វ៉ាស៊ីនតោន —
អ្នកនិពន្ធសៀវភៅអំពីប្រវត្តិផ្ទាល់ខ្លួនរបស់លោកហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានបង្ហាញនូវជំហររបស់ក្រុមបស្ចឹមប្រទេសដែលបានទទួលស្គាល់តួនាទីដ៏សំខាន់របស់លោកហ៊ុន សែនក្នុងការរារាំងការវិលត្រឡប់មកកាន់អំណាចជាថ្មីឡើងវិញនៃក្រុមខ្មែរក្រហម។ សៀវភៅ«បុរសខ្លាំងហ៊ុនសែន៖ ឆាកជីវិតដ៏អស្ចារ្យពីជីវិតក្មេងវត្តមកជានាយករដ្ឋមន្ត្រីកម្ពុជា» ដែលបានបោះពុម្ភផ្សាយក្នុងពេលថ្មីៗនេះ បានបង្ហាញថាបស្ចឹមប្រទេសមិនបានស្អប់មេដឹកនាំរូបនេះទាំងស្រុងហើយក៏មិនស្រឡាញ់ទាំងស្រុងដែរ។
លោកម៉ែន គឹមសេងនៃវីអូអេបានសម្ភាសជាមួយនឹងអ្នកនិពន្ធហារីស មេត្តា (Harish Mehta) និងជូលី មេត្តា (Julie Mehta) អំពីការរកឃើញថ្មីនេះនិងការដែលលោកហ៊ុន សែនខំកសាងគ្រួសារត្រកូលហ៊ុន មួយ។
ខាងក្រោមនេះជាបទសម្ភាសទាំងស្រុង៖
វីអូអេ៖ សូមជម្រាបសួរលោកបណ្ឌិតហារីស មេត្តា!
ហារីស មេត្តា៖ សូមជម្រាបសួរ!
វីអូអេ៖ សូមអបអរសាទរចំពោះសៀវភៅថ្មីរបស់លោកអំពីជីវប្រវត្តិលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន! នៅក្នុងច្បាប់ថ្មីនេះមានព័ត៌មានទាក់ទងនឹងបណ្តាបស្ចឹមប្រទេសមើលឃើញ ថាលោកហ៊ុន សែនជាមនុស្សបែបណាបន្ទាប់ពីការដួលរលំនៃរបបខ្មែរក្រហមនិងរហូតមកដល់ពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ តើលោកអាចបញ្ជាក់ត្រង់ចំណុចនេះបានទេ?
ហារីស មេត្តា៖ បាទ សូមអរគុណលោកគឹមសេង។ អ្វីដែលសំខាន់គឺយើងទទួលបានឯកសារថ្មីជាច្រើនដែលមាននៅក្នុងបណ្ណាសាររបស់សហរដ្ឋអាមេរិក គឺឯកសាររបស់ក្រសួងស៊ើបការណ៍សម្ងាត់ ក្រសួងការបរទេសនិងបណ្ណាល័យរបស់លោក George H W Bush។ ដោយមានឯកសារទាំងអស់នេះនៅក្នុងដៃគឺយើងអាចពិនិត្យមើលឡើងវិញថាលោកហ៊ុន សែនជាមនុស្សបែបណា។
កាលពីអតីតកាលបណ្តាបស្ចឹមប្រទេសតែងតែបង្កើតនូវរូបភាពស្រពិចស្រពិចថាហ៊ុន សែនគឺជាអ្នកដឹកនាំមិនត្រឹមត្រូវតាមច្បាប់ហើយថាគេមិនចូលចិត្តគាត់និងរដ្ឋាភិបាលគាត់ទេ។ ឯកសារថ្មីដែលយើងមានបង្ហាញថាចំណុចទាំងអស់នេះមិនត្រឹមត្រូវទេ។
