ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​រាយការណ៍​ពិសេស​អ.ស.ប.​ស្តី​ពី​សិទ្ធិ​មនុស្ស​ជួបមន្ត្រី​កម្ពុជា​ក្រោយ​អំពើ​ហិង្សា​ថ្មីកើត​ឡើង


លោកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្តីពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ជួបជាមួយលោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសទស្សនកិច្ចនៅកម្ពុជាជាលើកទី៣ នៅថ្ងៃអង្គារ ទី១១ ខែតុលា ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ។
លោកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្តីពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ជួបជាមួយលោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសទស្សនកិច្ចនៅកម្ពុជាជាលើកទី៣ នៅថ្ងៃអង្គារ ទី១១ ខែតុលា ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ។

បេសកកម្ម​របស់​លោក​ស្រី​កើត​មាន​ឡើង​មួយ​ថ្ងៃ ក្រោយ​កង​សន្តិ​សុខ​ខ័ណ្ឌ​ដូន​ពេញ​​ធ្វើ​ការ​វាយ​ប្រហារ​លើ​មន្ត្រី​សិទ្ធិ​មនុស្ស​ និង​សកម្ម​ជន​ដីធ្លី ដែល​បាន​ធ្វើ​ការ​ហែរ​ក្បួន​ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅ​ដ្ឋាន​​ពិភព​លោក​នៅ​រាជធានី​ភ្នំពេញ​កាល​ពីថ្ងៃ​ចន្ទ​កន្លង​ទៅ។

លោក​ស្រី​ រ៉ូណា​ ​ស្មីត​ (Rhona Smith)​ អ្នក​រាយការណ៍​ពិសេស​អង្គការ​សហ​ប្រជាជាតិ​ស្តី​ពី​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ បាន​ចាប់​ផ្តើម​បេសកកម្មនៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​អង្គារ​នេះ​ ដោយ​បាន​ចូលជួប​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​ទទួល​បន្ទុក​យុតិ្តធម៌​ និង​សិទ្ធិមនុស្ស​ ហើយ​និង​មន្ត្រី​រដ្ឋាភិបាល​ផ្សេង​ទៀត។

​បេសកកម្ម​របស់​លោក​ស្រី​កើត​មាន​ឡើង​មួយ​ថ្ងៃ ក្រោយ​កង​សន្តិ​សុខ​ខណ្ឌ​ដូន​ពេញធ្វើ​ការ​វាយ​ប្រហារ​លើ​មន្ត្រី​សិទ្ធិ​មនុស្ស​ និង​សកម្ម​ជន​ដីធ្លី ដែល​បាន​ធ្វើ​ការ​ហែរ​ក្បួន​ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅ​ស្ថានពិភព​លោក​នៅ​រាជធានី​ភ្នំពេញ​កាល​ពីថ្ងៃ​ច័ន្ទ​កន្លង​ទៅ។

ដើរ​ចេញពី​បន្ទប់​ប្រជុំ​ជាមួយ​គណៈ​កម្មការ​សិទ្ធិ​មនុស្ស​កម្ពុជា​ដឹកនាំ​ដោយ​ លោក​កែវ​ ​រេមី​ លោក​ស្រី​ស្មីត​ បាន​ឆ្លើយ​ទៅ​នឹង​សំណួរ​អ្នក​សារ​ព័ត៌មាន​ទាំង​ប្រញាប់​ប្រញាល់​ថា​ ការ​ប្រជុំ​ដែល​ធ្វើ​ឡើង​ជាមួយ​លោក​ កែវ រេមី​ បាន​ពិភាក្សា​ជា​ទូទៅ​លើ​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ និង​ការ​ធ្វើ​របាយការណ៍​សិទ្ធិ​មនុស្ស​ដាក់​ទៅ​កាន់​អង្គការ​សហ​ប្រជាជាតិ។

