ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​វ៉េណេស៊ុយអេឡា ផ្អាក​បណ្តាញ​សង្គម X ក្នុង​ប្រទេស​១០​ថ្ងៃ


ប្រធានាធិបតី​វេណេស៊ុយអេឡា លោក Nicolas Maduro ធ្វើ​សន្និសីទ​សារព័ត៌មាន​នៅ​វិមាន​ប្រធានាធិបតី Miraflores ក្នុង​ទីក្រុង Caracas ប្រទេស​វ៉េណេស៊ុយអេឡា កាលពី​ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ បីថ្ងៃ​បន្ទាប់ពី​ការ​បោះឆ្នោត​ឡើងវិញ​ដែល​​មានជម្លោះរបស់លោក។
ប្រធានាធិបតី​វេណេស៊ុយអេឡា លោក Nicolas Maduro ធ្វើ​សន្និសីទ​សារព័ត៌មាន​នៅ​វិមាន​ប្រធានាធិបតី Miraflores ក្នុង​ទីក្រុង Caracas ប្រទេស​វ៉េណេស៊ុយអេឡា កាលពី​ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ បីថ្ងៃ​បន្ទាប់ពី​ការ​បោះឆ្នោត​ឡើងវិញ​ដែល​​មានជម្លោះរបស់លោក។

ប្រធានាធិបតី​វ៉េណេស៊ុយអេឡា ​លោក Nicolás Maduro និយាយ​ថា​លោក​បាន​បញ្ជារ​ឱ្យបិទ​ច្រក​ចូល​ទៅ​កាន់​បណ្តាញ​សង្គម X ក្នុង​ប្រទេស​វ៉េណេស៊ុយអេឡា​ចំនួន​១០​ថ្ងៃ​ដោយ​ចោទ​ម្ចាស់​បណ្តាញ​សង្គម​នេះ​គឺ​លោក Elon Musk ថា ​ប្រើ​បណ្តាញ​នេះ ដើម្បី​ផ្សព្វផ្សាយ​សម្អប់ ក្រោយ​ពី​ការ​បោះឆ្នោត​ប្រធានាធិបតី​ដែល​មាន​ជម្លោះ​ក្នុង​ប្រទេស​នេះ។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP។

អ្នក​កាសែត Associated Press ក្នុង​រដ្ឋធានី​ការ៉ាកាស បាន​រកឃើញ​ថា​ត្រឹម​យប់​ថ្ងៃ​ព្រហស្បតិ៍ សារ​បង្ហោះ​តាម​បណ្តាញ X លែង​ដើរ​ នៅ​លើ​បណ្តាញ​ទូរសព្ទ​ឯកជន​ចំនួន​២​និង​បណ្តាញ​ទូរសព្ទ​រដ្ឋ Movilnet។

លោក Maduro បាន​និយាយ​ក្នុងពេល​ថ្លែង​សុន្ទរកថា​មួយ​ក្រោយ​ពី​មាន​ការដើរ​ហែរ ក្បួន​របស់​ក្រុម​គាំទ្រ​រដ្ឋាភិបាល​ថា«លោក Elon Musk ជា​ម្ចាស់​បណ្តាញ X ហើយ​បាន​រំលោភ​វិធាន​នានា​របស់​បណ្តាញ​សង្គម​ខ្លួនឯងផ្ទាល់»។ លោក Maduro ចោទ​ថា​លោក Musk «ញុះញង់​ឱ្យ​មាន​សម្អប់»។

លោក Maduro ក៏​បាន​ចោទ​បណ្តាញ​សង្គម​នេះ​ថា​ត្រូវ​បាន​ប្រើ​ប្រាស់​ដោយ​ពួកប្រឆាំង​ដើម្បី​បង្កើត​ភាព​វឹកវរ​នយោបាយ។

ប្រធានាធិបតី​វ៉េណាស៊ុយអេឡា​បាន​និយាយ​ថា​លោក​បាន​ចុះ​ហត្ថលេខា​លើ​សេចក្តី សម្រេច​មួយ«ដែល​ស្នើ​ឡើង​ដោយ​គណៈកម្មការ​ទូរគមនាគមន៍​ជាតិ CONATEL ដែល​បាន​សម្រេច​ដក​បណ្តាញ​សង្គម X ដែល​ពី​មុន​គេ​ស្គាល់​ថា​ជា Twitter មិន​ឱ្យ​ចរាចរ​នៅ​ក្នុង​ប្រទេស​វ៉េណាស៊ុយអេឡា​រយៈពេល១០ថ្ងៃដើម្បី​ឲ្យ​បណ្តាញ​សង្គម​នេះ

បង្ហាញ​ឯកសារ»។ តែ​លោក Maduro មិន​បាន​ផ្តល់​សេចក្តី​លម្អិត​អំពី​ដំណើរការ​នៃ​ចំណាត់ការ​ប្រឆាំង​បណ្តាញ​សង្គម​នេះ​ទេ។

ការិយាល័យ​ទំនាក់ទំនង​ជាមួយ​សារព័ត៌មាម​របស់​បណ្តាញ X មិន​បាន​ឆ្លើយតប​ភ្លាមៗ​ចំពោះ​សារ​អេឡិកត្រូនិក​ផ្ញើ​ពី​ទីភ្នាក់ងារ​ព័ត៌មាន AP ដើម្បី​ស្នើ​សុំ​អត្ថាធិប្បាយ​ទេ៕

XS
SM
MD
LG