ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​ស្នើ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​បើក​កិច្ច​ប្រជុំ​បន្ទាន់​ស្តី​ពី​កូរ៉េ​ខាង​ជើង


សហរដ្ឋ​អាមេរិក និង​កូរ៉េ​ខាង​ត្បូង​ធ្វើ​សមយុទ្ធ​រួម​គ្នា​ដើម្បី​ឆ្លើយតប​ដល់​ការ​បាញ់​មីស៊ីល ICBM របស់​កូរ៉េ​ខាង​ជើង។
សហរដ្ឋ​អាមេរិក និង​កូរ៉េ​ខាង​ត្បូង​ធ្វើ​សមយុទ្ធ​រួម​គ្នា​ដើម្បី​ឆ្លើយតប​ដល់​ការ​បាញ់​មីស៊ីល ICBM របស់​កូរ៉េ​ខាង​ជើង។

ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​អាច​បើក​កិច្ច​ប្រជុំ​បិទ​ទ្វារ​បន្ទាន់​មួយ​នៅ​ថ្ងៃ​ពុធ​នេះ ពាក់ព័ន្ធ​នឹង​ការ​សាកល្បង​គ្រាប់​មីស៊ីល​ចុង​ក្រោយ​បង្អស់​របស់​ប្រទេស​កូរ៉េ​ខាង​ជើង។

សហរដ្ឋ​អាមេរិក​បាន​ស្នើ​ឲ្យ​មាន​កិច្ច​ពិភាក្សា​បន្ទាន់​នេះ។ អ្នក​វិភាគ​ផ្នែក​យោធា​សហរដ្ឋ​អាមេរិក មាន​ការ​សង្ស័យ​ថា ការ​សាកល្បង​គ្រាប់​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង​ចុង​ក្រោយ​បំផុត​នេះ អាច​ជា​បាញ់​សាកល្បង​នូវ​គ្រាប់​ផ្លោង​មីស៊ីល​ឆ្លង​ទ្វីប ដែល​មាន​សមត្ថភាព​អាច​ហោះ​ដល់​ដែនដី​រដ្ឋ Alaska សហរដ្ឋ​អាមេរិក​បាន។

អង្គការ​សហ​ប្រជាជាតិ​បាន​ដាក់​ទណ្ឌកម្ម​ម្ដង​ហើយ​ម្ដង​ទៀត​ចំពោះ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង ប៉ុន្តែ​កន្លង​មក ទណ្ឌកម្ម​ទាំង​នេះ​ស្ទើរតែ​មិន​មាន​ឥទ្ធិពល​អ្វី​ទាំង​អស់​នៅ​ក្នុង​ការ​បញ្ចុះបញ្ចូល​កូរ៉េ​ខាង​ជើង​ឲ្យ​លះបង់​មហិច្ឆតា​នុយក្លេអ៊ែរ​របស់​ខ្លួន។

ការ​សាកល្បង​គ្រាប់​មីស៊ីល​ចុង​ក្រោយ​បង្អស់​របស់​កូរ៉េ​ខាង​ជើង​នេះ បាន​ធ្វើ​ឲ្យ​ប្រទេស​ចិន ដែល​ជា​សម្ព័ន្ធមិត្ត​ដ៏​ធំ​បំផុត​របស់​កូរ៉េ​ខាង​ជើង មាន​ក្ដី​បារម្ភ ដែល​ប្រទេស​ចិន​នា​ពេល​បច្ចុប្បន្ន​នេះ មាន​តួនាទី​ជា​ប្រធាន​នៃ​កិច្ច​ប្រជុំ​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ។ កន្លង​មក ប្រទេស​ចិន​បាន​ប្រឹងប្រែង​បន្តិច​បន្តួច​តែ​ប៉ុណ្ណោះ​នៅ​ក្នុង​ការ​ទប់ស្កាត់​កម្មវិធី​នុយក្លេអ៊ែរ និង​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង៕

XS
SM
MD
LG