លោកកែវ រេមី ប្រធានគណៈកម្មការសិទ្ធិមនុស្សកម្ពុជានិយាយទៅកាន់សារព័ត៌មានបន្ទាប់ពីជួបជាមួយ លោកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្តីពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា នៅថ្ងៃអង្គារ ទី១១ ខែតុលា ឆ្នាំ២០១៦នៅរាជធានីភ្នំពេញ។
លោកកែវ រេមី ប្រធានគណៈកម្មការសិទ្ធិមនុស្សកម្ពុជានិយាយទៅកាន់សារព័ត៌មានបន្ទាប់ពីជួបជាមួយ លោកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្តីពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា នៅថ្ងៃអង្គារ ទី១១ ខែតុលា ឆ្នាំ២០១៦នៅរាជធានីភ្នំពេញ។

«​យើង​បាន​និយាយ​ជាច្រើន​អំពី​តួនាទី​របស់​គណៈកម្មការ និង​ភាព​រីកចម្រើន​ឆ្ពោះ​ទៅ​រក​ការ​ធ្វើតាមកាតព្វ​កិច្ច​ឃ្លាំមើល​ និង​រក្សា​ឲ្យ​បាន​ពេលវេលា​សម្រាប់​ការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស ហើយ​រាយការណ៍​ទៅ​កាន់​ស្ថាប័ន​នានា​របស់​អង្គការ​សហ​ប្រជាជាតិ។ យើង​ក៏​មាន​ការ​ពិភាក្សា​ជាទូទៅ​អំពី​ស្ថានភាព​សិទ្ធ​មនុស្ស​នៅ​កម្ពុជា​ផង​ដែរ»។​

លោក​ស្រី​ មិន​បាន​និយាយ​ដល់​ការ​វាយ​ដំ​លើ​មន្ត្រី​សិទ្ធិ​មនុស្ស​ ដែល​បាន​កើត​ឡើង​កាល​ពីថ្ងៃ​ច័ន្ទ​នោះ​ទេ ក្រោយ​ការ​ប្រជុំ​ជាមួយ​លោក​ កែវ រេមី។

​មន្ត្រី​ជាន់​ខ្ពស់​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​ លោក​ អំ​ សំអាត បាន​រង​ការ​វាយ​ដំ​ពី​កង​សន្តិសុខ​ ក្នុង​គ្រា​លោក​ចូលរួម​ឃ្លាំ​មើល​ការ​ហែរ​ក្បួន​ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅស្ថាន​ពិភព​លោក​ដែល​មាន​មនុស្ស​រាប់​រយ​នាក់​ចូលរួម ហើយ​ភាគ​ច្រើន​គឺ​ជា​ជន​រងគ្រោះ​ដោយ​សារ​ការ​រំលោភ​បំពាន​ដី​ធ្លី។

លោក​កែវ រេមី ប្រធាន​គណៈកម្មការ​សិទ្ធិ​មនុស្ស​កម្ពុជា​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ក្រោយ​ជំនួប​លោក​ជាមួយ​នឹង​លោក​ស្រី​ស្មីត​ ថា លោក​បាន​ជម្រាប​លោក​ស្រី​ ស្មីត ​អំពី​ស្ថានភាព​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ដោយ​លើក​ឡើង​អំពី​ការ​វិវត្តន៍​នៃ​វិស័យ​សិទ្ធិ​មនុស្ស​តាំង​ពី​ជំនាន់​បារាំង​គ្រប់​គ្រង​ប្រទេស​កម្ពុជា​សម័យ​សហរដ្ឋ​អាមេរិក​ទម្លាក់​គ្រាប់​បែក​លើ​កម្ពុជា របប​ខ្មែរក្រហម​ និង​របប​សាធារណរដ្ឋ​សង្គម ​មក​ដល់​ពេល​បច្ចុប្បន្ន​ដែល​កម្ពុជា​ប្រកាន់​យក​លទ្ធិប្រជា​ធិបតេ​យ្យជាមួយ​សិទ្ធិ​សេរី​ភាព​គ្រប់​យ៉ាង។

