ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​នៅ​​​ប្រទេស​កម្ពុជា​ទាមទារ​ឲ្យ​មេដឹកនាំ​​​​ពិភព​លោក​ផ្តល់​វ៉ាក់​សាំង​បង្ការជំងឺ​​កូវីដ​១៩​ដោយ​ឥត​គិត​ថ្លៃ


នេះ​គឺ​រូបថត​ដែល​បង្ហាញ​ពី​ដប​តូច​មួយ​បិទ​ស្លាក​ថា «វ៉ាក់សាំង​ជំងឺ​កូវីដ១៩» និង​ម្ជុល​ចាក់​ថ្នាំ​មួយ​ ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ២០២០។
នេះ​គឺ​រូបថត​ដែល​បង្ហាញ​ពី​ដប​តូច​មួយ​បិទ​ស្លាក​ថា «វ៉ាក់សាំង​ជំងឺ​កូវីដ១៩» និង​ម្ជុល​ចាក់​ថ្នាំ​មួយ​ ថ្ងៃ​ទី​១០ ខែមេសា ឆ្នាំ២០២០។

ក្រុម​អង្គការ​ធំៗ​មួយ​ចំនួនដែល​ធ្វើ​ការងារ​ផ្តោត​សំខាន់​ទៅ​លើ​ការ​អភិវឌ្ឍ​ សុខភាព​និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ក្នុង​ប្រទេស​កម្ពុជា​បាន​ទាមទារ​ឲ្យ​មេដឹកនាំ​ពិភពលោក​ធ្វើ​ឲ្យ​ប្រាកដ​ថា​ ​ពលរដ្ឋ​គ្រប់​រូប​ទាំង​នៅ​ក្នុង​ប្រទេស​ក្រីក្រ​ផង​ អាច​ទទួល​បាន​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩ ដោយ​ឥតគិត​ថ្លៃ នៅ​ពេល​ដែល​វ៉ាក់សាំង​នេះ​ត្រូវ​បាន​រក​ឃើញ។​

ការ​ទាមទារ​នេះ​ធ្វើ​ឡើង​ ​ខណៈពិភពលោក​កំពុង​ស្វះស្វែង​រក​ថ្នាំ​បង្ការ​ឬ​វ៉ាក់សាំង​ជំងឺ​កូវីដ​១៩​ដើម្បី​ទប់ទល់​នឹង​ការ​ឆ្លង​រាត​ត្បាត​ជា​សកល​នៃ​ជំងឺ​នេះ។​

សេចក្តី​ប្រកាស​ព័ត៌មានរួម​គ្នា​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទាំង​នេះដែល​ចុះ​ថ្ងៃ​ទី​២១ ខែ​ឧសភាឆ្នាំ​២០២០​នេះ​សរសេរ​ថា៖​

«វ៉ាក់សាំង​នេះ​នឹង​ក្លាយ​ជា​រូបិយបណ្ណ​នៃ​ជីវិត​និង​មរណភាព ​ជាពិសេស​សម្រាប់​ប្រទេស​នានា ​ដែល​ប្រព័ន្ធ​សុខាភិបាល​របស់​យើង​បច្ចុប្បន្ន​ នៅ​ត្រូវការ​ការ​កែលំអ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​បន្ថែម​ទៀត រួម​ទាំង​ប្រទេស​កម្ពុជា​ផង​ដែរ»។​

អង្គការ​ទាំង​នេះ រួម​មាន​អង្គការ​អុកស្វាម (Oxfam) វេទិកា​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា (NGO Forum on Cambodia) ​គណៈ​កម្មាធិការ​សហ​ប្រតិបត្តិការ​ដើម្បី​កម្ពុជា​ (Cooperation Committee for Cambodia ) គណៈ​កម្មាធិការ​សម្របសម្រួល​សកម្មភាព​សុខភាព​(Health Action Coordinating Committee) និង​អង្គការ​គ្រូពេទ្រ​គ្មាន​ព្រំដែន (Médecins Sans Frontières)។​

ការ​ទាម​ទារ​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​រួម​គ្នា​រយៈ​ពេល​១​ខែ​របស់​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាលទាំង​នេះ​ក្នុង​ការ​កៀរគរ​សំឡេង​ពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ឲ្យ​បាន​១​លាន​នាក់​ ដើម្បី​ផ្ញើ​សារបែប​នេះ​ទៅ​កាន់មេដឹកនាំ​ពិភពលោក៕

XS
SM
MD
LG