ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្រ្តី​ការពារ​ប្រទេស​អាមេរិក​ស្តីទី​រិះគន់​ឥរិយាបថ​​មិនល្អ​របស់​ចិន​ក្នុង​ប្រព័ន្ធ​អ៊ីនធឺណិត​និង​សមុទ្រ​ខាង​ត្បូង


លោក Patrick Shanahan រដ្ឋ​​មន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ស្ដី​ទី និង​រដ្ឋ​មន្ត្រី​ការពារ​ជាតិ​ចិន​ Wei Fenghe (ស្ដាំ) ចូល​រួម​កិច្ច​ប្រជុំ​ដាច់​ដោយ​ឡែក​នៅ​ក្នុងកិច្ចប្រជុំកំពូលសន្តិសុខ​អាស៊ី​ ឬ​ហៅថា Shangri-la លើក​ទី​១៨ របស់​វិទ្យាស្ថាន​អន្តរជាតិ​សម្រាប់​ការ​សិក្សា​ពី​យុទ្ធសាស្ត្រ។

ចាប់​តាំង​ពីសប្តាហ៍​ទី​មួយ​នៃ​ការ​ចូល​កាន់​ដំណែង​មក រដ្ឋ​មន្រ្តីការ​ពារ​ប្រទេស​អាមេរិក​ស្តីទី​លោក​ Pat Shanahan​ បាន​និយាយ​ថា ​ការ​ព្រួយ​កង្វល់​ដ៏​ធំ​របស់​លោក​គឺ​ «ចិន ​ចិន ចិន»។

កាល​ពី​ថ្ងៃ​សៅរ៍​ លោករដ្ឋ​មន្រ្តី​ការ​ពារ​ប្រទេស​អាមេរិក​ស្តីទី ​Shanahan ​បាន​ប្រាប់អ្នក​ស្តាប់​នៅ​ឯ​វេទិកាការពារ​ប្រទេស​ប្រចាំ​ឆ្នាំ ​Shangri-La​ ក្នុង​ប្រទេស​សិង្ហបុរី​ថា សហរដ្ឋ​អាមេរិក ​នឹង​មិន​ធ្វើ​ព្រងើយ​កន្តើយ​ពី​ឥរិយាបថ​របស់​ចិន ​ដែល​លោក​និយាយ​ថា ​បាន​គំរាម​កំហែង​វិបុលភាព​នៅ​ក្នុង​តំបន់​នោះ​ទេ។

លោក​ Shanahan​ បាន​និយាយ​ទៀត​ថា៖ «វា​មិន​មែន​អំពី​ជម្លោះ​ទេ។ ​វាមិន​មែន​អំ​ពី​ការ​ស្ថាបនា​របង​ទេ។ នេះ​គឺ​អំពី​សន្តិសុខ»។

ប្រទេស​ចិន​មាន​ភាព​ល្បីល្បាញ​អំពី​ការ​លួច​បច្ចេក​វិទ្យា​ខាង​យោ​ធា​ និង​ស៊ីវិល​របស់​ប្រទេស​ផ្សេង​ទៀត ​ហើយ​លោករដ្ឋ​មន្រ្តីការ​ពារអាមេរិក ​បាន​និយាយ​ថា ​លោក​បាន​លើកឡើង​បញ្ហានៃ​ការ​វាយ​ប្រហារ​ប្រព័ន្ធ​អ៊ីនធឺណិត​ និង​ការ​លួច​កម្ម​សិទ្ធ​បញ្ញា​ដែល​បាន​ធ្វើ​ឡើង​ដោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។

ក្រុម​អ្នក​ជំនាញ​និយាយថា ​ចិន​បាន​ប្រើ​ការ​លួច​នេះ​ដើម្បី​ធ្វើ​ឲ្យ​មាន​គម្លាត​រួម​តូច​រវាង​អ្នក​រិះគន់​អាមេរិកាំង​ខ្លះ ​និង​សមត្ថភាព​ខាង​យោធា​របស់​ចិន។

លោក​ Michael O’Hanlon ​ជា​អ្នកជំនាញ​ជើង​ចាស់​ខាង​ការពារ​ប្រទេសនៅ​វិទ្យា​ស្ថាន Brookings​ បាន​និយាយ​ថា៖ «​ប្រភេទ​នៃ​ការ​កេង​ប្រយោជន៍ដែល​យើង​បាន​ប្រឆាំងនឹង​ចិន​ និង​តំបន់​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ភាគ​ខាង​លិច​ក្នុង​អំឡុង​សង្គ្រាម​ត្រជាក់ ​បាន​ចប់​ដោយ​ទទួល​លទ្ធផល​ល្អ»។

​ចិន​ក៏​បាន​បន្ត​គម្រោង​អំណាច​យោធា​កាន់​តែ​ច្រើន​ឡើង​ហួសពី​ព្រំដែន​របស់​ខ្លួន ​ភាគ​ច្រើន​ដោយ​ការ​ស្ថាបនា​កោះ​សិប្បនិម្មិត​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ ហើយ​និង​ដាក់​អាវុធ​ធុនធ្ងន់​នៅ​លើ​កោះ​ទាំង​នោះ ​ដើម្បី​គាំទ្រ​ការទាម​ទារ​ទឹក​ដី ​ដោយ​មិន​ទទួល​ស្គាល់​ច្បាប់​អន្តរជាតិ៕

XS
SM
MD
LG