​ពាក់​ព័ន្ធ​ទៅ​នឹង​អំពើ​ហិង្សា​មកលើ​មន្ត្រី​សិទ្ធិមនុស្ស លោក​កែវ រេមី​ បាន​ស្នើ​ឲ្យ​ជន​រង​គ្រោះ​ដាក់​ពាក្យ​បណ្តឹង​ប្រឆាំង​នឹង​ជន​ប្រព្រឹត្ត។​

លោកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្តីពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ជួបជាមួយជួបជាមួយមន្រ្តីនៃគណៈកម្មការសិទ្ធិមនុស្សកម្ពុជាក្នុងឱកាសទស្សនកិច្ចនៅកម្ពុជាជាលើកទី៣ នៅថ្ងៃអង្គារ ទី១១ ខែតុលា ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ។
លោកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្តីពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ជួបជាមួយជួបជាមួយមន្រ្តីនៃគណៈកម្មការសិទ្ធិមនុស្សកម្ពុជាក្នុងឱកាសទស្សនកិច្ចនៅកម្ពុជាជាលើកទី៣ នៅថ្ងៃអង្គារ ទី១១ ខែតុលា ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ។

លោក​អះអាង​ អំពើ​ហិង្សា​កាលពី​ថ្ងៃ​ច័ន្ទ​ក៏​បាន​កើត​ឡើង​ចំពោះ​មន្ត្រី​ក្រសួង​មហាផ្ទៃ​មួយ​រូបផង​ដែរ​ ហើយ​ថា​ លោក​ក៏​មិន​បារម្ភ​ថា អំពើ​ហិង្សា​នោះ​នឹង​ត្រូវ​បាន​កត់​ត្រា​ទុកដោយ​លោក​ស្រី​ស្មីត​នោះ​ដែរ​ ព្រោះ​លោក​ស្រី​ ស្មីត មិន​បាន​លើក​រឿងនេះ​ក្នុង​ជំនួប​ជាមួយ​លោកនោះទេ។

«ការ​ជួប​ហ្នឹង​គឺ​យើង​ពន្យល់​ជម្រាប​ជូនគាត់​នូវ​ស្ថានភាព​ពិត​ ក៏ប៉ុន្តែ​យើង​មិន​ដឹង​នៅក្នុង​ផ្នត់​គំនិត​គាត់​ម៉េច​ទេ​ ក៏ប៉ុន្តែ​អា​ការណ៍​ស្តែង​ចេញ​នៃ​ការ​សន្ទនា​គឺ​មាន​ការ​យល់​យោគ​គ្នា»។

​លោក​កែវ រេមី បាន​បន្ថែម​ថា ស្ថានភាព​សិទ្ធិ​មនុស្ស​កម្ពុជា​ស្ថិត​ក្នុង​ស្ថានភាពប្រក្រតី​ គឺ​ពុំ​មាន​អ្វី​ចោទជា​បញ្ហា​នោះ​ឡើយ។

ថ្វី​បើ​លោក​ស្រី ស្មីត​ មិន​បាន​លើក​អំពី​ហិង្សា​កើត​ឡើង​កាលពី​ថ្ងៃច័ន្ទ​នៅ​ចំពោះ​ លោក​ កែវ រេមី​ក៏​ដោយ ក៏​លោក​ស្រី​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​ឯសាលា​រាជធានីភ្នំពេញ​ថា​ លោក​ស្រី​បាន​លើក​ឡើង​អំពី​អំពើ​ហិង្សា​ដែល​កើត​ឡើង​កាលពី​ថ្ងៃច័ន្ទ​នោះ​ នៅ​ចំពោះ​មុខ​លោក ​ប៉ា​ សុជាតិវង្ស​ អភិបាល​រាជធានី​ភ្នំពេញ​ តែ​លោកស្រី​មិន​បាន​អធិប្បាយ​លម្អិត​អំពី​រឿង​នេះ​ទេ។

