ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ.ស.ប ​អំពាវនាវ​ឲ្យ​បញ្ឈប់​ការ​វាយ​ប្រហារ​លើ​ជន​ស៊ីវិល ​បុគ្គលិក​ផ្តល់​ជំនួយ​នៅ​ជុំ​វិញ​ពិភពលោក


រូបឯកសារ៖ ទាហាន​កំពុង​សែង​ជន​ស៊ីវិល​ដែល​បាន​ស្លាប់​ដោយ​សារ​ការ​វាយ​ប្រហារ​គ្រាប់​បែក​ក្នុង​ឡាន​លើ​ផ្សារ​មួយ​ក្នុង​ទីក្រុង​ម៉ូហ្គាឌីស្យូ ប្រទេស​សូម៉ាលី។
រូបឯកសារ៖ ទាហាន​កំពុង​សែង​ជន​ស៊ីវិល​ដែល​បាន​ស្លាប់​ដោយ​សារ​ការ​វាយ​ប្រហារ​គ្រាប់​បែក​ក្នុង​ឡាន​លើ​ផ្សារ​មួយ​ក្នុង​ទីក្រុង​ម៉ូហ្គាឌីស្យូ ប្រទេស​សូម៉ាលី។

នៅក្នុង​ទិវា​មនុស្ស​ធម៌​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ ​អង្គការ​សហប្រជាជាតិ​បាន​អំពាវ​នាវ​ឲ្យ​បញ្ឈប់​ការ​វាយ​ប្រហារ​ដោយ​ចេតនាទៅ​លើ​ជន​ស៊ី​វិល​និងបុគ្គលិក​អង្គការ​មនុស្សធម៌​ដែល​បាន​ប្រថុយ​នឹង​គ្រោះ​ថា្នក់​ដល់អាយុ​ជី​វិត​របស់​ខ្លួន​ដើម្បី​ជួយ​បុរស ​ស្រ្តី​ និង​កុមារ​ដែល​នៅ​ជាប់​ផុង​ក្នុង​សង្គ្រាម។

ក្នុង​ប្រារព​ទិវា​នេះ​នៅ​ឆ្នាំ​នេះ ​លោក​អគ្គលេខា​ធិការ​អង្គការ​សហប្រជាជាតិ Antonio Guterres ​បាន​មាន​ប្រសាសន៍​ថា៖ «សុខភាព​របស់​បុគ្គលិក​មនុស្សធម៌​ដែល​ផ្តល់​ជំនួយ ​ព្យាបាល​និង​ការ​ពារ​មនុស្ស​ទាំង​នោះ​បាន​ក្លាយ​ជា​ទីដៅ​នៃ​ការ​វាយ​ប្រហារ‍»។

​លោក​អគ្គលេខា​ធិការ​អង្គការ​សហប្រជាជាតិ​មាន​ប្រសាសន៍​ទៀត​ថា៖ «​បុគ្គ​លិក​បាន​ត្រូវ​គេ​សម្លាប់ រងរបួស​និង​ត្រូវ​បាន​គេ​ចាប់​ខ្លួន។​ ជំនួយ​និង​បរិក្ខា​ពេទ្យបាន​ត្រូវ​គេ​លួច ​គ្លីនិក​សុខាភិបាល​និង​មន្ទីរពេទ្យ​បាន​ខូច​ខាត​និង​ត្រូវ​គេ​កម្ទេច​ចោល។

​អង្គការ​សហប្រជាជាតិ​បាន​រាយការណ៍​ថា ​មាន​ការ​វាយ​ប្រហារ​ចំនួន​៣០២​ដង​ទៅ​លើ​បុគ្គលិក​សុខាភិបាល​នៅ​ក្នុង​ឆ្នាំ​២០១៦ ​រួម​មាន​ការ​ស្លាប់​មនុស្ស​៤១៨​នាក់​ហើយ​និង​រង​របួស​ចំនួន​៥៦១​នាក់​នៅ​ក្នុង​ប្រទេស​ចំនួន២០។​ ភាគ​ច្រើន​បាន​កើត​មាន​ឡើង​នៅ​ក្នុង​ប្រទេស​ស៊ីរី។

​ក្នុង​រយៈ​ពេល​៣​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ ​អង្គការ​សហប្រជាជាតិ​បាន​រាយការណ៍​ថា ​មានការ​វាយ​ប្រហារ​ចំនួន​៨៨​ដង ​មនុស្ស​ស្លាប់​៨៨​នាក់​ហើយ​និង​របួស​៨១​នាក់​នៅ​ក្នុង​ប្រទេស​១៤។ ​ប្រទេស​ស៊ីរីដែល​បាន​ស្ថិត​នៅ​ក្នុង​សង្គ្រាម​រយៈ​ពេល​៦​ឆ្នាំ​បាន​ត្រូវ​កត់​ត្រា​ថា ​មាន​ការ​វាយ​ប្រហារ​ចំនួន​៥៨​ដង៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG