ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​ហៅ​ការកោះហៅ​មនុស្ស​ជាង​១០០​នាក់​ឡើង​សវនាការ​ថា«មាន​ហេតុផល​នយោបាយ»


រូបឯកសារ៖ អ្នកស្រី Rhona Smith អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ ចូលរួម​នៅក្នុង​សន្និសីទ​កាសែត​មួយ​ដែល​បាន​ធ្វើ​ឡើង​នៅ​ការិយាល័យ​របស់​អ្នកស្រី​នៅក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី ០៩ ខែឧសភា ឆ្នាំ២០១៩។

អ្នក​ជំនាញ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ នៅ​ថ្ងៃ​ពុធ​នេះ បាន​សម្តែង​ការ​«ព្រួយបារម្ភ​យ៉ាង​ខ្លាំង»​ចំពោះ​ការ​កោះ​ហៅ​មនុស្ស​យ៉ាង​តិច​១១៣​នាក់​ឡើង​សវនាការ​នៅ​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា​នេះ ដោយ​ចាត់​ទុក​ចំណាត់ការ​របស់​តុលាការ​ក្រុង​ភ្នំពេញ​ថា​«ហាក់​ដូច​ជា​មាន​ហេតុផល​នយោបាយ»។

អ្នក​ស្រី Rhona Smith អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ស្តីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា បាន​ថ្លែង​ក្នុង​សេចក្តី​ថ្លែងការណ៍​ពី​ទីក្រុង​ហ្សឺណែវ​ប្រទេស​ស្វ៊ីស នៅ​ថ្ងៃ​ទី​២៥​ខែ​វិច្ឆិកា​ថា៖

«ការ​ជំនុំជម្រះ​ក្តី​ទ្រង់ទ្រាយធំ​ទៅ​លើ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ទំនង​ជា​កើត​ចេញ​ពី​ហេតុផល​នយោបាយ ខ្វះ​មូលដ្ឋាន​ច្បាប់​ច្បាស់លាស់ និង​ជា​ការរំលោភ​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​សិទ្ធិខាង​នីតិវិធី​ផ្លូវ​ច្បាប់ត្រឹមត្រូវ ដែល​បាន​បង្កើត​ឡើង​យ៉ាង​រឹងមាំ ដោយ​ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ»។

អ្នកស្រី​ Smith មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា៖​ «ដំណើរការ​ក្តី​របស់​តុលាការ ទំនង​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​បំភិតបំភ័យ និង​បំបាក់​មុខ​គូ​ប្រជែង​របស់​រដ្ឋាភិបាល»។

ការ​ថ្លែង​របស់​អ្នក​រាយការណ៍​ពិសេស​រូប​នេះ ធ្វើ​ឡើង​ក្រោយ​ពី​មនុស្សយ៉ាង​ហោច​ណាស់​១៤០​នាក់​នៅ​ទូទាំង​ប្រទេស ដែល​ភាគច្រើន​លើសលប់​នៃ​ពួកគេ ​គឺជា​អតីត​សកម្មជន​ មន្ត្រី​ និង​អ្នកគាំទ្រ​ដែល​មាន​សមានចិត្ត​ស្មោះស្ម័គ្រ​ជាមួយ​លោក សម រង្ស៊ី ត្រូវ​បាន​តុលាការកោះ​ហៅ​ក្នុង​នាម​ជា​ជន​ជាប់ចោទ​ដើម្បី​ចូលរួម​ក្នុង​សវនាការ ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ «រួមគំនិត​ក្បត់» និង «ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្ដិសុខ​សង្គម» ដែល​អាច​ត្រូវ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាការ​រហូត​ដល់​១០​ឆ្នាំ។

សេចក្តី​ថ្លែងការណ៍​របស់​អ្នកស្រី Smith កើត​ឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ បន្ទាប់​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ពុធ​ បាន​ថ្លែង​សរសើរ​ក្រុម​មេធាវី​របស់​រដ្ឋាភិបាល និង​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​របស់​លោក​ផ្ទាល់ ដែល​មាន​គ្នា​ប្រមាណ​១៥០​នាក់​ ដោយ​លោក​បាន​រិះគន់​មេធាវី​សិទ្ធិមនុស្ស​មួយ​ចំនួន​របស់​អង្គការ​សង្គម​ស៊ីវិល ​ដែល​លោក​និយាយ​ថា​ បាន​«ញុះញង់​»ប្រជាពលរដ្ឋ​ឲ្យ​ចេញ​មុខ​តវ៉ា៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-២០២០

XS
SM
MD
LG