លោក ​អំ សំអាត​ ប្រធាន​ការិយាល័យ​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ ក្នុងការ​ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅស្ថានពិភព​លោក​ទី៣១ ក្រោយ​រង​ការ​វាយ​ដំ​ដោយ​អជ្ញាធរ​ខណ្ឌ​ដូនពេញ​នៅ​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១០ ខែតុលា​ ឆ្នាំ​២០១៦។​
លោក ​អំ សំអាត​ ប្រធាន​ការិយាល័យ​បច្ចេកទេស​ស៊ើប​អង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ ក្នុងការ​ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅស្ថានពិភព​លោក​ទី៣១ ក្រោយ​រង​ការ​វាយ​ដំ​ដោយ​អជ្ញាធរ​ខណ្ឌ​ដូនពេញ​នៅ​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១០ ខែតុលា​ ឆ្នាំ​២០១៦។​

លោក​ អំ សំអាត​ ប្រធាន​ការិយាល័យ​បច្ចេកទេស​ស៊ើប​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ ប្រាប់​ VOA នារ​សៀល​ថ្ងៃ​អង្គារ​នេះ​ថា​ លោក​បាន​ដាក់​ពាក្យ​បឹ្តង​ទៅ​បុស្តិ៍​បូលីស​នៅ​កន្លែង​កើត​ហេតុ​ ក្នុង​សង្កាត់​ជ័យ​ជម្នះ ដើម្បី​ឲ្យ​អាជ្ញាធរ​ស្វែង​រក​នាំ​ខ្លួន​ជន​បង្ក​ហិង្សា​ប្រមាណ​៥​ទៅ​៦នាក់​មក​ផ្តន្ទាទោស។​ លោក​បន្ត​ថា​ បណ្តឹង​របស់​លោក​មាន​បំណង​បញ្ចប់​វប្បធម៌​ប្រើ​ហិង្សា​ពី​បុគ្គល ដែល​និយម​ការ​វាយ​តប់​មក​ដោះ​ស្រាយ​បញ្ហា។

​លោក​បញ្ជាក់​បន្ថែមថា អំពើ​ហិង្សា​កើត​ឡើង​កាលពី​ថ្ងៃ​ច័ន្ទ​បាន​បំបាក់​មុខ​រាជ​រដ្ឋាភិបាល​កម្ពុជា ​ព្រោះ​សកម្មភាព​ហិង្សា​បាន​កើត​ឡើង​ចំ​ពេល លោក​ស្រី ស្មីត មក​សង្កេត និង​តាម​ដាន​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

«​ខ្ញុំ​មានការ​សោក​ស្តាយ​វិញ​ទេ​ ពីព្រោះ​បុគ្គល​ប៉ុន្មាននាក់​ហ្នឹង​ ដែល​ផ្តល់​កាដូ​ដើម្បី​បំបាក់​មុខ​មាត់​ទៅ​លើ​រាជ​រដ្ឋាភិបាល​ក្នុង​ថ្ងៃ​ដែល​អ្នកស្រី​ រ៉ូណា ស្មីត​ ដែល​ជា​អ្នករាយ​ការណ៍​ពិសេស​ ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​មក​កម្ពុជា​ ហើយ​ជា​ពិសេស​គឺបុគ្គល​៥​ទៅ​៦​នាក់​ហ្នឹង​គឺ​បំបាក់​មុខ​មាត់​ទៅ​លើ​គណៈកម្មការ​សិទ្ធិ​មនុស្ស​ ពីព្រោះ​រឿង​បញ្ហា​ដែល​យើង​អាច​និយាយ​គ្នា​បាន ហេតុ​អី​ក៏​មនុស្ស​ញៀន​អំពើ​ហិង្សា​ទាំង​អស់​នោះ​ គាត់​ទៅ​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ទៅដល់​វិស័យ​សិទ្ធិមនុស្ស​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅដល់​មុខ​មាត់​របស់​រដ្ឋាភិបាល​វិញ»។

លោកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្តីពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា និយាយទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីជួបជាមួយមន្រ្តីនៃគណៈកម្មការសិទ្ធិមនុស្សកម្ពុជាក្នុងឱកាសទស្សនកិច្ចនៅកម្ពុជាជាលើកទី៣ នៅថ្ងៃអង្គារ ទី១១ ខែតុលា ឆ្នាំ២០១៦ នៅ​រាជធានី​ភ្នំពេញ។
លោកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្តីពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា និយាយទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីជួបជាមួយមន្រ្តីនៃគណៈកម្មការសិទ្ធិមនុស្សកម្ពុជាក្នុងឱកាសទស្សនកិច្ចនៅកម្ពុជាជាលើកទី៣ នៅថ្ងៃអង្គារ ទី១១ ខែតុលា ឆ្នាំ២០១៦ នៅ​រាជធានី​ភ្នំពេញ។

​ក្នុង​ដំណើរ​ទស្សនកិច្ច​កាល​ពី​ខែ​មីនា​ដើម​ឆ្នាំ​នេះ ​លោក​ស្រី ​ស្មីត ​បាន​ធ្វើ​ដំណើរ​មក​ជួប​មេដឹកនាំ​នយោបាយ ​និង​សង្គម​ស៊ីវិល​នៅ​ភ្នំពេញ ​មុន​នឹង​ចេញ​ទៅ​ជួប​សហគមន៍​ជនជាតិ​ភាគ​តិច​នៅ​ខេត្ត​ព្រះវិហារ​ ជា​ទី​ដែល​លោក​ស្រី​ត្រូវ​បាន​ក្រុម​នគរបាល​រាំង​ឃាត់​ដំណើរ។​

កាល​ពី​ខែ​កក្កដា ​ក្រោយ​ពី​លោក​ កែម ​ឡី ​ត្រូវ​បាន​ខ្មាន់​កាំភ្លើង​ធ្វើ​ឃាត​នៅ​ភ្នំពេញ ​លោកស្រី ​ស្មីត​ បាន​ទទួល​ការ​រិះ​គន់​ពី​សំណាក់​អ្នក​ជំនាញ​ការ​ផ្នែក​សិទ្ធិ​មនុស្ស​អំពី​ភាព​ស្ងាត់ស្ងៀម​របស់​លោកស្រី ​ហើយ​លោក​ស្រី​ត្រូវ​បាន​ស្នើ​ឱ្យ​បញ្ចេញ​សំឡេង​ឱ្យ​បាន​ច្រើន ​បូក​ជាមួយ​នឹង​សកម្មភាព​ជា​ដុំ​កំភួន​ឆ្លើយ​តប​ទៅ​នឹង​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា ​ដែល​ចេះ​តែ​អាប់អួរ​នៅ​គ្រា​នោះ។

កន្លង​ទៅ​មួយ​ឆ្នាំ​នៃ​ការ​ប្រទាំង​ប្រទើស និង​ការ​ប្រឈម​មុខ​ផ្នែក​នយោបាយ​នៅ​ក្រុង​ភ្នំពេញ ​លោក​ស្រី ​ស្មីត ​បាន​ចេញ​សារ​ព្រមាន​មួយ​ដង​ជា​ពីរ​ដង ​តាំង​ពី​ខែ​វិច្ឆិកា​ឆ្នាំ​មុន​មក​ថា ​កម្ពុជា​កំពុង​ដើរ​ដល់​«របត់​ដ៏​គ្រោះ​ថ្នាក់»។

​ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​ទី៣​នេះ​ទៀត​ លោកស្រី​ ស្មីត​ ក៏បាន​ជួប​ពិភាក្សា​ជាមួយលោក​ អង្គ វង្ស​វឌ្ឍនា​ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ​មន្ត្រី​រដ្ឋាភិបាល​ និងមន្ត្រី​កាទូត​ផ្សេង​ទៀត ព្រម​ទាំង​អង្គការ​សង្គម​ស៊ីវិល​ផងដែរ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG