ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​អូបាម៉ា​និយាយ​ថា​លោក​មិន​ធ្វើ​អន្តរាគមន៍​នៅ​ក្នុង​ការស៊ើប​អង្កេត​ email របស់​លោក​ស្រី​ Clinton


លោក​ បារ៉ាក់ អូបាម៉ា​ និយាយ​នៅ​ឯ​​សេតវិមាន​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ កាល​ពី​ថ្ងៃ​ទី​៥​ ខែ​មេសា​ ឆ្នាំ​២០១៦។​
លោក​ បារ៉ាក់ អូបាម៉ា​ និយាយ​នៅ​ឯ​​សេតវិមាន​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ កាល​ពី​ថ្ងៃ​ទី​៥​ ខែ​មេសា​ ឆ្នាំ​២០១៦។​

លោកប្រធានាធិបតី​ស.រ.អា.​ បារ៉ាក់ អូបាម៉ា ​បាន​ធានារ៉ាប់រង​ថា​លោក​នឹង​មិន​ធ្វើ​អន្តរាគមន៍​ទេ​នៅ​ក្នុង​ការស៊ើប​អង្កេត​របស់​រដ្ឋាភិបាល​ អំពី​ការប្រើប្រាស់​គណនេយ្យ​ email ឯកជន​មួយ​ដោយ​លោកស្រី​ Hillary Clinton បេក្ខជន​ប្រធានាធិបតី​នាំ​មុខ​គេ​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ នៅ​ពេល​លោកស្រី​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ការបរទេស​ស.រ.អា.​ ពី​ឆ្នាំ​២០០៩​ដល់​ឆ្នាំ​២០១៣។​

លោកអូបាម៉ា​បាន​មាន​ប្រសាសន៍​ប្រាប់​បណ្តាញ​ទូរទស្សន៍​អាមេរិកាំង​ Fox News កាល​ពី​ថ្ងៃ​អាទិត្យ​នៅ​ក្នុង​បទសម្ភាសន៍​មួយ​ដែល​ត្រូវ​បាន​ថត​ទុក​កាល​ពី​សប្តាហ៍​មុន​ថា​ លោកស្រី Clintonមិន​បាន​ធ្វើ​ឲ្យ​ខូចខាត​ដល់​សន្តិសុខ​ជាតិ​ទេ​ តាម​រយៈការ​ប្រើប្រាស់​ email server ឯកជន​នៅ​ក្នុង​ផ្ទះ​លោកស្រី​ក្នុង​បូរី​ញូវយ៉ក​ជា​ជាង​ប្រើប្រាស់​ប្រព័ន្ធ email មួយ​របស់​រដ្ឋាភិបាល។​

ក៏​ប៉ុន្តែ​លោក​ប្រធានធិបតី​បាន​និយាយ​បន្ថែម​ថា​ «មាន​ការ​ធ្វេស​ប្រហែស​ក្នុង​ការចាត់​ចែង​ emails «ដែល​លោកស្រី​បាន​ទទួល​ស្គាល់​ហើយ។​ ចំណែក​ឯ​លោកស្រី​ Clinton វិញ​ លោកស្រី​បានហៅការ​ប្រើប្រាស់ប្រព័ន្ធ​ emailឯកជន​នៅ​ពេល​លោកស្រី​កាន់​តំណែង​ជា​អ្នកការទូត​កំពូល​របស់​ប្រទេស​អាមេរិក​ថា​ជា​កំហុស​មួយ​ ក៏​ប៉ុន្តែ​ថា​លោកស្រី​មិន​បាន​បញ្ជូន​ឬ​ទទួល​ឯកសារ​ដែល​ចាត់​ទុក​ថា​ជា​ឯកសារ​សម្ងាត់​នៅ​ពេល​នោះ​ទេ​ ទោះ​ណា​ជា​ឯកសារ​រាប់​សិប​ត្រូវ​បាន​ចាត់​ទុក​ជា​ថ្មី​ថា​ជា​ឯកសារ​សម្ងាត់​ឬ​ថា​ជា​ឯកសារ​សម្ងាត់​បំផុត​ក៏​ដោយ។​

ការិយាល័យ​ FBI បាន​ស៊ើប​អង្កេត​ច្រើន​ខែ​មក​ហើយ​អំពី​ថា​តើ​ការ​ប្រើប្រាស់​ email server ឯកជន​របស់​លោកស្រី​នាំ​ឲ្យ​មាន​ការលេច​ការ​សម្ងាត់​ពី​ឯកសារ​រដ្ឋាភិបាល​ឬ​ទេ​ ហើយ​ការណ៍​នេះ​នាំ​ឲ្យ​មាន​ការ​ស្រពិច​ស្រពិល​ដល់​យុទ្ធនាការ​លោកស្រី​ក្នុង​ការ​ក្លាយ​ទៅ​ជា​ប្រធានាធិបតី​ស្ត្រី​ទីមួយ​របស់​ប្រទេស​អាមេរិក៕​

XS
SM
MD
LG