ឯកសារថ្មីបង្ហាញយើងថាក្នុងឆ្នាំ១៩៨៩ លោកប្រធានាធិបតីបារាំងហ្វ្រង់ស្វ័រ មីតេរ៉ង់បានជួបជជែកគ្នាជាមួយនឹងលោកប្រធានាធិបតីសហរដ្ឋអាមេរិក George HW Bush អំពីប្រទេសកម្ពុជាហើយបញ្ជាក់ថាលោកហ៊ុន សែនគឺជាចំណុចខ្លាំងមួយនៃរដ្ឋាភិបាលរបស់គាត់ហើយបើទោះបីជាយើងមិនជួយឱ្យគាត់បានកាន់អំណាចប៉ុន្តែហ៊ុន សែនដឹកនាំបានល្អ។ លោកបានបន្ថែមថាពួកបស្ចឹមប្រទេសយើងគួរតែគិតគូរដល់លោកហ៊ុន សែនដែរ។
ឯកសារនេះបង្ហាញថាគំនិតដែលថាហ៊ុន សែនមិនមានអ្នកចូលចិត្តនៅបស្ចឹមប្រទេសគឺមិនត្រឹមត្រូវទេ។ ការពិតនោះគឺថាគេក៏ មិនស្អប់គាត់ទាំងស្រុងហើយក៏មិនស្រឡាញ់គាត់ទាំងស្រុងទេ។ ពីដំបូងគឺបស្ចឹមប្រទេសមិនចូលចិត្តគាត់ហើយចាប់ពីឆ្នាំ១៩៨៩មកគឺគេចាប់ផ្តើមទទួលស្គាល់គាត់ហើយអាមេរិកាំងក៏ចាប់ផ្តើមទទួលយកគាត់និងរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ អញ្ចឹងហើយបានមកដល់ឆ្នាំ១៩៩១ពេលដែលចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសគឺគេមិនបានស្នើសុំរំលាយរដ្ឋាភិបាលរបស់គាត់ទេហើយរហូតដល់មានការបោះឆ្នោតជាប្រវត្តិសាស្រ្តក្នុងឆ្នាំ១៩៩៣។
វីអូអេ៖ បាទ ខ្ញុំនៅចាំបានថាបារាំងគឺជាប្រទេសមួយក្នុងចំណោមក្រុមបស្ចឹមប្រទេសដែលទាក់ទងជាមួយរដ្ឋាភិបាលលោកហ៊ុន សែនមុនគេ។ តើលោកអាចបញ្ជាក់បានទេថាហេតុអ្វីបានជាគេចាប់អារម្មណ៍ជាមួយនឹងលោកហ៊ុន សែន?
ហារីស មេត្តា៖ បស្ចឹមប្រទេសមិនយល់ស្របនឹងលោកហ៊ុន សែនលើចំណុចជាច្រើនប៉ុន្តែមានចំណុចរួមមួយដែលពួកគេមានដូចលោកហ៊ុន សែនដែរនោះគឺការទប់ស្កាត់ការវិលត្រឡប់នៃរបបខ្មែរក្រហមហើយចំណុចនេះហើយដែលរក្សារដ្ឋាភិបាលលោកហ៊ុន សែនឱ្យស្ថិតនៅក្នុងអំណាចបាន។ ក្រុមបស្ចឹមប្រទេសគិតថាក្រុមមិនមែនកុំម្មុយនីស្តរបស់សម្តេចព្រះនរោត្តមសីហនុនិងលោកសឺនសានអាចមកកាន់អំណាចបានប៉ុន្តែក្រោយមកមើលឃើញថាមានតែក្រុមលោកហ៊ុន សែនទេដែលអាចទប់ស្កាត់ក្រុមខ្មែរក្រហមមិនឱ្យមកកាន់អំណាចវិញបានដូច្នេះហើយគេចាប់ផ្តើមគិតគូរដល់រដ្ឋាភិបាលហ៊ុន សែនថាជាតួអង្គមួយដែរ។ កត្តាដូច្នេះហើយបានជាក្រសួងការបរទេសសហរដ្ឋអាមេរិកដែលមានមនុស្សដ៏ជាទីគោរពដូចជាលោករីឆាដ សូឡូម៉ុងចាប់ផ្តើមសរសេរនូវរបាយការណ៍ដែលផ្តល់ជម្រើសឱ្យប្រើប្រាស់យន្តការអង្គការសហប្រជាជាតិដោយក្នុងតម្លៃណាក៏ដោយអាចរៀបចំការបោះឆ្នោតមួយបាននៅប្រទេសកម្ពុជា។
