ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាកលវិទ្យាល័យ​ Oxford ចាប់​សិក្សា​ថា​តើ​ថ្នាំ​គ្រុនចាញ់ Hydroxychloroquine អាច​ព្យាបាល​កូវីដ១៩​បាន​ឬ​ទេ​


រូបភាពឯកសារ៖ រដ្ឋ​យ៉ាង​តិច​១៣​ទទួល​បាន​ថ្នាំ​គ្រុនចាញ់​រាប់​លាន​គ្រាប់​ដើម្បី​ព្យាបាល​ជំងឺកូវីដ​១៩។
រូបភាពឯកសារ៖ រដ្ឋ​យ៉ាង​តិច​១៣​ទទួល​បាន​ថ្នាំ​គ្រុនចាញ់​រាប់​លាន​គ្រាប់​ដើម្បី​ព្យាបាល​ជំងឺកូវីដ​១៩។

ការ​សិក្សា​សាកលថ្មី​មួយ​របស់​សាកលវិទ្យាល័យ Oxford របស់​ចក្រភព​អង់គ្លេស​បាន​ចាប់​ផ្តើមកាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ដើម្បីធ្វើ​ការ​សាក​ល្បង​ថ្នាំ​គ្រុនចាញ់ hydroxychloroquine​រក​មើល​ថា​តើ​ថ្នាំគ្រុនចាញ់​នេះ​អាច​ប្រើ​ដើម្បី​ព្យាបាល​ឬ​ទប់​ទល់​នឹង​ជំងឺ​កូវីដ១៩​ដែរ​ឬ​ទេ។

​ការ​សិក្សា​ឈ្មោះ COPCOV ​នេះ​នឹងធ្វើ​តេស្ត​លើ​បុគ្គលិក​ពេទ្យជាង​៤០.០០០​នាក់ដែល​មិន​ទាន់​ឆ្លង​កូវីដ១៩ នៅ​ទ្វីប អឺរ៉ុប អាស៊ី អាហ្វ្រិក និង​អាមេរិក​ខាង​ត្បូង។​

កន្លង​មក​គេ​មិន​ទាន់​ប្រាកដ​ពី​ប្រសិទ្ធភាព​នៃ​ថ្នាំ​គ្រុនចាញ់ hydroxychloroquine នេះ​ចំពោះ​ជំងឺ​កូវីដ១៩​ទេ ហើយ​រដ្ឋបាល​ឧសថ​អាមេរិក​អនុញ្ញាត​ឲ្យ​ប្រើ​វា​ក្នុង​ករណី​ពិសេស​មួយ​ចំនួន​ប៉ុណ្ណោះ។ ប៉ុន្តែ​ចំណាប់​អារម្មណ៍​លើ​ថ្នាំ​នេះ​បាន​កើន​ឡើង​ក្រោយ​ពីប្រធានាធិបតី​អាមេរិកលោក Donald Trump បាន​សរសើរ​ថ្នាំ​នេះ​តាំង​ពី​ខែ​មេសា ហើយក្នុង​សប្តាហ៍​នេះ​លោក​ទម្លាយ​ថា​លោក​បាន​លេប​ថ្នាំ​នេះ​ដើម្បី​បង្ហារ​ការ​កើតជំងឺ​កូវីដ១៩៕

XS
SM
MD
LG