ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សហប្រជាជាតិ​សម្រេច​នៅ​ខែ​ក្រោយ​ស្តីពី​ជោគ​វាសនា​របស់​ឃាតករ Mladic នៃ​តំបន់​ Balkans


លោក Ratko Mladic អតីត​មេបញ្ជាការ Bosnian Serb ស្ថិត​នៅ​ក្នុង​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​សម្រាប់​អតីត​យូហ្គោស្លាវី នៅ​ក្នុង​ក្រុង Hague ប្រទេស​ហូឡង់ កាលពី​ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១១។
លោក Ratko Mladic អតីត​មេបញ្ជាការ Bosnian Serb ស្ថិត​នៅ​ក្នុង​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​សម្រាប់​អតីត​យូហ្គោស្លាវី នៅ​ក្នុង​ក្រុង Hague ប្រទេស​ហូឡង់ កាលពី​ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១១។

ចៅក្រម​អង្គការ​សហប្រជាជាតិ​នឹង​សម្រេច​នៅ​សប្តាហ៍​ក្រោយ​ស្តី​ពី​សាល​ក្រមកាត់ទោស​របស់​លោក Ratko Mladic អតីត​មេដឹកនាំ​យោធា Bosnia Serb ​ដែល​បាន​រងការ​ចោទ​ប្រកាន់​ពី​ឧក្រិដ្ឋកម្ម​សង្គ្រាម​ដែល​កើត​ចេញ​ពី​ជម្លោះ​ក្នុង​តំបន់ Balkans​ ក្នុង​អំឡុង​ទសវត្សរ៍​១៩៩០។

លោក Mladic ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា«ជាឃាតុករ​នៅ​តំបន់ ​Balkans»​ ជា​ទាហាន​ចុង​ក្រោយ​បង្អស់​ដែល​ប្រឈម​ការ​ចោទ​ប្រកាន់​ឧក្រិដ្ឋ​សង្គ្រាម​នៅ​ក្នុង​តុលា​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ដោះស្រាយ​លទ្ធផល​ពី​សង្គ្រាម​នៃ​តំបន់ Balkans ដែល​បាន​ចាប់​ផ្តើម​ពី​ឆ្នាំ​១៩៩២​រហូត​ដល់​ឆ្នាំ​១៩៩៥។

លោក Mladic បាន​រងការចោទ​ប្រកាន់ពី​បទ​ប្រល័យ​ពូជសាសន៍​ចំនួន​១១​រួម​មាន​ឧក្រិដ្ឋ​កម្ម​សង្គ្រាម ​និង​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ​ចំពោះ​ការ​តួនាទី​របស់​លោក​នៅ​ក្នុង​ការ​ដឹកនាំ​យុទ្ធនាការ​នៃ​ការ​លួច​បាញ់​នៅ Sarajevo ​ហើយ​និង​ការ​សម្លាប់​អ្នក​កាន់​សាសនា​ឥស្លាម​៨ពាន់​នាក់​នៅ​ក្នុង​តំបន់ Srebrenica។

ពួក​រដ្ឋ​អាជ្ញា​បាន​សុំ​ឲ្យ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​កាត់​ទោស​លោក Mladic ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត។ កាល​ពី​ឆ្នាំ​ទៅ ​មេធាវី Alan Tieger បាន​និយាយថា ​ការ​កាត់​ទោស​មិន​ឲ្យ​ជាប់​ពន្ធនាគារ​មួយ​ជីវិតជាការ​ប្រមាថ​មើលងាយ​ជន​រង្គ្រោះ ​នៅ​រស់​និង​ស្លាប់​ហើយ​នឹង​ជា​ការ​ប្រមាថដល់​តុលាការ​យុត្តិធម៌។

លោក Dragan Ivetic មេធាវីការ​ពារ​ក្តី​របស់​លោក Mladic បាន​ចោទ​ប្រកាន់​ពួក​រដ្ឋ​អាជ្ញា​ពី​ការ​ស្វះស្វែង​ធ្វើ​ឲ្យ​អតីត​ឧត្តមសេនីយ​មាន​ទោស​កំហុស​ក្នុង​អំឡុង​នៃ​សង្គ្រាម។

លោក​បាន​អំពាវនាវ​ឲ្យ​លោក Mladic រួច​ខ្លួន​ពី​ការ​ចោទ​ប្រកាន់​ទាំងអស់៕

XS
SM
MD
LG