ដោយឡែកសមាជិកអាស៊ានខ្លះចាប់ផ្តើមរាប់អានដោយកក់ក្តៅជាមួយនឹងលោកហ៊ុន សែនហើយលែងឯកភាពជាធ្លុងមួយប្រឆាំងហ៊ុន សែនទៀតហើយ។ មកដល់ឆ្នាំ១៩៨៩និង១៩៩០ប្រទេសថៃនិងឥណ្ឌូនេស៊ីបានស្និទស្នាលនឹងលោកហ៊ុនសែនជាស្រេច។ ហើយបើទោះបីជាមានសមាជិកអាស៊ានខ្លះនៅជំទាស់ក៏សហរដ្ឋអាមេរិកបញ្ចុះបញ្ចូលគេថាសភាពការណ៍ជុំជោរហើយហើយគេត្រូវបេះយកផ្លែផ្កាដោយទុកឱ្យហ៊ុន សែនស្ថិតនៅក្នុងអំណាចសិននិងត្រូវរៀបចំការបោះឆ្នោតធំមួយ។ ប៉ុន្តែមានកត្តាមួយដែលគេតែងតែភ្លេចនោះគឺថាលោកហ៊ុន សែនគឺជាអ្នកការទូតដ៏ឆ្នើមមួយដែលបានដើរតួរយ៉ាងល្អក្នុងការចរចាសន្តិភាពក្រុងប៉ារីស និងការចរចាក្រុងហ្សាការតានិងតូក្យូជាដើម។ គាត់មានសមត្ថភាពបង្ហាញបស្ចឹមប្រទេសនិងពិភពខាងក្រៅថាគាត់អាចរក្សាជំហរបាននិងដម្កល់ប្រយោជន៍សន្តិសុខជាតិខ្ពស់។
វីអូអេ៖ ដោយវិវត្តន៍ពីក្មេងវត្តទៅជារដ្ឋបុរសនិងជាអ្នកជ្រើសតាំងព្រះមហាក្សត្រ គឺក្នុងសៀវភៅថ្មីរបស់លោកក៏មានជំពូកមួយដែលរៀបរាប់ពីតួរនាទីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនក្នុងការជ្រើសតាំងព្រះមហាក្សត្រអង្គថ្មីសម្រាប់ប្រទេសជាតិ ហើយលោកបានបញ្ជាក់ថាលោកនាយករដ្ឋមន្ត្រីបានរៀបចំផែនការឱ្យមានអ្នកស្នងរាជ្យតាំងពីឆ្នាំ២០០១ ហើយលោកបានឱ្យដឹងពីការចង់ឱ្យសម្តេចព្រះរាជអគ្គមហេសីឡើងសោយរាជ្យក្នុងគ្រាដែលមិនមានខ្សែរាជវង្សណាមួយព្រមឡើងសោយរាជ្យទេ។ តើកត្តាអ្វីដែលជំរុញលោកនាយករដ្ឋមន្ត្រីឱ្យគិតដូច្នេះ?
ហារីស មេត្តា៖ បាទ ឥឡូវយើងត្រឡប់ទៅនិយាយពីព្រឹត្តិការណ៍ដែលបានកើតមានឡើងក្នុងឆ្នាំ២០០១។ នេះមានន័យថាយើងវិលត្រឡប់ទៅឆ្នាំ២០០១ឬ២០០២។ ពេលនោះគឺជាពេលដែលព្រះបាទនរោត្តម សីហនុនៅមានព្រះរាជសុខភាពល្អហើយគឺមានបញ្ហាពីភាពមិនច្បាស់លាស់ពីព្រោះប្រទេសកម្ពុជានៅពេលនោះ មិនមានច្បាប់ដែលពន្យល់ថាតើការស្នងរាជ្យនឹងត្រូវប្រព្រឹត្តទៅដោយវិធីណា។ ពេលនោះគឺសូម្បីសេចក្តីព្រាងច្បាប់ក៏អត់មានទេ។
ដោយសារតែកម្ពុជាមិនមានច្បាប់ អញ្ចឹងហើយគឺគ្មានអ្នកណាដឹងច្បាស់ថានឹងមានរឿងអ្វីអាចកើតមានឡើងបាន ហើយលោកហ៊ុន សែនបានប្រាប់យើងនៅក្នុងបទសម្ភាសក្នុងទីក្រុងភ្នំពេញថាលោកបានរក្សាឯកសារសម្ងាត់មួយក្នុងថតតុរបស់គាត់គឺសេចក្តីព្រាងច្បាប់ស្តីពីដំណាក់កាលជាបន្តបន្ទាប់ថាតើក្សត្រអង្គថ្មីនឹងត្រូវជ្រើសរើសដោយវិធីណា។ ដូចលោកដឹងហើយថាមានឧត្តមក្រុមប្រឹក្សារាជបល្ល័ង្គហើយត្រូវឆ្លងកាត់ដំណើរការទាំងអស់នេះ។ ដោយសារតែភាពមិនច្បាស់លាស់ទូទៅនាពេលនោះគឺមានលក្ខណៈមិនច្បាស់លាស់ចំពោះលោកហ៊ុន សែនថាតើព្រះអង្គម្ចាស់សីហមុនីនឹងដាក់បេក្ខភាពឬទេ។ ពេលនោះមិនច្បាស់ទាល់តែសោះដោយសារតែពេលនោះជាឆ្នាំ២០០១និង២០០២នៅឡើយ។
ព្រះអង្គម្ចាស់សីហមុនីក៏មិនបានបង្ហាញព្រះទ័យឱ្យបានច្បាស់លាស់ទេ ហើយព្រះបិតារបស់ទ្រង់គឺព្រះបាទនរោត្តម សីហនុដ៏ជាទីសក្ការៈក៏មិនបង្ហាញពីព្រះទ័យសម្រេចច្បាស់លាស់ដែរថាព្រះអង្គសព្វព្រះទ័យចង់ឱ្យព្រះរាជបុត្រនរោត្តម សីហមុនីឡើងសោយរាជ្យជាព្រះមហាក្សត្របន្តឡើយ។ ជាការពិតគឺព្រះមហាក្សត្រសីហនុ ជានិច្ចកាលបានចេញនូវសារដែលបញ្ច្រាសគ្នាផងដែរដូចជាពេលមួយព្រះអង្គបានចេញនូវសារមួយដែលបញ្ជាក់ថា ក្នុងចំណោមព្រះរាជបុត្រទាំងអស់របស់ព្រះអង្គដែលអាចឡើងសោយរាជ្យបានគឺគ្មានអ្នកណាក្រៅពីព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិទេ។
ជាការពិតព្រះអង្គម្ចាស់នរោត្តមរណឫទ្ធិគឺជាព្រះរាជបុត្រដែលមានបញ្ញានិងការចេះដឹងច្រើនជាងគេបំផុតក្នុងចំណោមរាជវង្សានុវង្សទាំងអស់ដែលខ្ញុំស្គាល់។ ព្រះមហាក្សត្របានមានព្រះរាជសារដូចនេះប៉ុន្តែនៅពេលដែលដំណឹងនោះបានផ្សព្វផ្សាយតាមប្រព័ន្ធព័ត៌មានគឺនៅថ្ងៃបន្ទាប់ព្រះមហាក្សត្រសីហនុឆ្លើយថាព្រះអង្គមិនដែលមានព្រះឱង្កាដូច្នេះទេ។ លោកដឹងទេក្នុងការដែលមានបញ្ហាអញ្ចឹងវាកាន់តែធ្វើឱ្យសភាពការណ៍កាន់តែច្រឡំបល់។
ក្នុងស្ថានការណ៍ច្រឡំបល់ដូច្នេះលោកហ៊ុន សែនបានរៀបចំដោយសម្ងាត់នូវសេចក្តីព្រាងច្បាប់ស្តីពីការស្នងរាជ្យ ពីព្រោះលោកហ៊ុន សែនក៏មិនដឹងថាតើនឹងមានរឿងអ្វីអាចនឹងកើតមានឡើងបាន អញ្ចឹងហើយបានជាគាត់ប្រាប់យើងខ្ញុំនៅក្នុងពេលសម្ភាសថា «ខ្ញុំបានពិភាក្សាជាមួយនឹងព្រះអង្គម្ចាស់រណឫទ្ធិហើយទូលថាព្រះអង្គម្ចាស់គឺជាបេក្ខជនដ៏សមស្របជាងគេបំផុតក្នុងការឡើងស្នងរាជ្យ»។ នេះគឺជាអ្វីដែលលោកហ៊ុន សែនបានប្រាប់ពួកយើងខ្ញុំនៅ ក្នុងឆ្នាំ២០០១ ហើយខ្ញុំបានប្រាប់ព្រះអង្គម្ចាស់រណឫទ្ធិថាព្រះអង្គគួរតែត្រៀមព្រះកាយដើម្បីឡើងសោយរាជ្យ ប៉ុន្តែព្រះអង្គម្ចាស់រណឫទ្ធិត្រូវតែយល់ថាព្រះអង្គមិនអាចសោយរាជ្យផងហើយកាន់អំណាចជានាយករដ្ឋមន្ត្រីទេ គឺព្រះអង្គត្រូវជ្រើសរើសយកមួយ។ ដូច្នេះហើយក្នុងគំនិតរបស់លោកហ៊ុន សែនគឺសភាពការណ៍មិនច្បាស់លាស់ទេ។ មកដល់ពេលនោះគឺព្រះបាទនរោត្តមសីហនុបានមានព្រះរាជតម្រិះចាត់ទុកថាលោកហ៊ុន សែនគឺជា«បុរសខ្លាំង»មួយ ហើយក៏បានហៅលោកហ៊ុន សែនថាជា«បុរសខ្លាំង»ដោយចំហ ហើយម្តងម្កាលព្រះបាទសីហនុបានប្រាប់លោកហ៊ុន សែនជាសាធារណៈថាការជ្រើសតាំងព្រះមហាក្សត្រថ្មីគឺអាស្រ័យលើលោកនាយករដ្ឋមន្ត្រី។ ដូច្នេះរឿងនេះបានបន្តកើតមានឡើង ហើយក្នុងន័យទាំងអស់នេះ ហើយដោយសារតែវាមិនច្បាស់ចំពោះលោកហ៊ុន សែនថាតើព្រះអង្គម្ចាស់មួយណានឹងស្ម័គ្រចិត្តឡើងសោយរាជ្យ លោកក៏និយាយថាប្រសិនបើគ្មានព្រះរាជបុត្រអង្គណាយល់ព្រមទេអញ្ចឹងខ្ញុំស្នើឱ្យសម្តេចព្រះរាជអគ្គមហេសី នរោត្តម មុនីនាថសីហនុ ឱ្យក្លាយជាព្រះមហាក្សត្រីយានីដោយការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។
ហេតុផលក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដោយសារតែវាបានចែងថាគឺមានតែអ្នកស្នងរាជ្យជាបុរសដែលមកពីសែស៊ីសុវត្ថិឬសែនរោត្តមឬសែរាជវង្សដទៃទៀត។ នេះហើយជាហេតុផលដែលបានលេចចេញព្រះនាមរបស់សម្តេចព្រះរាជអគ្គមហេសី ហើយលោកហ៊ុន សែនក៏ចូលចិត្តសម្តេចព្រះរាជអគ្គមហេសីដោយផ្ទាល់ផងដែរ ហើយថែមទាំងនិយាយថាព្រះអង្គមានលក្ខណៈជាស្ត្រីខ្មែរជាងស្ត្រីខ្មែរមួយចំនួនផងដែរ។
លោកដឹងហើយថាព្រះអង្គអាចមានឈាមជ័របរទេសដោយសារមានជាប់ឈាមបារាំងនិងអ៊ីតាលីហើយមានពាក្យចចាមអារ៉ាមថាមានជាប់ឈាមវៀតណាមប៉ុន្តែគ្មានអ្នកណាដឹងច្បាស់ ហើយប្រហែលលោកដឹងរឿងនេះច្បាស់ជាងខ្ញុំ។
ថ្វីបើមានការជាប់ឈាមជ័របរទេសតែលោកហ៊ុន សែនយល់ថាសម្តេចព្រះរាជអគ្គមហេសីគឺជាមហេសីរបស់សម្តេចឪ ដ៏ឧត្តុង្គឧត្តម អញ្ចឹងហើយគឺជាព្រះមហាក្សត្រីដ៏ល្អ ហើយអាចសោយរាជ្យជាព្រះមហាក្សត្រីយានីដ៏ល្អហើយគេអាចស្វាគមន៍ព្រះអង្គចូលក្នុងសង្គមដ៏ល្អរបស់យើង។
វីអូអេ៖ នៅក្នុងការបោះពុម្ភផ្សាយលើកនេះលោកបានបង្ហាញថាលោកហ៊ុន សែនបានផ្លាស់ប្តូរចិត្តដោយឱ្យកូនៗចូលប្រឡូកក្នុងនយោបាយ ជាឧទាហរណ៍នៅក្នុងការបោះឆ្នោតលើកនេះគឺកូនពៅមួយរបស់គាត់បានឈរឈ្មោះជាបេក្ខជនអ្នកតំណាងរាស្ត្រ។ តើហេតុអ្វីបានជាគាត់មានការផ្លាស់ប្តូរគំនិត?
ហារីស មេត្តា៖ ពេលដែលលោកហ៊ុនសែននិងភរិយារបស់គាត់និយាយដូចនេះនៅក្នុងបទសម្ភាសជាមួយនឹងខ្ញុំគឺខ្ទង់ឆ្នាំ២០០០ឬ២០០១ គឺតាំងពីពេលដែលកូនៗរបស់គាត់នៅមានអាយុទើប២០ឬជិត២០ឆ្នាំតែប៉ុណ្ណោះដូច្នេះនៅមិនទាន់គិតដល់អ្នកស្នងតំណែងអ្វីទេ ហើយឥឡូវពួកគាត់កាន់តែចាស់ៗហើយដូច្នេះមើលឃើញពីតម្រូវការក្នុងការរក្សាគណបក្សប្រជាជនឱ្យស្ថិតនៅមានសារៈប្រយោជន៍សម្រាប់ប្រទេសដើម្បីទាក់ទាញអ្នកបោះឆ្នោតក្មេងៗ។
តាមពិតទៅបញ្ហាដែលទាក់ទងនឹងការសម្រេចប្តូរចិត្តរបស់គាត់នោះគឺគាត់មិនដែលប្រកាសជាសាធារណៈអំពីរឿងនោះទេដោយសារគាត់មិនដែលប្រាប់អ្នកណាម្នាក់ឡើយថាមិនចង់ឱ្យកូនៗចូលក្នុងឆាកនយោបាយទេគឺគាត់បានលើកឡើងតែក្នុងបទសម្ភាសជាមួយនឹងពួកខ្ញុំប៉ុណ្ណោះ។ ខ្ញុំគិតថាវាជាការធម្មតាសម្រាប់ប្រទេសនៅអាស៊ីដូចជាសិង្ហបុរី ហ្វីលីពីន និងឥណ្ឌាជាដើមដែលកូនចៅអ្នកនយោបាយតែងតែដើរតាមគំរូចូលប្រឡូកក្នុងឆាកនយោបាយ ហើយកម្ពុជាខ្លួនឯងក៏មានប្រវត្តិសែរាជវង្សធ្វើនយោបាយដែរ។
វីអូអេ៖ លោកក៏បានរៀបរាប់ពីការដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានដាក់កូនចៅសែស្រឡាយចូលក្នុងតំណែងសំខាន់ៗនៅ ក្នុងក្រសួងរដ្ឋដែលហាក់បីដូចជាការបង្កើតនូវគ្រួសារត្រកូលហ៊ុន មួយ។ តើលោកគិតថាអំណាចត្រកូលហ៊ុននឹងនៅស្ថិតស្ថិរទេក្រោយពីលោកហ៊ុន សែនចូលនិវត្តន៍ចេញពីឆាកនយោបាយ?
ហារីស មេត្តា៖ នេះគឺជាសំណួរដ៏លំបាកមួយក៏ប៉ុន្តែប្រសិនបើឱ្យខ្ញុំក្រឡេកមើលបេក្ខជនក្មេងៗដែលដើរចូលក្នុងឆាកនយោបាយខ្ញុំនឹងដាក់លុយភ្នាល់នឹងគណបក្សប្រជាជនពីព្រោះពួកគេមានក្រុមយុវជនដែលវៃឆ្លាតជាច្រើននៅក្នុងបក្ស។ ហើយប្រសិនបើហ៊ុនម៉ាណែតចូលក្នុងនយោបាយគាត់នឹងក្លាយជាអ្នកដឹកនាំដ៏ល្អបើទោះបីជាឱពុកគាត់តែងតែនិយាយថាគាត់សម ចូលក្នុងកិច្ចការអភិវឌ្ឍន៍ច្រើនជាង ឬគាត់សមនឹងកិច្ចការអភិវឌ្ឍន៍សេដ្ឋកិច្ចហើយចិត្តគំនិតគាត់មិនចង់ចូលនយោបាយទេ។ ប៉ុន្តែកូនៗដទៃទៀតបានចូលប្រឡូកក្នុងការងារបម្រើប្រជាពលរដ្ឋ។
ការណ៍ដែលខ្ញុំនិយាយនេះមិនមែនមានន័យថាគណបក្សនយោបាយផ្សេងទៀតគ្មានអ្នកស្នងក្មេងៗទេដោយសារកម្ពុជាជាប្រទេសប្រជាធិបតេយ្យដែលមានគណបក្សជាច្រើននិងបណ្តាញសារព័ត៌មានសេរីដូចដែលបានរៀបចំឡើងក្រោយការបោះឆ្នោតឆ្នាំ១៩៩៣។
បើយើងក្រឡេកមើលពេលដែលលោកហ៊ុន សែនចូលនិវត្តន៍ពីឆាកនយោបាយ គឺខ្ញុំគិតថាគណបក្សប្រជាជនគឺជាគណបក្សខ្លាំងនិងមានវិន័យគឺពួកគេនឹងមិនទុកឱ្យបក្សនៅខ្សោយទេបើសិនជាលោកហ៊ុន សែន ជាស៊ីម សខេងសម្រេចលាចេញពីឆាកនយោបាយនោះ។
វីអូអេ៖ សូមងាកមករឿងលោកហ៊ុន ម៉ាណែតវិញម្តងដែលក្នុងសៀវភៅចេញថ្មីរបស់លោកបាននិយាយដល់ដែរ។ មានមនុស្សជាច្រើនយល់ថាលោកហ៊ុន ម៉ាណែត មានការសិក្សាអប់រំខ្ពស់ និងជាមនុស្សឆ្លាតប៉ុន្តែមានអ្នកខ្លះមើលឃើញថាការកាន់អំណាចយូររបស់ឪពុកគាត់អាចធ្វើឱ្យស្រអាប់ដល់គាត់ហើយការសិក្សារបស់គាត់នៅបរទេសអាចនឹងធ្វើឱ្យគាត់នៅឆ្ងាយពីពលរដ្ឋកម្ពុជាឬធ្វើឱ្យគាត់ស្ថិតក្នុងចំណោមក្រុមវរជនក្រុងភ្នំពេញដែលឪពុករបស់គាត់បានរុញចេញពីតំណែង។
តើលោកមើលឃើញថានេះអាចជាឧបសគ្គក្នុងការរារាំងគាត់មិនឱ្យឈានដល់តំណែងកំពូលបានទេ?
