ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមហ៊ុន​ស្ទង់មតិ​អាមេរិក​ថា ពលរដ្ឋ​អាហ្វហ្គានីស្ថាន​ក្នុង​ចំនួន​ដ៏ច្រើន​មិន​ធ្លាប់​មាន​ពីមុន កំពុង​រង​ការឈឺចាប់


រូបឯកសារ៖ ស្ត្រី​អាហ្វហ្គានីស្ថាន​ម្នាក់​ជាមួយ​កូន សុំ​ទាន​នៅ​លើ​ចិញ្ចើម​ផ្លូវ​ដែល​​គ្រប​ដណ្តប់​ដោយ​​ព្រិល​ក្នុង​ទីក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន នៅ​ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២។
រូបឯកសារ៖ ស្ត្រី​អាហ្វហ្គានីស្ថាន​ម្នាក់​ជាមួយ​កូន សុំ​ទាន​នៅ​លើ​ចិញ្ចើម​ផ្លូវ​ដែល​​គ្រប​ដណ្តប់​ដោយ​​ព្រិល​ក្នុង​ទីក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន នៅ​ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២។

ការឡើង​កាន់អំណាចជាថ្មី​របស់​ក្រុម​តាលីបង់​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន ក្រោយ​ការ​ដក​កទ័ព​អាមេរិក​ដ៏​ច្របូក​ច្របល់ កាល​ពី​ខែ​សីហា​ឆ្នាំមុន បាន​នាំឲ្យមាន​ការឈឺចាប់​យ៉ាងខ្លាំង​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មកនៅ​ក្នុង​ចំណោម​ពលរដ្ឋ​អាហ្វហ្គានីស្ថាន។ នេះ​បើតាមការ​រក​ឃើញ​នៅ​ក្នុង​ការ​ស្ទង់​មតិ​ថ្មី​មួយ។​

នៅ​ក្នុង​ការ​ស្ទង់​មតិ​មួយ​របស់​ក្រុមហ៊ុនប្រឹក្សា​យោបល់​និង​វិភាគ Gallup Poll របស់​អាមេរិក​ បាន​ឲ្យ​ដឹង​ថា​ ពលរដ្ឋ​អាហ្វអាហ្គានីស្ថានចំនួន​៩៤%​ បាន​វាយ​តម្លៃ​ថា ជីវិត​របស់ពួក​គេ​មានភាព​លំបាក​តោកយ៉ាក​យ៉ាងខ្លាំង ដែលអាចចាក់ទុកថា​ស្មើនឹងការឈឺចាប់​»។​ ​

នៅ​ក្នុងចំណោមស្ត្រី​ដែល​ត្រូវ​បាន​ស្ទង់​មតិ​ ស្ត្រី​ប្រមាណ​៩៦%​ បាននិយាយថា ​ពួកគេ​មានការ​ឈឺចាប់ បើប្រៀប​ធៀប​នឹង​បុរស​ដែល​មាន​ចំនួន​៩២%។​ ពុំ​មាន​ការ​ខុស​គ្នាគួរឲ្យ​កត់​សម្គាល់​ណា​មួយ​ឡើយ នៅក្នុង​តំបន់​នានានៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។​

ក្រុមហ៊ុន Gallup បាន​និយាយ​ថា​ ​ស្ត្រីអាហ្វហ្គានីស្ថាន​ ក៏​បានបង្ហាញពីទុទិដ្ឋិនិយមស្តី​ពី​អនាគត​របស់ពួកគេ​ផង​ដែរ ខណៈ​ដែល​ក្រុម​តាលីបង់​ មិន​បាន​គោរព​ការស​ន្យា​របស់​ខ្លួន​ ក្នុង​ការ​លុប​ចោល​បម្រាម​មិន​ឲ្យ​ស្ត្រី​ទៅ​សិក្សា​នៅវិទ្យាល័យ ​និង​មហាវិទ្យាល័យ​នោះ។​ ស្ត្រី​ត្រូវ​បាន​គេ​ហាម​ប្រាម​មិនឲ្យ​ធ្វើ​ការ​នៅ​គ្រប់វិស័យ​ទាំង​អស់​ ​លើក​លែង​តែ​ក្នុង​វិស័យ​សុខាភិបាល​ និងការ​អប់រំ​ថ្នាក់បថម​ប៉ុណ្ណោះ។​

សេចក្តី​ត្រូវការ​ជំនួយ​មនុស្សធម៌ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន មានភាព​ចាំបាច់​ជា​ខ្លាំង​ ប៉ុន្តែ​ការ​យក​ចិត្ត​ទុកដាក់ត្រូវ​បាន​ងាក​ចេញ​ពីប្រទេស​នេះ ចាប់​តាំង​ពី​ការ​ចូល​ឈ្លាន​ពាន​របស់​រុស្ស៊ីសី​នៅក្នុង​អ៊ុយក្រែន​កាល​ពី​ខែ​កុម្ភៈ​មក​។​ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​ក្រុម​ហ៊ុន​ Gallup។

«មុន​ការចូល​ឈ្លាន​ពាន​របស់​រុស្ស៊ី​លើអ៊ុយក្រែន សហរដ្ឋអាមេរិក​ និងប្រទេស​ដទៃ​បានសន្យា​ថា នឹង​ផ្តល់​ជំនួយ​ឲ្យ​បាន​ច្រើន​ដល់​ប្រទេសមួយនេះ។ ក៏ប៉ុន្តែ​នៅពេល​ដែល​កំពុង​មាន​វិបត្តិ​នៅ​អ៊ុយក្រែន​បែបនេះ គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ ​ថា​តើ​នឹង​មាន​ជំនួយ​បន្ថែម​ទៀតទៅ​ឲ្យប្រទេស​អាហ្វហ្គានីស្ថាន ក្នុង​កម្រិត​ណា​ នោះ​នៅ​ឡើយ​ទេ។ ​នេះ​បើ​យោង​ទៅ​លើ​ក្រុមហ៊ុន Gallup ​ដែល​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​៕

XS
SM
MD
LG