ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​អង្គការ​សហប្រជាជាតិ​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​រដ្ឋ Rakhine ប្រទេស​មីយ៉ាន់ម៉ា


ក្មេង​ប្រុស​មូស្លីម​រ៉ូហ៊ីងយ៉ា​ ដែល​ឆ្លង​ពី​មីយ៉ាន់ម៉ា​ទៅ​ក្នុង​ប្រទេស​បង់ក្លាដែស​អៀវ​ប្អូន​ប្រុស​របស់​ខ្លួន​នៅ​ខាង​ក្រៅ​ជំរំ​ជន​ភៀស​ខ្លួន Balukhali ក្នុង​ប្រទេស​បង់ក្លាដែស កាលពី​ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧។
ក្មេង​ប្រុស​មូស្លីម​រ៉ូហ៊ីងយ៉ា​ ដែល​ឆ្លង​ពី​មីយ៉ាន់ម៉ា​ទៅ​ក្នុង​ប្រទេស​បង់ក្លាដែស​អៀវ​ប្អូន​ប្រុស​របស់​ខ្លួន​នៅ​ខាង​ក្រៅ​ជំរំ​ជន​ភៀស​ខ្លួន Balukhali ក្នុង​ប្រទេស​បង់ក្លាដែស កាលពី​ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧។

ទស្សនកិច្ច​របស់​មន្ត្រី​អង្គការ​សហប្រជាជាតិ​ទៅ​កាន់​រដ្ឋ Rakhine ក្នុង​ប្រទេស​មីយ៉ាន់ម៉ា បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ចន្ទ បន្ទាប់​ពី​អាជ្ញាធរ​បាន​ពន្យារពេល​កាល​ពី​សប្តាហ៍​មុន។ ទស្សនកិច្ច​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ ខណៈ​ដែល​តួលេខ​ជន​អំបូរ​រ៉ូហ៊ីងយ៉ាកាន់​សាសនា​ឥស្លាម​រត់ភៀស​ខ្លួន​ពី​អំពើ​ហិង្សា​នៅ​រដ្ឋ​ដែល​ស្ថិត​នៅ​ប៉ែក​ខាង​ជើង​មីយ៉ាន់ម៉ា​នេះ បាន​កើន​ឡើង​ដល់​ជាង​កន្លះ​លាន​នាក់។

លោកស្រី Renata Lok-Dessallien អ្នក​សម្របសម្រួល​ខាង​លំនៅដ្ឋាន​របស់​អង្គការ​សហប្រជាជាតិ លោក Domenico Scalpelli អ្នក​តំណាង​អង្គការ​ស្បៀងអាហារ​ពិភពលោក (WFP) ​និង​ជា​អ្នក​សម្រួបសម្រួល​រង​ខាង​មនុស្ស​ធម៌ ហើយ​និង​លោកស្រី Cécile Fradot មន្ត្រី​ជាន់ខ្ពស់​នៃ​ទីភ្នាក់ងារ​ជនភៀសខ្លួន​អង្គការ​សហប្រជាជាតិ បាន​ចូលរួម​នៅក្នុង​ដំណើរ​ទស្សនកិច្ច​ដែល​ដឹកនាំ​ដោយ​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​នេះ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​អង្គការ​សហប្រជាជាតិ។

លោក Farhan Haq អ្នក​នាំពាក្យ​របស់​អង្គការ​សហប្រជាជាតិ​បាន​ថ្លែង​ទៅ​កាន់​អ្នក​កាសែត​នៅ​ទីក្រុង ញូវយ៉ក ថា «នេះ​គឺ​ជា​ជំហាន​ដ៏​វិជ្ជមាន​មួយ​ ហើយ​សហការី​របស់​យើង​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ជឿ​ថា វា​អាច​ជួយ​ដល់​កិច្ចខិតខំប្រឹងប្រែង​របស់​យើង​ក្នុង​ការ​រកដំណោះស្រាយ​ថា​តើ អង្គការ​សហប្រជាជាតិ​អាច​សហការ​ជាមួយ​នឹង​អាជ្ញាធរ​មីយ៉ាន់ម៉ា​យ៉ាង​ដូចម្តេច​ក្នុង​ការ​បន្ធូរបន្ថយ​ស្ថានភាព​តានតឹង​នៅ​ក្នុង​រដ្ឋ Rakhine បាន។ ​

លោក Haq មិន​បាន​បញ្ជាក់​ឲ្យ​លម្អិត​នោះ​ទេ ​ទៅ​លើ​អ្វី​ដែល​មន្ត្រី​ទាំង​បី​នាក់​បាន​ឃើញ​នៅក្នុង​តំបន់​ ដែល​មាន​ការ​រាយការណ៍​ថា មាន​ការ​រីករាលដាល​ការ​ដុត​ភូមិ​របស់​ជនអំបូរ​រ៉ូហ៊ីងយ៉ា​កាន់​សាសនា​ឥស្លាម ក៏​ដូចជា​មាន​ការ​រំលោភ​សេពសន្ថវៈ ការ​សម្លាប់ ការ​ឆក់ប្លន់​ និង​ការ​ដាក់​គ្រាប់​មីន​កប់​ក្នុង​ដី​ដោយ​អាជ្ញាធរ​មីយ៉ាន់ម៉ា​ជាដើម៕

XS
SM
MD
LG