​គ្រាន់​តែ​និយាយ​ថា ការ​ប្រកួតប្រជែងខាងយុទ្ធ​សាស្រ្ត​របស់យើង​មិន​មែន​មាន​ន័យ​ថា​ ជា​អរិភាព​ទេ»។

រដ្ឋ​មន្រ្តីការ​ពារ​ប្រទេស​អាមេរិកលោក Mattis និយាយ​ទៀត​ថា៖ «ខ្ញុំ​បាន​ជួប​ជា​មួយរដ្ឋ​មន្រ្តី​ការ​ពារ​ប្រទេស​ចិន​នៅ​ក្នុង​ទីក្រុង​ប៉េកាំង​កាល​ពី​ខែមុន។ ខ្ញុំ​បាន​ជួប​ជាមួយ​លោក​ម្តងទៀត​នៅ​ក្នុង​ប្រទេសសិង្ហបូរី​កាល​ពី​មួយ​សប្តាហ៍​មុន។ លោក​នឹង​មករដ្ឋ​ធានី​វ៉ាស៊ីនតោន​នៅ​សប្តាហ៍​ក្រោយ​ ដើម្បី​បន្ត​ការពិភាក្សា​របស់​យើង»។

ក៏ប៉ុន្តែកាល​ពីដើម​ខែតុលា ​មន្រ្តី​ការពារ​ប្រទេស​ម្នាក់​របស់សហរដ្ឋ​អាមេរិក ​បាន​និយាយថា ដំណើរ​ទស្សន​កិច្ច​ដែល​បាន​គ្រោងទុក​ដោយ​លោកMattisទៅកាន់​ប្រទេស​ចិន​បាន​ត្រូវ​លុប​ចោល​ពី​ព្រោះ​តែ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បដិសេធ​ថា លោក​ឧត្តមសេនីយ៍ Wei មិនអាច​ទទួល​លោក​រដ្ឋ​មន្រ្តី​ការពារ​ប្រទេស​អាមេរិក​បាន។ ការលុប​ចោល​នូវ​ដំណើរ​ទស្ស​ន​កិច្ច​កើត​មាន​ឡើង​នៅពេល​មានការ​តាន​តឹង​ខាង​យោ​ធា​ ហើយ​នឹង​ជម្លោះ​រីកកាន់​តែ​ធំឡើង​រវាង​ប្រទេស​ទាំង២​លើ​ពន្ធគយ។ កាល​ពី​ខែ​កញ្ញា ពន្ធគយ​សហរដ្ឋ​អាមេរិក​បាន​ចូល​ជាធរមាន​ដែល​ដៅលើ​ទំនិញ​របស់​ចិន​មាន​តម្លៃ​២រយពាន់​លាន​ដុល្លារ។

រដ្ឋាភិបាល​ក្រុង​ប៉េកាំងក៏ស្តីបន្ទោស​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ចំពោះការ​ហោះ​ហើរ​យន្តហោះ​ទម្លាក់​គ្រាប់​បែក​លើ​សមុទ្រ​ចិន​ខាង​ត្បូង ​និង​សមុទ្រ​ចិនខាង​កើត​ដែរ៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG