ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប​កោះ​ប្រជុំ​ជា​បន្ទាន់​អំពី​បញ្ហា​នៅ​យេម៉ែន


បុរស​យេម៉ែន​ម្នាក់​ (រូប​ខាង​ក្រោយ) ប្រើ​ទូរស័ព្ទ​របស់​គាត់​ថត​រូប​ក្រុម​ឧទ្ទាម Shiite ដែល​កំពុង​តែ​កាន់​កាំភ្លើង​កំឡុង​បាតុកម្ម​ប្រឆាំង​នឹង​ការ​បញ្ជ​ឲ្យ​ប្រើ​អាវុធ​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ ក្នុង​ក្រុង​សាណា ប្រទេស​យេម៉ែន កាលពី​ថ្ងៃព្រហស្បតិ៍ ទី១ ខែមេសា ឆ្នាំ២០១៥។
បុរស​យេម៉ែន​ម្នាក់​ (រូប​ខាង​ក្រោយ) ប្រើ​ទូរស័ព្ទ​របស់​គាត់​ថត​រូប​ក្រុម​ឧទ្ទាម Shiite ដែល​កំពុង​តែ​កាន់​កាំភ្លើង​កំឡុង​បាតុកម្ម​ប្រឆាំង​នឹង​ការ​បញ្ជ​ឲ្យ​ប្រើ​អាវុធ​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ ក្នុង​ក្រុង​សាណា ប្រទេស​យេម៉ែន កាលពី​ថ្ងៃព្រហស្បតិ៍ ទី១ ខែមេសា ឆ្នាំ២០១៥។

ក្រុម​ប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ​បាន​កោះ​ហៅ​បើក​ជំនួប​ប្រជុំ​បន្ទាន់​មួយ​ស្តី​ពី​ប្រទេស​យេម៉ែន ​ដោយ​ប្រធាន​របស់អង្គការ​សហប្រជាជាតិ​បាន​ព្រមាន​ថា ​ការ​ខ្វះ​ខាត​ឥន្ធនៈ​យ៉ាង​ខ្លាំង​អាច​បញ្ឈប់​កិច្ច​ប្រតិបត្តិការ​ជំនួយ​ទាំង​អស់។

មុន​ពេល​ចូល​ក្នុង​កិច្ច​ប្រជុំ​បន្ទាន់​នោះ​កាល​ពី​ថ្ងៃ​សុក្រ ​លោក Matthew Rycroft ឯក​អគ្គរដ្ឋ​ទូ​ត​អង់​គ្លេស​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ​បាន​មាន​ប្រសាសន៍ថា ​ស្ថានភាព​មនុស្ស​ធម៌​ដែល​កាន់​តែ​យ៉ាប់​យឺន​ឡើងៗ​ក្នុង​ប្រទេស​យេម៉ែន​ជា​ការ​ព្រួយ​កង្វល់​ដ៏​ខ្លាំង​មួយ។​ លោក​បាន​អំពាវនាវគ្រប់​ភាគី​ទាំងអស់​ធ្វើ​ឲ្យ​ប្រាកដ​ថា មាន​ជំនួយ​មនុស្សធម៌​ចេញ​ចូល​ដោយ​គ្មាន​បង្អាក់​នៅ​ទូទាំង​ប្រទេស។

លោកVitaly Churkinឯក​អគ្គរដ្ឋ​ទូត​ប្រទេស​រុស្ស៊ី​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ​ បាន​មាន​ប្រសាសន៍មុន​ពេល​ជំនួប​នោះ​ថា ​មាន​ការ​ខ្វះ​ខាត​ម្ហូប​អាហារហើយ​និង​ប្រេង​ឥន្ធនៈ​យ៉ាង​ខ្លាំង។ ​លោក​និយាយទៀត​ថា ​ក្នុង​ប្រទេស​យេម៉ែន​អ្វីៗ​មាន​ដំណើរការ​ដោយ​ពឹងផ្អែក​លើ​ប្រេង​ឥន្ធនៈ​និង​មន្ទីរ​ពេទ្យ។

លោក​អគ្គលេខា​ធិការ​អង្គការ​សហប្រប្រជាជាតិ ​បាន​ គីមួន​ បាន​ព្រមានកាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា កិច្ច​ប្រតិបត្តិការ​មនុស្ស​ធម៌​នឹង​បញ្ចប់​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ ​ប្រសិនបើ​ការ​ផ្គត់​ផ្គង់​ប្រេង​ឥន្ធនៈ​មិនមាន​ទេ​នោះ។ លោក​អគ្គ​លេខាធិការ​អង្គការ​សហប្រជាជាតិ​បាន​ធ្វើ​ការ​អំពាវនាវ​ម្តង​ទៀត​ឲ្យ​មាន​ការ​ឈប់​បាញ់​គ្នា​ជា​បន្ទាន់​ឬ​យ៉ាង​ហោច​ណាស់​ក៏​ផ្អាក​ការ​ប្រយុទ្ធ​ដែរ។

ការ​ប្រយុទ្ធ​ក្នុង​ចំណោមភាគី​យេម៉ែន​នានា ​និង​ការ​វាយ​ប្រហារ​តាម​អាកាស​របស់​ក្រុម​ចម្រុះ​ដែល​ដឹកនាំ​ដោយ​ប្រទេស​អារ៉ាប៊ី ​សាអូឌីត​ បាន​ធ្វើ​ឲ្យ​មាន​វិបត្តិ​មនុស្ស​ធម៌​នៅ​ក្នុងប្រទេស​ដែល​មាន​ភាព​ក្រីក្រ​រួច​ស្រាប់ទៅ​ហើយ​នោះ៕

XS
SM
MD
LG