ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សហប្រជាជាតិ​សម្តែង​ការព្រួយ​បារម្ភ​អំពី​បរិយាកាស​នយោបាយ​នៅ​វ៉េណេ ស៊ុយអេឡា


កម្មករ​កំពុង​រើ​គំនរ​អគារ​ដោយសារ​ការផ្ទុះ​មួយ​នៅ​ទីក្រុងCaracas ​ប្រទេស​វេណេស៊ុយអេឡា​កាលពីថ្ងៃទី​១២ សីហា ឆ្នាំ២០២៤។
កម្មករ​កំពុង​រើ​គំនរ​អគារ​ដោយសារ​ការផ្ទុះ​មួយ​នៅ​ទីក្រុងCaracas ​ប្រទេស​វេណេស៊ុយអេឡា​កាលពីថ្ងៃទី​១២ សីហា ឆ្នាំ២០២៤។

អង្គការ​សហប្រជាជាតិ​បាន​សម្តែង​នូវ​ការព្រួយកង្វល់​កាលពី​ថ្ងៃ​អង្គារ​អំពី​បរិយាកាស​តានតឹង​នយោបាយ​នៅ​ក្នុង​ប្រទេស​វ៉េណេស៊ុយអេឡា​បន្ទាប់ពី​ការបោះឆ្នោត​ប្រធានា​ធិបតី​នៅ​ថ្ងៃ​ទី២៨ ខែ​កក្កដា​នៅ​ក្នុង​ប្រទេស​នោះ​ដែល​មាន​ការឈ្នះ​ប្រកែក។

អង្គការ​សហប្រជាជាតិ​បាន​រាយការណ៍​ថា​តាម​សេចក្តីថ្លែងការណ៍​ផ្លូវការ​ បុគ្គល​ជាង២ពាន់​នាក់​បាន​ត្រូវ​ចាប់ខ្លួន​នៅ​ប្រទេស​វ៉េណេស៊ុយអេឡា​ចាប់តាំង​ពី​ការបោះ ឆ្នោត​មក។ ប្រធាន​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​លោក Volker Türk បាន​និយាយ​ថា​ចំនួន​មនុស្ស​ដែល​ឃុំឃាំង​តាម​ទំនើងចិត្ត​កំពុង​បន្ត​កើនឡើង រួម​ជាមួយ​«ការប្រើប្រាស់​មិន​ត្រឹមត្រូវ​នូវ​កម្លាំង​ដោយ​ពួក​មន្ត្រី​ពង្រឹង​ច្បាប់»។

ការជាប់ឆ្នោត​ម្តង​ទៀត​របស់​ប្រធានាធិបតី​វ៉េណេស៊ុយអេឡាលោក Nicolas Maduro ត្រូវ​បាន​ចាត់ទុក​ដោយ​ប្រទេស​ជា​ច្រើន រួម​ទាំង​សហរដ្ឋ​អាមេរិក​ថា​ជា​លួច​បន្លំ ដែល​ផ្អែក​លើ​ការចង្អុលបង្ហាញ​ថាគណបក្ស​ប្រឆាំង​ទទួលបាន​សន្លឹក​ឆ្នោត​យ៉ាង​ខ្លាំង​ច្រើន​ជាង​នេះ។

ការជាប់ឆ្នោត​ម្តង​ទៀត​របស់​លោកMaduroត្រូវ​បាន​ជួប​ការតវ៉ា​ប្រឆាំង​ដែល​បាន​ក្លាយ​ជា​ការប្រល័យ ដោយ​មាន​មនុស្ស២៥នាក់​ត្រូវ​បាន​សម្លាប់។ ប្រធានាធិបតី​បាន​ស្តី​បន្ទោស​អំពើ​ហិង្សា​នោះ​លើ​ពួក​ប្រឆាំង​ហើយ​បាន​អំពាវនាវ​ឱ្យ​ផ្តល់​យុត្តិធម៌។

អ្នក​ដែល​លោក​ Maduro ចង់​ឱ្យ​ឃុំខ្លួន​ចំពោះ​ការចោទប្រកាន់​ពី​ការលើកទឹកចិត្ត​ឱ្យ​មាន​បរិយាកាស​ហិង្សា រួមមាន​អ្នក​កាសែត​និង​សមាជិក​របស់​គណបក្ស​ប្រឆាំង៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG