ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ជំរុញ​ឲ្យ​ព្រុយណេ​បញ្ឈប់​ការ​អនវុត្ត​ក្រម​ព្រហ្មទណ្ឌ​ថ្មី


រូបភាព​ឯកសារ៖ នេះ​ជា​ទិដ្ឋភាព​ទូទៅ​នៃ​អគារ​ក្រុមប្រឹក្សា​នីតិបញ្ញត្តិ​ថ្មី​របស់​ព្រុយណេ ក្នុង​ក្រុង Bandar Seri Begawan កាលពី​ថ្ងៃទី៤ ខែមីនា ឆ្នាំ២០០៨។
រូបភាព​ឯកសារ៖ នេះ​ជា​ទិដ្ឋភាព​ទូទៅ​នៃ​អគារ​ក្រុមប្រឹក្សា​នីតិបញ្ញត្តិ​ថ្មី​របស់​ព្រុយណេ ក្នុង​ក្រុង Bandar Seri Begawan កាលពី​ថ្ងៃទី៤ ខែមីនា ឆ្នាំ២០០៨។

ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស លោកស្រី Michelle Bachelet បារម្ភ​អំពី​ការ​ចូល​ជា​ធរមាន​កាលពី​ដើម​ខែ​មេសា ​នៃ​ច្បាប់​ប្រហារ​ជីវិត​នៅ​ក្នុង​ប្រទេស​ព្រុយណេ។

លោកស្រី Bachelet និយាយ​ថា ការ​អនុវត្ត​ទោស​ប្រហារ​ជីវិត​នៅ​ក្នុង​ច្បាប់​ថ្មី ដែល​លោកស្រី​បាន​ហៅ​ថា ជា​អំពើ​ឃោរឃៅ​និង​គ្មាន​មនុស្សធម៌​នេះ​គឺ​ជា​ការរំលោភ​ច្បាប់​សិទ្ធិ​មនុស្ស។

ខិតប័ណ្ណ​ទេសចរណ៍​របស់​ប្រទេស​ព្រុយណេ​បាន​ពណ៌នា​ប្រទេស​នេះ​ថា​ ជា​ឋានសួគ៌​នៃ​ភាព​ស្ងប់ស្ងាត់។ វា​អាច​ពិត​ដូច​ការ​លើក​ឡើង​នេះ​ ក្នុង​នាម​ជា​ប្រទេស​មាន​ស្តេច​ដែល​កាន់​សាសនា​ឥស្លាម ដោយ​មិន​មាន​ការ​កាត់​ទោស​ប្រហារ​ជីវិត​តាំង​ពី​ឆ្នាំ ១៩៥៧ ​មក។​ ប៉ុន្តែ​ ការ​សម្រេច​ចិត្ត​នា​ពេល​ថ្មីៗ​នេះ ក្នុង​ការ​អនុវត្ត​ការ​កាត់​ទោស​ប្រហារ​ជីវិត រួម​ទាំង​ការ​គប់​ដុំ​ថ្ម នាំ​ឲ្យ​មាន​ការ​រិះគន់​ជា​អន្តរជាតិ។

ក្រុម​អ្នក​គាំទ្រ​សិទ្ធិ​ស្ត្រី និង​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា តវ៉ា​នៅ​សណ្ឋាគារ Beverly Hills ដែល​ជា​របស់​ស្តេច​របស់​ព្រុយណេ ដើម្បី​ទាមទារ​ឲ្យ​បញ្ឈប់​ការ​អនុវត្ត​ច្បាប់​ថ្មី​ដែល​អនុញ្ញាត​ឲ្យ​មាន​ការ​គប់​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ដល់​ស្លាប់។
ក្រុម​អ្នក​គាំទ្រ​សិទ្ធិ​ស្ត្រី និង​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា តវ៉ា​នៅ​សណ្ឋាគារ Beverly Hills ដែល​ជា​របស់​ស្តេច​របស់​ព្រុយណេ ដើម្បី​ទាមទារ​ឲ្យ​បញ្ឈប់​ការ​អនុវត្ត​ច្បាប់​ថ្មី​ដែល​អនុញ្ញាត​ឲ្យ​មាន​ការ​គប់​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ដល់​ស្លាប់។

​នៅ​ក្រោម​ច្បាប់​ថ្មី​នេះ ជនល្មើស​នឹង​ត្រូវ​ប្រហារ​ជីវិត​សម្រាប់​បទល្មើស​រំលោភ ផិតក្បត់ ការ​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​នឹង​មនុស្ស​ភេទ​ដូច​គ្នា ប្លន់ និង​ប្រមាថ​ដល់​ព្យាការី Mohammed។

លោកស្រី Michelle Bachelet បាន​ព្រមាន​ថា ការ​អនុវត្ត​ក្រម​ព្រហ្មទណ្ឌ​ថ្មី​នេះ​គឺ​ជា​ការ​ដើរ​ថយ​ក្រោយ​ដ៏​ខ្លាំង​សម្រាប់​ការ​ការពារ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​ព្រុយណេ។ អ្នក​នាំ​ពាក្យ​របស់​លោក​ស្រី​ គឺ​លោកស្រី Ravina Shamdasani បានប្រាប់​ VOA ថា វា​ងាយ​ស្រួល​នឹង​មាន​ចន្លោះប្រហោង​ដោយសារ​តែ​ច្បាប់​នេះ​មាន​ភាព​ទូលំ​ទូលាយ​ខ្លាំង។

លោកស្រី Ravina Shamdasani ថ្លែង​ថា៖

«ជា​ឧទាហរណ៍​ ច្បាប់​នេះ​ដាក់​ទោស​ព្រហ្មទណ្ឌ​ដល់​ក្មេង​កាន់​សាសនា​ឥស្លាម​ណា​ ដែល​មាន​ជំនឿ​និង​ការ​គោរព​សាសនា​ខុស​ពី​សាសនា​ឥស្លាម។​ ច្បាប់​នេះ​ក៏​អនុញ្ញាត​ឲ្យ​មាន​ការ​វាយ​នឹង​រំពត់​ជា​សាធារណៈ ដើម្បី​ជា​ទណ្ឌកម្ម​សម្រាប់​ការ​រំលូត​កូន។ នេះ​អាច​នឹង​ប៉ះពាល់​កាន់​តែ​ខ្លាំង​ដល់​មនុស្ស​ដែល​ងាយ​រងគ្រោះ​ស្រាប់។ វា​នឹង​ប៉ះពាល់​ដល់​ស្ត្រី​ជា​មិន​ខាន»។

លោកស្រី Shamdasani និយាយ​ថា មិន​មាន​ចំណុច​ផ្ទុយ​គ្នា​រវាង​សិទ្ធិ​មនុស្ស​និង​ជំនឿ​នោះ​ទេ។ លោកស្រី​និយាយ​ថា ការិយាល័យ​របស់​លោកស្រី​បាន​ធ្វើ​ការ​ជាមួយ​នឹង​មេដឹកនាំ​សាសនា ពី​ជុំវិញ​ពិភពលោក ដើម្បី​ព្រាង​សេចក្តីប្រកាស​មួយ​ដែល​គេ​ហៅ​ថា សេក្តីប្រកាស Beirut ស្តី​ពី​ «ជំនឿ​សម្រាប់​សិទ្ធិ»។

លោក​ស្រី​ Shamdasani បាន​ថ្លែង​ថា៖

«នេះ​ជា​ឯកសារ​គាំទ្រ​ដ៏​ល្អ​មួយ​ ដែល​អាច​ជួយ​ប្រទេស​ដែល​មាន​បំណង​ចង់​បញ្ចូល​សាសនា​ទៅ​ក្នុង​ច្បាប់​របស់​ពួកគេ ខណៈ​ដែល​ពួកគេ​អាច​គោរព​យ៉ាង​ពេញលេញ​ចំពោះ​កាតព្វកិច្ច​សិទ្ធិ​មនុស្ស​អន្តរជាតិ។ ការធ្វើ​ដូច្នេះ​អាច​ធ្វើ​ឲ្យ​ពួក​គេ​រួម​គ្នារក្សា​សេចក្តី​ថ្លៃថ្នូរ​និង​សមភាព​សម្រាប់​គ្រប់​គ្នា»។

រូបភាព​ឯកសារ៖ ស្តេច Sultan Hassanal Bolkiah (រូប​ឆ្វេង) និង​ព្រះនាង Saleha យាង​ចូលរួម​ក្នុង​ពិធី​ទទួល​ទាន​អាហារ​ពេល​ល្ងាច នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី២៧ នៅ​ក្នុង​ក្រុង​គូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី។
រូបភាព​ឯកសារ៖ ស្តេច Sultan Hassanal Bolkiah (រូប​ឆ្វេង) និង​ព្រះនាង Saleha យាង​ចូលរួម​ក្នុង​ពិធី​ទទួល​ទាន​អាហារ​ពេល​ល្ងាច នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី២៧ នៅ​ក្នុង​ក្រុង​គូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី។

ច្បាប់​អន្តរជាតិ​អនុញ្ញាត​ឲ្យ​មាន​ការ​កាត់​ទោស​ប្រហារ​ជីវិត​សម្រាប់​តែ​បទល្មើស​ឃាតកម្ម​ឬ​ឃាតកម្ម​គិត​ទុក​ជា​មុន​ប៉ុណ្ណោះ។​ លោកស្រី Bachelet និយាយ​ថា ច្បាប់​ដែល​ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​សាសនា​ មិន​ត្រូវ​រំលោភ​សិទ្ធិ​មនុស្ស​ទេ។ លោកស្រី​បាន​និយាយ​ថា ការិយាល័យ​របស់​លោកស្រី​ត្រៀម​ខ្លួន​រួចរាល់​ក្នុង​ការ​ធ្វើការ​ជាមួយ​នឹង​រដ្ឋាភិបាល​ព្រុយណេ ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រទេស​នេះ​គោរព​តាម​កាតព្វកិច្ច​សិទ្ធិ​មនុស្ស​អន្តរជាតិ។

ស្តេច Sultan Hassanal Bolkiah បាន​ដឹកនាំ​ប្រទេស​ដែល​សម្បូរ​ទៅ​ដោយ​ប្រេង និង​ជា​អ្នក​មាន​បំផុត​មួយ​រូប​ក្នុង​ចំណោម​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​បំផុត​នៅ​លើ​ពិភពលោក៕

XS
SM
MD
LG