អាមេរិកអំពាវនាវឱ្យផ្អាកសង្គ្រាមដើម្បីផ្តល់ជំនួយមនុស្សធម៌ ខណៈលោក Netanyahuបញ្ជាក់ថាគ្មានចំណាប់ខ្មាំងមកវិញ គ្មានបទឈប់បាញ់គ្នា
បើទោះបីជាការខ្វែងគំនិតគ្នារវាងក្រុមមេដឹកនាំអារ៉ាប់ពាក់ព័ន្ធនឹងបទឈប់បាញ់គ្នានៅតំបន់កាហ្សានៅតែបន្តមាន សហរដ្ឋអាមេរិកអំពាវនាវឱ្យផ្អាកសង្គ្រាមបណ្តោះអាសន្នដើម្បីផ្តល់ជំនួយមនុស្សធម៌។ ទោះជាយ៉ាងនេះក្តី លោកនាយករដ្ឋមន្ត្រីអ៊ីស្រា អែល Benjamin Netanyahu បានបញ្ជាក់ជាថ្មីកាលពីថ្ងៃអាទិត្យថាបើពួកហាម៉ាសមិនប្រគល់ចំណាប់ខ្មាំងត្រឡប់មកវិញទេ នោះនឹងមិនមានផ្អាកការវាយប្រហារនោះទេ។ អ្នកស្រី Veronica Balderas Iglesias នៃ VOA រាយការណ៍លម្អិតឱ្យ VOA។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល។