ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋអាមេរិក​ប្រហារ​ជីវិត​អ្នក​ទោស​ជា​លើក​ដំបូង​បង្អស់​ក្នុង​រយៈពេល ១៧ ឆ្នាំ​មក​នេះ

រូបឯកសារ៖ រូបថត​ដែល​បាន​ថត​នៅ​ថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩៩៧​នេះ បង្ហាញ​អំពី Daniel Lewis Lee កំពុង​រង់ចាំ​ការបើក​សវនាការ​ជំនុំ​ជម្រះ​ក្ដី​របស់​ខ្លួន ចំពោះ​អំពើ​ឃាតកម្ម​នៅ​ឯ​មជ្ឈមណ្ឌល​ឃុំឃាំង​Pope County Detention Center ក្នុង​សង្កាត់ Russellville រដ្ឋArkansas។

ជនជាប់ចោទ​ឈ្មោះ​ Lee នេះ​ ត្រូវ​បាន​កាត់ទោស​ជា​ផ្លូវការ​ពី​បទ​ឃាតកម្ម​លើ​ក្រុមគ្រួសារ​មួយ ដែល​មាន​សមាជិក ៣ នាក់ ដែល​រួម​មាន​ទាំង​ក្មេងស្រី​ម្នាក់​អាយុ ៨ ឆ្នាំ កាលពី​ឆ្នាំ ​១៩៩៦​ ផង​ដែរ។ ​

រដ្ឋាភិបាល​សហរដ្ឋអាមេរិក​កាល​ពី​ថ្ងៃ​អង្គារ បាន​កាត់ទោស​ប្រហារ​ជីវិត​អ្នក​ទោស​ជា​លើក​ដំបូង​បង្អស់​ក្នុង​រយៈពេល​ជិត ២ ទសវត្សរ៍​មក​នេះ។ បុរស​ម្នាក់​ត្រូវ​បាន​ប្រហារ​ជីវិត​ បន្ទាប់​ពី​ត្រូវ​បាន​ចោទប្រកាន់​ថា​បាន​សម្លាប់​គ្រួសារ​មួយ​នៅ​ក្នុង​អំឡុង​ទសវត្សរ៍ ១៩៩០ ក្នុង​គម្រោង​បង្កើត​ប្រទេស​មួយនៅ​ប៉ែក​ពាយព្យ​មហាសមុទ្រ​ប៉ាស៊ីហ្វិក ​ដែល​មាន​សុទ្ធ​តែ​ពួក​ស្បែក​ស។ ការ​ប្រហារ​ជីវិត​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​មាន​ការ​ជំទាស់​ពី​ក្រុមគ្រួសារ​របស់​ជនរងគ្រោះ។

ជន Daniel Lewis Lee អាយុ ៤៧ ឆ្នាំ មកពី​ក្រុង Yukon ​រដ្ឋ​ Oklahoma បាន​ស្លាប់​ដោយសារ​ការ​ចាក់​ថ្នាំ​សម្លាប់ នៅ​ពន្ធនាគារ​សហព័ន្ធ ក្នុង​ក្រុង Terre Haute ​រដ្ឋ Indiana។

ជនជាប់ចោទ​ឈ្មោះ​ Lee នេះ​ ត្រូវ​បាន​កាត់ទោស​ជា​ផ្លូវការ​ពី​បទ​ឃាតកម្ម​លើ​ក្រុមគ្រួសារ​មួយ ដែល​មាន​សមាជិក ៣ នាក់ ដែល​រួម​មាន​ទាំង​ក្មេងស្រី​ម្នាក់​អាយុ ៨ ឆ្នាំ កាលពី​ឆ្នាំ ​១៩៩៦​ ផង​ដែរ។ ​

ជន​ជាប់ចោទ​បាន​និយាយ​មុន​ពេល​ដែល​ត្រូវ​បាន​គេ​ចាក់​ថ្នាំ​សម្លាប់​ថា៖ «ខ្ញុំ​មិន​បាន​ធ្វើ​រឿង​នេះ។ ខ្ញុំ​ធ្លាប់​បាន​ប្រព្រឹត្ត​កំហុស​ឆ្គង​យ៉ាង​ច្រើន​ក្នុង​ជីវិត​របស់​ខ្ញុំ​ក៏​ពិត​មែន ក៏​ប៉ុន្តែ​ខ្ញុំ​មិនមែន​ជា​ឃាតករ​ទេ។ អ្នក​កំពុង​តែ​សម្លាប់​ជន​គ្មាន​កំហុស​ម្នាក់»។

ការ​សម្រេច​កាត់ទោស​ប្រហារ​ជីវិត​នេះ ដែល​កាល​ពី​ដើម​ឡើយ​ត្រូវ​បាន​សម្រេច​ឲ្យ​អនុវត្ត​ដោយ​ការិយាល័យ​ពន្ធនាគារ​កាលពី​ឆ្នាំ​២០០៣ ត្រូវ​បាន​អង្គការ​សង្គមស៊ីវិល​និង​ក្រុមគ្រួសារ​របស់​ជនរងគ្រោះ​តាមដាន​ត្រួតពិនិត្យ​។ ក្រុម​គ្រួសារ​របស់​ជនរងគ្រោះ​ធ្លាប់​បាន​ប្ដឹង​ដើម្បី​ព្យាយាម​បញ្ឈប់​ការ​កាត់​ទោស​ដូច្នេះ ដោយ​លើកឡើង​ថា ព្រួយបារម្ភ​ពី​ការ​ឆ្លងរាតត្បាត​ជំងឺ​កូវីដ១៩។ ​

ក្រុម​អ្នក​រិះគន់​បាន​លើកឡើង​ថា រដ្ឋាភិបាល​កំពុង​តែ​បង្កើត​ភាព​បន្ទាន់​មួយ​ដែល​មិន​ចាំបាច់ ដើម្បី​ទទួល​បាន​ផលប្រយោជន៍​ផ្នែក​នយោបាយ៕

XS
SM
MD
LG