ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​ និង​ចិន​មាន​គម្រោង​ចរចា​ខាង​សន្តិសុខ​ និង​ការទូតលើកទី២​នៅ​ខែតុលា


លោករដ្ឋ​មន្រ្តីការ​បរទេស​សហរដ្ឋ​អាមេរិក Mike Pompeo (ខាងឆ្វេង) ​និង​លោករដ្ឋ​មន្រ្តីការ​ពារ​ប្រទេស Jim Mattis ​មានផែនការ​ដឹកនាំ​គណៈ​ប្រ​តិភូ​សហរដ្ឋ​អាមេរិក​ដើម្បី​ជួប​ជាមួយ​សមភាគី​ចិន។
លោករដ្ឋ​មន្រ្តីការ​បរទេស​សហរដ្ឋ​អាមេរិក Mike Pompeo (ខាងឆ្វេង) ​និង​លោករដ្ឋ​មន្រ្តីការ​ពារ​ប្រទេស Jim Mattis ​មានផែនការ​ដឹកនាំ​គណៈ​ប្រ​តិភូ​សហរដ្ឋ​អាមេរិក​ដើម្បី​ជួប​ជាមួយ​សមភាគី​ចិន។

ក្រុម​អ្នក​វិភាគ​សហរដ្ឋ​អាមេរិក​កំពុង​​មើល​ឃើញជំនួប​នេះ​ថាជាមធ្យោបាយ​មួយ​ ​ដើម្បីស្ទង់មើល​ថា​តើ​មាន​វិស័យ​ណា​ខ្លះ​ដែល​ពួកគេ​អាច​ធ្វើ​ការ​ជាមួយ​គ្នា។

សហរដ្ឋ​អាមេរិក​ និង​ចិន​កំពុង​មាន​ផែនការ​ ដើម្បី​បន្ត​ការ​ចរចា​ខាង​ការទូត​កម្រិត​ខ្ពស់​នៅ​ក្នុង​ខែតុលា ​ដើម្បី​វិល​ត្រឡប់​ទៅកាន់​តុចរចា​ ដើម្បី​ពិភាក្សា​បញ្ហា​ការទូត ​ខណៈ​ដែល​ប្រទេស​នានា​នៅ​តែជាប់​គាំង​នៅ​ក្នុង​ជម្លោះ​ពាណិជ្ជកម្ម​ដែល​កំពុង​រីកកាន់​តែ​ធំ​ឡើង។

ការ​ចរចា​ខាង​ការទូត​ជុំ​ទី​២​រវាង​សហរដ្ឋ​អាមេរិក​ និង​ចិន​និងការ​ចរចា​ខាង​សន្តិសុខឬ (DSD) ​មិន​បាន​ប្រកាស​ជាផ្លូវការ​ទេ ​ក៏ប៉ុន្តែ ​ត្រូវ​គេ​រំពឹង​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង​ប៉េ កាំង​នៅ​ពាក់​កណ្តាល​ខែតុលា​បន្ទាប់​ពីការ​ពន្យា​ពេល​អស់​ជា​ច្រើន​ខែ​មក ​នេះ​តាម​ប្រភព​ការទូត។​ លោករដ្ឋ​មន្រ្តីការ​បរទេស​សហរដ្ឋ​អាមេរិក Mike Pompeo ​និង​លោករដ្ឋ​មន្រ្តីការ​ពារ​ប្រទេស Jim Mattis ​មានផែនការ​ដឹកនាំ​គណៈ​ប្រ​តិភូ​សហរដ្ឋ​អាមេរិក​ដើម្បី​ជួប​ជាមួយ​សមភាគី​ចិន។

ក្រុម​អ្នក​វិភាគ​សហរដ្ឋ​អាមេរិក​កំពុងមើល​ឃើញជំនួប​នេះ​ថាជាមធ្យោបាយ​មួយ​ ​ដើម្បីស្ទង់មើល​ថា​តើ​មាន​វិស័យ​ណា​ខ្លះ​ដែល​ពួកគេ​អាច​ធ្វើ​ការ​ជាមួយ​គ្នា។

លោក Bob Manning ជា​អ្នក​ជំនាញ​ខាង​ប្រទេស​ចិន​នៅ​ក្រុម​ប្រឹក្សា Atlantic ​និយាយ​ថា «​ខ្ញុំ​គិតថា យើង​បាន​ឃើញ​ចំណុច​ដ៏ទាប​បំផុតនៃ​ទំនាក់​ទំនង​រវាង​សហ​រដ្ឋ​អាមេរិក​ និង​ចិន​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​នេះ។​ ការណ៍​នេះ​បង្ហាញ​ពីការ​ប៉ុន​ប៉ង​ធ្វើ​ឲ្យ​មាន​ការសន្ទនា​ជា​ប្រចាំ​ឡើង​វិញ​ស្តី​ពី​បញ្ហា​គ្រប់​បែបយ៉ាង​សម្រាប់​អ្វី​ដែល​ជា​ទំនាក់​ទំនង ដ៏ធំ​និង​ស្មុគ្រស្មាញ​បំផុត​នោះ»។

ការចរចារវាង​សហរដ្ឋ​អាមេរិក​ និង​ចិន​បាន​ស្ថិត​នៅ​ក្នុងភាព​មិន​ប្រាកដ​ប្រជា​នៅ​ពេលមាន​ជម្លោះ​ខាង​ពាណិជ្ជកម្ម​ទ្វេភាគី​ដ៏​ក្តៅ​គគុក។

​ប្រភព​ការទូត​ប្រាប់​ឲ្យ​ដឹង​ជា​ច្រើន​ខែ​មក​ហើយ​ថា ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​ឆ្លើយ​តប​ទៅនឹង​ការ​ចាប់​អារម្មណ៍​របស់​ចិន​នៅ​ក្នុងការ​បន្តការចរចា​ខាង​ការទូត និង​សន្តិសុខ​ ដោយការសាទរ​ប្រកប​ដោយ​ភាពកក់ក្តៅ៕

XS
SM
MD
LG