ហារីស មេត្តា៖ បាទ លោកហ៊ុន ម៉ាណែតនឹងដាក់ខ្លួនគាត់ឱ្យឆ្ងាយពីប្រភេទនយោបាយដែលលោកបានលើកឡើងអម្បាញ់ម៉ិញនេះ។
ជាការណ៍ពិតលោកអាចនឹងប្រថុយត្រូវគេហៅថាជាក្រុមវរជននៅភ្នំពេញ អញ្ចឹងហើយបានជាគាត់ខិតខ្លួនគាត់ឱ្យកាន់តែជិតនឹងប្រជាពលរដ្ឋដែលនៅជនបទ។ លោកហ៊ុន សែនពូកែខាងកិច្ចការហ្នឹងខ្លាំងណាស់។ គាត់ចេញពីត្រកូលអ្នកជនបទ ហើយជូលី និងខ្ញុំបានធ្វើដំណើរតាមឧទ្ធម្ភាគចក្រជាមួយនឹងគាត់ទៅខេត្តព្រៃវែងដែលនៅទីនោះគាត់ច្រូតស្រូវជាមួយនឹងប្រជាពលរដ្ឋ។ គាត់អង្គុយនៅលើភ្លឺស្រែជាមួយនឹងពួកគេ។ គាត់អុចបារីជក់ហើយហុចបារីខ្លះទៅឱ្យពួកគេហើយពួកគេអុចបារីជក់ហើយជជែកគ្នាលេង។ គាត់អាចមូរជើងខោហើយចុះក្នុងទឹកដើម្បីរកចាប់ក្តាមខ្យងជាមួយនឹងពួកគេ។
ប៉ុន្តែខ្ញុំមិនសង្ស័យលើលោកហ៊ុន ម៉ាណែតថាខ្វះខាតចំណុចអស់ទាំងនេះទេ។ ខ្ញុំជឿថាលោកហ៊ុន ម៉ាណែតមានគុណសម្បត្តិអស់ទាំងនេះដោយសារគាត់មានអារម្មណ៍ចំពោះពលរដ្ឋ។ គាត់បានប្រាប់ពួកយើងខ្ញុំថាដូចនេះនៅក្នុងបទសម្ភាសជាច្រើនហើយគាត់មានអារម្មណ៍ថារដ្ឋាភិបាលបច្ចុប្បន្នគួរតែធ្វើឱ្យបានច្រើនជាងអ្វីដែលបានធ្វើកន្លងមកហើយជារឿយៗលោកបានផ្តល់យោបល់ដល់ឪពុករបស់គាត់ថាកុំស្តាប់តែរបាយការណ៍ដែលមន្ត្រីរបស់ប៉ាផ្ញើមកពីមូលដ្ឋានខ្លាំងពេក។
យើងត្រូវតែទៅមើលដោយខ្លួនឯងហើយធ្វើឱ្យប្រាកដថាប្រជាពលរដ្ឋពិតជាសប្បាយ។ យើងត្រូវតែយកឈ្នះទឹកចិត្តរបស់ពួកគេ។
វីអូអេ៖ សូមអរគុណលោកហារីស មេត្តា។ ខ្ញុំសូមបង្វែរសំណួរទៅ លោកស្រីជូលី មេត្តាម្តង។ តើលោកស្រីអាចបញ្ជាក់បានទេថាហេតុអ្វីបានជាភរិយាលោកហ៊ុន សែនសម្រេចធ្វើការផ្នែកមនុស្សធម៌ហើយមិនព្រមចូលក្នុងឆាកនយោបាយដូចជាអ្នកខ្លះ?
តើតួនាទីរបស់គាត់បានចូលរួមចំណែកយ៉ាងណាខ្លះចំពោះប្រជាប្រិយ៍ភាពរបស់លោកហ៊ុន សែន?
ជូលី មេត្តា៖ សូមអរគុណ។ ខ្ញុំគិតថានេះគឺជាសំណួរដ៏ល្អមួយ។ ខ្ញុំក៏ ធ្លាប់មានការងឿងឆ្ងល់ដែរថាលោកស្រីប៊ុន រ៉ានីជាមនុស្សដូចម្តេចគឺពេលដែលខ្ញុំចាប់ផ្តើមទាក់ទងដំបូងលោកស្រី ត្រូវបានគេស្គាល់ថាជាស្រ្តីដ៏រឹងប៉ឹងម្នាក់ដោយសារលោកស្រីគឺជាផ្នែកមួយរបស់អង្គការនិងជាផ្នែកមួយនៃក្រុមខ្មែរក្រហមហើយខ្ញុំចង់ដឹងថាតើលោកស្រី ធ្វើខ្លួនដូចម្តេចនៅពេលក្លាយជាប្រពន្ធនាយករដ្ឋមន្ត្រី? លោកស្រីបានបញ្ជាក់យ៉ាងច្បាស់ណាស់ពេលដែលខ្ញុំសួរគាត់នូវសំណួរដែលលោកទើបបានសួរខ្ញុំ លោកស្រីនិងលោកហ៊ុន សែនបានព្រមព្រៀងគ្នាថាគាត់មិនលូកដៃចូលក្នុងកិច្ចការរដ្ឋបាលរបស់លោកហ៊ុន សែនទេ។ បើលោកនៅចាំបានទោះបីជាពេលលោកស្រីធ្វើជាពេទ្យនៅសម័យខ្មែរក្រហម ក៏លោកស្រីមិនដែលមានចំណាប់អារម្មណ៍នឹងការចង់បានអំណាចអ្វីទេ។ ហើយការពិតដែលគាត់បានឃើញនិងជាជនរងគ្រោះ ថាអំណាចអាចធ្វើ អ្វីបាននិងការដែលលោកស្រីបាត់បង់កូនប្រុសម្នាក់ដោយសារអ្នកកាន់អំណាចធ្វើឱ្យគាត់គិតឡើងវិញថាតើគាត់អាចធ្វើដូចម្តេចបានដើម្បីបម្រើប្រជាពលរដ្ឋខ្មែរជាច្រើនជាជាងចូលក្នុងនយោបាយ។
ពីដំបូងខ្ញុំគិតថាគាត់ធ្វើអញ្ចឹងប្រហែលជាដើម្បីកិច្ចការទំនាក់ទំនងសាធារណៈដ៏ល្អ ប៉ុន្តែតាមពិតទៅគាត់មិនដែលធ្វើខុសពីការតាំងចិត្តរបស់គាត់ទេ។
វីអូអេ៖ ចុះចំណែកកូនប្រុសរបស់គាត់គឺហ៊ុន ម៉ាណែត តើលោកស្រីគិតថាគេមានមហិ្ឆតាក្នុងការដឹកនាំទេ?
ជូលី មេត្តា៖ ច៎ាសខ្ញុំគិតថាគាត់មានមហិ្ឆតាក្នុងការដឹកនាំហើយអ្វីដែលយើងតែងតែភ្លេចឬមិនយកចិត្តទុកដាក់នោះគឺគាត់មានការសិក្សាយ៉ាងល្អពីបស្ចឹមប្រទេសហើយគាត់មានបេះដូងជាខ្មែរដែលចង់បម្រើប្រទេសដែរ។ ដូច្នេះការរួមបញ្ចូលគ្នានូវបទពិសោធន៍ខាងលិចនិងខាងកើតរបស់គាត់ធ្វើឱ្យក្លាយជាបេក្ខជនដ៏ល្អម្នាក់ ក្នុងសម័យក្រោយពីអាណានិគមនិងសាកលភាវូបនីយកម្មក្នុងការដឹកនាំកម្ពុជាចូលក្នុងយុគសម័យថ្មី។
ដូច្នេះខ្ញុំមានសេចក្តីប្រាកដក្នុងចិត្តណាស់ថាគាត់មានចំណង់មិនគ្រាន់តែធ្វើជាអ្នកដឹកនាំទេប៉ុន្តែធ្វើជាអ្នកបម្រើពលរដ្ឋខ្មែរ។
លោកយល់ពីបញ្ហាសេដ្ឋកិច្ចនិងបញ្ហាប្រឈមហើយគាត់មានមធ្យោបាយដោះស្រាយដោយសារតែគាត់បានទទួលការអប់រំពីបស្ចឹមប្រទេសដើម្បីដឹងថាត្រូវធ្វើមេដឹកនាំល្អយ៉ាងដូចម្តេចនិងចូលរួមចំណែកយ៉ាងណាដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅ កម្ពុជា។
វីអូអេ៖ សូមអរគុណលោកស្រី ជូលីនិងលោក ហារីស មេត្តាច្រើនដែលបានផ្តល់បទសម្ភាសជាមួយនឹងវីអូអេ។