ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តារា​បាល់ទាត់​អង់គ្លេស​បញ្ចប់​បេសកកម្ម​នៅកម្ពុជា​ដើម្បី​លើក​កម្ពស់​កុមារ

លោក David Beckam ឯក​អគ្គ​រដ្ឋ​ទូត​សុឆន្ទៈ​របស់​អង្គការ​យូនីសេហ្វ​ និង​ជា​តារា​បាល់ទាត់​អង់គ្លេស​ដ៏​ល្បីល្បាញ បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​មក​កាន់ខេត្ត​សៀមរាប ប្រទេស​កម្ពុជា ដើម្បី​ស្វែង​យល់​ពី​កិច្ចការ​របស់​អង្គការ​យូនីសេហ្វ និង​អង្គការ​ជា​ដៃគូ​ផ្សេង​ទៀត​ ក្នុង​ការ​ជួយ​កុមារ​នៅ​កម្ពុជា ដែល​រងគ្រោះ​ដោយ​សារ​អំពើ​ហិង្សា​ខាង​ផ្លូវ​ចិត្ត ផ្លូវ​ភេទ និង​រូបរាង​កាយ និង​ក្នុងការ​ជួយ​កុមារ​ដែល​ងាយ​នឹង​រង​គ្រោះ​ដោយ​សារ​គ្រោះថ្នាក់​ផ្សេងៗ។ (រូបថត៖ Unicef/2015/Irby)

តារា​បាល់​ទាត់​អង់គ្លេស​ដ៏​ល្បី​ឈ្មោះ David Beckham ​បាន​មក​ធ្វើទស្សនកិច្ច​ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​ទាក់​ទាញ​ចំណាប់​អារម្មណ៍​មេដឹកនាំ​ពិភព​លោក​ឱ្យ​ផ្តោត​លើ​កុមារ​ ដែល​រង​គ្រោះ​ដោយ​សារ​អំពើ​ហិង្សា​ និង​ការ​រំលោភ​បំពាន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អង្គការ​យូនីសេហ្វ។

លោក​ David Beckham ​ក្នុង​បេសកកម្ម​ជា​ទូតសុឆន្ទៈ ​របស់​អង្គការ​យូនីសេហ្វ​បាន​ចំណាយ​ពេល​ពីរ​ថ្ងៃ​ក្នុង​ប្រទេស​កម្ពុជា​ មុន​នឹង​ចាក​ចេញ​វិញ​នៅ​ល្ងាច​ថ្ងៃ​ច័ន្ទ​នេះ​។ ​ក្នុ​ង​អំឡុង​ពេល​នោះ ​លោក​បាន​ជួប​ជាមួយ​កុមារ​ ដែល​ទទួល​រងគ្រោះ​ពី​អំពើ​ហិង្សា​ និង​ការ​រំលោភ​បំពាន និង​កុមារ​ដែល​ងាយ​រងគ្រោះ​ដោយ​សារ​អំពើ​ហិង្សា។

លោក David Beckam ឯក​អគ្គ​រដ្ឋ​ទូត​សុឆន្ទៈ​របស់​អង្គការ​យូនីសេហ្វ​ និង​ជា​តារា​បាល់ទាត់​អង់គ្លេស​ដ៏​ល្បីល្បាញ បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​មក​កាន់ខេត្ត​សៀមរាប ប្រទេស​កម្ពុជា ដើម្បី​ស្វែង​យល់​ពី​កិច្ចការ​របស់​អង្គការ​យូនីសេហ្វ និង​អង្គការ​ជា​ដៃគូ​ផ្សេង​ទៀត​ ក្នុង​ការ​ជួយ​កុមារ​នៅ​កម្ពុជា ដែល​រងគ្រោះ​ដោយ​សារ​អំពើ​ហិង្សា​ខាង​ផ្លូវ​ចិត្ត ផ្លូវ​ភេទ និង​រូបរាង​កាយ និង​ក្នុងការ​ជួយ​កុមារ​ដែល​ងាយ​នឹង​រង​គ្រោះ​ដោយ​សារ​គ្រោះថ្នាក់​ផ្សេងៗ។ (រូបថត៖ Unicef/2015/Irby)
លោក David Beckam ឯក​អគ្គ​រដ្ឋ​ទូត​សុឆន្ទៈ​របស់​អង្គការ​យូនីសេហ្វ​ និង​ជា​តារា​បាល់ទាត់​អង់គ្លេស​ដ៏​ល្បីល្បាញ បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​មក​កាន់ខេត្ត​សៀមរាប ប្រទេស​កម្ពុជា ដើម្បី​ស្វែង​យល់​ពី​កិច្ចការ​របស់​អង្គការ​យូនីសេហ្វ និង​អង្គការ​ជា​ដៃគូ​ផ្សេង​ទៀត​ ក្នុង​ការ​ជួយ​កុមារ​នៅ​កម្ពុជា ដែល​រងគ្រោះ​ដោយ​សារ​អំពើ​ហិង្សា​ខាង​ផ្លូវ​ចិត្ត ផ្លូវ​ភេទ និង​រូបរាង​កាយ និង​ក្នុងការ​ជួយ​កុមារ​ដែល​ងាយ​នឹង​រង​គ្រោះ​ដោយ​សារ​គ្រោះថ្នាក់​ផ្សេងៗ។ (រូបថត៖ Unicef/2015/Irby)

លោក ដេវីដ ប៊ែកខេម ​បាន​មាន​ប្រសាសន៍​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​យូនីសេហ្វ​ថា៖ «សម្រាប់​ខ្ញុំ វា​តក់ស្លុត​ណាស់​ ដែល​មាន​កុមារ​ម្នាក់​នៅ​រៀងរាល់​ប្រាំ​នាទី​ បាន​ស្លាប់​ដោយសារ​អំពើ​ហិង្សា​ នៅ​កន្លែង​ណា​មួយ​នៅ​ក្នុង​ពិភពលោក‍»។

ដំណើរ​ទស្សនកិច្ច​នេះ​ក៏​ជា​ផ្នែក​មួយ​ ដើម្បី​ទាក់​ទាញ​មេដឹកនាំ​ពិភពលោក​ឱ្យ​ចាប់​អារម្មណ៍​លើ​បញ្ហា​របស់​កុមារ​ និង​ផ្តល់​អាទិភាព​លើ​តម្រូវការ​របស់​កុមារ​ទាំង​នោះ។

លោកស្រី អ៊ីម៉ាន់ ម៉ូរូខា ​ប្រធាន​ព័ត៌មាន​នៃ​អង្គការ​យូនីសេហ្វ​ប្រចាំ​ប្រទេស​កម្ពុជា​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា៖

លោក David Beckam ឯក​អគ្គ​រដ្ឋ​ទូត​សុឆន្ទៈ​របស់​អង្គការ​យូនីសេហ្វ​ និង​ជា​តារា​បាល់ទាត់​អង់គ្លេស​ដ៏​ល្បីល្បាញ បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​មក​កាន់ខេត្ត​សៀមរាប ប្រទេស​កម្ពុជា ដើម្បី​ស្វែង​យល់​ពី​កិច្ចការ​របស់​អង្គការ​យូនីសេហ្វ និង​អង្គការ​ជា​ដៃគូ​ផ្សេង​ទៀត​ ក្នុង​ការ​ជួយ​កុមារ​នៅ​កម្ពុជា ដែល​រងគ្រោះ​ដោយ​សារ​អំពើ​ហិង្សា​ខាង​ផ្លូវ​ចិត្ត ផ្លូវ​ភេទ និង​រូបរាង​កាយ និង​ក្នុងការ​ជួយ​កុមារ​ដែល​ងាយ​នឹង​រង​គ្រោះ​ដោយ​សារ​គ្រោះថ្នាក់​ផ្សេងៗ។ (រូបថត៖ Unicef/2015/Irby)
លោក David Beckam ឯក​អគ្គ​រដ្ឋ​ទូត​សុឆន្ទៈ​របស់​អង្គការ​យូនីសេហ្វ​ និង​ជា​តារា​បាល់ទាត់​អង់គ្លេស​ដ៏​ល្បីល្បាញ បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​មក​កាន់ខេត្ត​សៀមរាប ប្រទេស​កម្ពុជា ដើម្បី​ស្វែង​យល់​ពី​កិច្ចការ​របស់​អង្គការ​យូនីសេហ្វ និង​អង្គការ​ជា​ដៃគូ​ផ្សេង​ទៀត​ ក្នុង​ការ​ជួយ​កុមារ​នៅ​កម្ពុជា ដែល​រងគ្រោះ​ដោយ​សារ​អំពើ​ហិង្សា​ខាង​ផ្លូវ​ចិត្ត ផ្លូវ​ភេទ និង​រូបរាង​កាយ និង​ក្នុងការ​ជួយ​កុមារ​ដែល​ងាយ​នឹង​រង​គ្រោះ​ដោយ​សារ​គ្រោះថ្នាក់​ផ្សេងៗ។ (រូបថត៖ Unicef/2015/Irby)

«លោក David Beckham ​ទូតសុឆន្ទៈ​របស់​អង្គការ​យូនីសេហ្វ កំពុង​ធ្វើ​ការ​ជាមួយ​នឹង​អង្គការ​យូនីសេហ្វ​ ដើម្បី​ធានា​ថា​មេដឹកនាំ​ពិភពលោក​ផ្តល់​អាទិភាព​ដល់​កុមារ​ក្នុង​ពេល​ជួប​ប្រជុំ​កំពូល​នោះ​ហើយ​យល់​ស្រប​នឹង​គោលដៅ​អភិវឌ្ឍន៍​ថ្មី​ ដែល​នឹង​ជួយ​បញ្ចប់​អំពើហិង្សា មរណភាព​ដែល​អាច​បង្កា​បាន និង​ភាពក្រីក្រ​ដែល​កើត​ឡើង​មក​លើ​កុមារ​គ្រប់​រូប‍»។​

ក្រុម​មេដឹកនាំ​ពិភពលោក​នឹង​ជួប​ប្រជុំ​គ្នា​នៅ​ទីក្រុង​ញូយ៉ក ​នាខែ​កញ្ញា​ខាងមុខ​ ដើម្បី​ធ្វើការ​ប្តេជ្ញា​អនុវត្ត​តាម​គោលដៅ​អភិវឌ្ឍន៍​ទាំង​នេះ​ក្នុង​រយៈពេល​១៥ឆ្នាំ​ខាង​មុខ​ទៀត៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG